Home / / មតិអ្នកជំនាញ / ប្រភេទនៃការតភ្ជាប់នៅក្នុងរចនាសម្ព័ន្ធដែក

ប្រភេទនៃការតភ្ជាប់នៅក្នុងរចនាសម្ព័ន្ធដែក

មតិអ្នកជំនាញ - 11/06/2024

ការតភ្ជាប់នៅក្នុងរចនាសម្ព័ន្ធដែកមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងដំណើរការសាងសង់។ ដូច្នេះការជ្រើសរើសវិធីសាស្រ្តសមស្របសម្រាប់ការតភ្ជាប់ដែកនឹងជួយធានាសុវត្ថិភាពនៃគម្រោងក៏ដូចជាការបង្កើនប្រសិទ្ធភាពការចំណាយ និងវត្ថុធាតុដើមនៃការសាងសង់។ ស្វែងយល់ពីប្រភេទនៃការតភ្ជាប់មួយចំនួននៅក្នុងរចនាសម្ព័ន្ធដែក និងគុណសម្បត្តិ និងគុណវិបត្តិ ជាមួយ Pebsteel ។

អានបន្ថែម៖ ការដំឡើងគ្រោងអគារដែក នៅកម្ពុជា

1. តើអ្វីជាការតំណភ្ជាប់នៅក្នុងរចនាសម្ព័ន្ធដែក?

    តំណភ្ជាប់នៅក្នុងរចនាសម្ព័ន្ធដែកគឺជាធាតុសំខាន់នៅក្នុងសំណង់អគារដែក ។ ការភ្ជាប់ដែករួមមានផ្នែកដូចជា ប៊ូឡុង និងការផ្សារ ដែលភ្ជាប់សមាសធាតុដែកពីរ ឬច្រើន។ វាត្រូវបានប្រើដើម្បីភ្ជាប់អាគារដែកទៅនឹងសំណង់ប្រភេទផ្សេងទៀតដូចជាឥដ្ឋ ឬបេតុង។ សមត្ថភាពផ្ទុក និងកម្លាំងនៃការភ្ជាប់ដែក អាស្រ័យលើវិធីសាស្រ្តដំឡើង។ ការដំឡើងត្រឹមត្រូវគឺជាកត្តាសំខាន់ក្នុងការធានាថាការតភ្ជាប់ដំណើរការប្រកបដោយប្រសិទ្ធភាព។

    2. ចំណាត់ថ្នាក់នៃការតភ្ជាប់នៅក្នុងរចនាសម្ព័ន្ធដែក

    មានការតភ្ជាប់ក្នុងរចនាសម្ព័ន្ធដែកមានបី ប្រភេទធំៗ: ការតភ្ជាប់ដោយការបន្សារ welded, ការតភ្ជាប់ប៊ូឡុង bolted និងការតភ្ជាប់គ្រាប់មិន ឬគ្រាប់គឹប riveted ។ ក្នុងចំណោមការតភ្ជាប់ គ្រាប់មិន ឬគ្រាប់គឹប riveted ត្រូវបានគេប្រើតិច ដោយសារការចំណាយខ្ពស់ នឹងជំនាញខ្ពស់ក្នុងការដំឡើង។

      2.1 តំណភ្ជាប់ដោយការបន្សារ
      ការផ្សារដែកគឺជាវិធីសាស្រ្តដែលប្រើជាទូទៅក្នុងការផលិតរចនាសម្ព័ន្ធដែក។ វិធីសាស្រ្តនេះប្រើកំដៅ (តាមរយៈអណ្តាតភ្លើង ឬអគ្គិសនី) ដើម្បីបង្កើនកំដៅលោហៈនៅកន្លែងភ្ជាប់មុខកាត់ រហូតដល់វារលាយចូលគ្នាបន្តិចម្តងៗ បន្ទាប់ពីត្រជាក់ ផ្នែកដែកនេះនឹងរឹងបន្តិចម្តងៗ បង្កើតបានជាការបន្សារភ្ជាប់គ្នា។

