ផ្ទះ / ដំណោះស្រាយ / ផលិតផល / សមាសធាតុនៃគ្រឿងបង្គុំដែក / ស្តង់ដារនៃប្រព័ន្ធគ្រឿងបង្គុំ /
គ្រោងអគារដែក មានជម្រាលដំបូលច្រើន
គ្រោងអគារមានជម្រាលដំបូលច្រើននេះ គឺមានសណ្ឋានជម្រាលសងខាង៤ រឺច្រើនជាងនេះ និងការចែករំលែកសសរដើម្បីទ្រដំបូល
លក្ខណៈពិសេសនៃផលិតផល
- សម្រាប់អគារដែលមានមានទំហំធំ ដើម្បីកាត់បន្ថយចុងកម្ពស់អគារ
- មិនប៉ះពាល់ដល់ការធ្វើសម្មភាពក្នុងអគារ
- កាត់បន្ថយចំនួនសម្ភារៈផលិតបានច្រើន ដោយសារតែការកាត់បន្ថយជម្រាលដំបូលឲ្យនៅខ្លី និងប្រើប្រាស់សសរកណ្តាលរួម
លក្ខខ័ណ្ឌអគារដែលគួរតែប្រើប្រាស់គ្រោងអគារមានជម្រាលដំបូលច្រើននេះ
• ទរទឹកនៅចន្លោះចុងដំបូល តម្រូវឲ្យមានការឧស្សាហ៍ថែទាំ ដើម្បីជៀសវៀងគ្រាប់ខ្សាច់ ធូលី រឺស្លឹកឈើគរគ្នាច្រើន។
• ការថែទាំទរទឹកនៅចន្លោះចុងដំបូល មានភាពពិបាកជាងការថែទាំទរទឹកធម្មតា។ដោយការឡើងចុះលើដំបូលច្រើនអាចផ្តល់ផលអាក្រក់ទៅកាន់ដំបូល។
• នៅកំឡុងពេលមានភ្លៀងធំ (ជាពិសេសនៅពេលដែលមិនបានកំណត់ពេលសម្អាតបានទៀងទាត់) អាចធ្វើឲ្យទឹកដក់ច្រើន នឹងឡើងច្រាល។
• សម្រាប់អគារដែលប្រើគ្រោងរបៀបនេះ ហើយមានចំនួនដំបូលតគ្នាច្រើន គប្បីត្រូវតម្លើងទុយោទឹកនៅជាប់សសរកណ្តាលក្នុងអគារ ដើម្បីជួយជម្លៀសទឺកឲ្យហូរចេញក្រៅអគារ។ការរៀបចំប្រព័ន្ធទឹកក្នុងអគារមានភាពសុំាញាំ និងមានតម្លៃខ្ពស់ ពីព្រោះបើការរៀបចំប្រព័ន្ធទឹកមិនបានល្អ នឹងធ្វើឲ្យមានទឹកជន់នៅក្នុងអគារ។
• ដែកទាមទប់ខ្យល់ដែលបានរចនាសម្រាប់គ្រោងរបៀបនេះ តម្រូវឲ្យតម្លើងនៅចំចន្លោះសសរកណ្តាល និងសសរកណ្តាលដើម្បីទប់លំនឹងអគារ ដោយសារតែបែបនេះធ្វើឲ្យគ្រោងរបៀបនេះមានចរាចរណ៉ក្នុងអគារមិនសូវងាយស្រួលប៉ុន្មានទេ។
ប៉ុន្តែអគារដែលប្រើគ្រោងរបៀបនេះ អាចជួយអតិថិជនសន្សំសំចៃថ្លៃចំណាយទៅលើសម្ភារៈគ្រោងដែក ដោយកម្ពស់ចុងអគារត្រូវបានកាត់បន្ថយបានយ៉ាងច្រើនបើប្រៀបជាមួយនឹងគ្រោងដទៃទៀត នៅពេលដែលទំហំអគារធំ។
គ្រោងអគារមានជម្រាលដំបូលច្រើន អាចមានគ្រោងដែកដែលគ្នានសសរកណ្តាល រឺមានមួយ។