ផ្ទះ / ដំណោះស្រាយ / ផលិតផល / សមាសធាតុនៃគ្រឿងបង្គុំដែក / ស្តង់ដារនៃប្រព័ន្ធគ្រឿងបង្គុំ /
ប្រព័ន្ធគ្រោងដំបូលដែក
ប្រព័ន្ធគ្រោងដំបូល គឺសំដៅទៅលើគ្រោងដំបូល ផ្ទោង នឹងស័ង្កសី ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់តម្លើងទៅលើគ្រោងអគារដែលមានស្រាប់។ ជាទូទៅសម្រាប់សម្រាប់សសរទម្រខាងក្រោមត្រូវបានធ្វើឡើងពីបេតុងរឺស៊ីម៉ង់។
លក្ខណៈពិសេសនៃផលិតផល


នៅពេលដែលអតិថិជន ជ្រើសយក PEB Steel ដើម្បីផ្គត់ផ្គង់ប្រព័ន្ធគ្រោងដំបូល គ្រោងទម្រខាងក្រោមត្រូវបានគណនាត្រឹមត្រូវពីក្រុមហ៊ុនដែលមានជំនាញច្បាស់លាស់ខាងបេតុង ត្រូវប្រាកដថាគ្រោងអគារទម្រអាចទប់ជាប់ និងទម្ងន់គ្រោងដំបូលដែល PEB Steel បានផ្តល់ឲ្យ។ ក្រុមហ៊ុនសាងសង់របស់អតិថិជន ត្រូវធានាថាប៉ូឡុងភា្ជប់គ្រោងដំបូលទៅអគារគឺត្រឹមត្រូវតាមគម្រោងប្លង់របស់ PEB Steel ដើម្បីឲ្យទម្ងន់របស់ដំបូលត្រូវបានផ្ទេរទៅគ្រឹះខាងក្រោមតាមការគណនា។
បញ្ហាភាគច្រើនគឺកើតមានឡើង នៅពេលប្រតិបត្តិការតម្លើង ដោយសារតែទំហំរបស់គ្រោងបេតុង មិនត្រឹមត្រូវទៅនឹងរបាយការណ៍ក្នុងប្លង់ (នៅតំណភ្ជាប់គ្រោង មើលពីរូបភាពកម្ពស់) ការដាំគ្រាប់ប៉ូឡុង គឺទាមទារឲ្យអ្នកតម្លើង ម៉ត់ចត់ទៅនឹងកម្ពស់ក្នុងការដាំ ដែលអាចមានចន្លោះក្នុងការដាំ ខ្ពស់រឺទាបជាង (±៥mm) ពីប្លង់កំណត់តែប៉ុណ្ណោះ។


ត្រូវយកចិត្តទុកដាក់ចំពោះចំណុចប្រទាក់គ្នារវាងរចនាសម្ព័ន្ធ នឹងផ្ទៃស័ង្កសី។ភាពមិនប្រក្រតី និងភាពខុសគ្នារបស់កម្ពស់បេតុង អាចបង្កើតទៅជាចន្លោះប្រហោងដែលអាចជ្រាបទឹកនាពេលអនាគត។
ជាធម្មតា គ្រោងប្រព័ន្ធអគារ ប្រសិនបើប្រៀបធៀបជាមួយនឹងអគារវិស្វកម្មគ្រោងទុក(pre-engineered buildings) ជាពិសេសសម្រាប់អគារដែលមានប្រវែងគ្រោងមធ្យម និងធំសម្បើម។ មូលហេតុគឺដោយសារតែគ្រោងអគារវិស្វកម្មគ្រោងទុក(pre-engineered buildings) ត្រូវបានគណនាទម្ងន់ទុកមុនរួចជាស្រេចដើម្បីគណនាចោលនូវគ្រោងដែលមិនចាំបាច់ និងការព្រៀងទុកមុនដើម្បីឲ្យគ្រោងអការមានសភាពស្រាលតែរឹងមាំគ្រប់គ្រាន់សម្រាប់ទ្រទម្ងន់។សម្រាប់ប្រព័ន្ធគ្រោងដំបូលវិញ ទម្ងន់ទាំងអស់ត្រូវបានផ្ទេរទៅចំណុចកណ្តាលទាំងអស់់ ជាហេតុត្រូវការគ្រោងអគារធំដើម្បីធានាបាននូវសុវត្ថិភាព។