Home / ដំណោះស្រាយ / ផលិតផល / សមាសធាតុនៃគ្រឿងបង្គុំដែក / ស្តង់ដារនៃប្រព័ន្ធគ្រឿងបង្គុំ / គ្រោងអគារមានជម្រាលដំបូលច្រើន

គ្រោងអគារមានជម្រាលដំបូលច្រើន

គ្រោងអគារមានជម្រាលដំបូលច្រើននេះ គឺមានសណ្ឋានជម្រាលសងខាង៤ រឺច្រើនជាងនេះ និងការចែករំលែកសសរដើម្បីទ្រដំបូល

លក្ខណៈពិសេសនៃផលិតផល

  • សម្រាប់អគារដែលមានមានទំហំធំ ដើម្បីកាត់បន្ថយចុងកម្ពស់អគារ
  • មិនប៉ះពាល់ដល់ការធ្វើសម្មភាពក្នុងអគារ
  • កាត់បន្ថយចំនួនសម្ភារៈផលិតបានច្រើន ដោយសារតែការកាត់បន្ថយជម្រាលដំបូលឲ្យនៅខ្លី និងប្រើប្រាស់សសរកណ្តាលរួម
banner
features

លក្ខខ័ណ្ឌអគារដែលគួរតែប្រើប្រាស់គ្រោងអគារមានជម្រាលដំបូលច្រើននេះ
•  ទរទឹកនៅចន្លោះចុងដំបូល តម្រូវឲ្យមានការឧស្សាហ៍ថែទាំ ដើម្បីជៀសវៀងគ្រាប់ខ្សាច់ ធូលី រឺស្លឹកឈើគរគ្នាច្រើន។
•    ការថែទាំទរទឹកនៅចន្លោះចុងដំបូល មានភាពពិបាកជាងការថែទាំទរទឹកធម្មតា។ដោយការឡើងចុះលើដំបូលច្រើនអាចផ្តល់ផលអាក្រក់ទៅកាន់ដំបូល។
•    នៅកំឡុងពេលមានភ្លៀងធំ (ជាពិសេសនៅពេលដែលមិនបានកំណត់ពេលសម្អាតបានទៀងទាត់) អាចធ្វើឲ្យទឹកដក់ច្រើន នឹងឡើងច្រាល។

•    សម្រាប់អគារដែលប្រើគ្រោងរបៀបនេះ ហើយមានចំនួនដំបូលតគ្នាច្រើន គប្បីត្រូវតម្លើងទុយោទឹកនៅជាប់សសរកណ្តាលក្នុងអគារ ដើម្បីជួយជម្លៀសទឺកឲ្យហូរចេញក្រៅអគារ។ការរៀបចំប្រព័ន្ធទឹកក្នុងអគារមានភាពសុំាញាំ និងមានតម្លៃខ្ពស់ ពីព្រោះបើការរៀបចំប្រព័ន្ធទឹកមិនបានល្អ នឹងធ្វើឲ្យមានទឹកជន់នៅក្នុងអគារ។
•    ដែកទាមទប់ខ្យល់ដែលបានរចនាសម្រាប់គ្រោងរបៀបនេះ តម្រូវឲ្យតម្លើងនៅចំចន្លោះសសរកណ្តាល និងសសរកណ្តាលដើម្បីទប់លំនឹងអគារ ដោយសារតែបែបនេះធ្វើឲ្យគ្រោងរបៀបនេះមានចរាចរណ៉ក្នុងអគារមិនសូវងាយស្រួលប៉ុន្មានទេ។

features
features

ប៉ុន្តែអគារដែលប្រើគ្រោងរបៀបនេះ អាចជួយអតិថិជនសន្សំសំចៃថ្លៃចំណាយទៅលើសម្ភារៈគ្រោងដែក ដោយកម្ពស់ចុងអគារត្រូវបានកាត់បន្ថយបានយ៉ាងច្រើនបើប្រៀបជាមួយនឹងគ្រោងដទៃទៀត នៅពេលដែលទំហំអគារធំ។

គ្រោងអគារមានជម្រាលដំបូលច្រើន អាចមានគ្រោងដែកដែលគ្នានសសរកណ្តាល រឺមានមួយ។

មធ្យោបាយទំនាក់ទំនង បិទ
logo-switcher

គេហទំព័រសកល

ស្វែងយល់អំពី Pebsteel ដំណោះស្រាយ និង​​គម្រោងជុំវិញពិភពលោក

គេហទំព័រសកល
logo

គេហទំព័រសកល

ស្វែងយល់អំពី Pebsteel ដំណោះស្រាយ និង​​គម្រោងជុំវិញពិភពលោក

គេហទំព័រសកល