      ការចាត់ថ្នាក់នៃតំណភ្ជាប់ដោយការបន្សារ:
      • ការផ្សារដែកអគ្គិសនីដោយដៃ
      • ការផ្សារដែកអគ្គិសនីដោយស្វ័យប្រវត្តិ
      • ការផ្សារដែកពាក់កណ្តាលស្វ័យប្រវត្តិ
      • ការផ្សារដែកដោយឧស្ម័ន

      ការតភ្ជាប់ដោយការផ្សារដែក មានគុណសម្បត្តិដូចខាងក្រោម:

      • ប្រសិទ្ធភាពនៃការជាប់រហូតដល់ 100% ។
      • ប្រើប្រាស់សម្រាប់រចនាសម្ព័ន្ធដែកធំៗ ។
      • ការបង្កើតសំលេងរំខានទាប។
      • ចំណេញពេលវេលា និងចំណាយតិច។
      • ទម្ងន់ស្រាល ផ្តល់អោយនូវទម្ងន់បន្ទុកទាបលើរចនាសម្ព័ន្ធដែក។

      គុណវិបត្តិមួយចំនួននៃការតភ្ជាប់ ដោយការផ្សារដែក:
      • ហានិភ័យក្នុងការខូចទ្រង់ទ្រាយនៃរចនាសម្ព័ន្ធដែក ដោយសារកំដៅខ្លាំង។
      • មុខកាត់ផ្សារដែក អាចងាយនឹងប្រេះ បើមិនមានបច្ចេកទេស។
      • ការផ្សារដែកស្របតាមស្តង់ដា ទាមទាកម្លាំងពលកម្មជំនាញ។
      • ការត្រួតពិនិត្យគុណភាពអោយបានត្រឹមត្រូវនៃការផ្សារដែក។

      ការផ្សារដែកសម្រាប់ផលិតជារចនាសម័ន្ធដែក នៅកម្ពុជា

      2.2 ការតភ្ជាប់ដែកដោយ ប៊ូឡុង

      ការភ្ជាប់ប៊ូឡុង Bolt នៅក្នុងរចនាសម្ព័ន្ធដែកត្រូវប្រើប្រាស់យ៉ាងទូលំទូលាយនាពេលបច្ចុប្បន្ន។ ប្រភេទនៃការតភ្ជាប់នេះត្រូវបានបង្កើតឡើងដោយការភ្ជាប់សមាសធាតុពីររួមគ្នាដោយប្រើប៊ូឡុង។ ការភ្ជាប់ដោយប៊ូឡុង Bolted អាចត្រូវបានផ្គុំ ឬរុះរើបានយ៉ាងងាយស្រួល ដែលជួយសម្រួលដល់ការត្រួតពិនិត្យ និងការថែទាំជាទៀងទាត់។ វាអាចត្រូវបានអនុវត្តចំពោះសមាសធាតុដែលទទួលរងនូវភាពសម្ពាធខ្លាំង។

      ការសំយោគនៃកម្លាំងតភ្ជាប់ប៊ូឡុង bolted ត្រូវបានបែងចែកជាបីប្រភេទ៖
      • ការតភ្ជាប់ប៊ូឡុង Concentric
      • ការតភ្ជាប់ប៊ូឡុងដោយ Eccentric
      • ការតភ្ជាប់ប៊ូឡុងដោយ Moment resisting

      កម្លាំងការតភ្ជាប់ប៊ូឡុង bolted ត្រូវបានបែងចែកជាបីប្រភេទ:
      • ការតភ្ជាប់ប៊ូឡុងដោយ Shear
      • ការតភ្ជាប់ប៊ូឡុង Tension
      • ការតភ្ជាប់ប៊ូឡុងដោយ Shear និង Tension

      យន្តការកម្លាំង ការតភ្ជាប់ប៊ូឡុង bolted ត្រូវបានបែងចែកជាពីរប្រភេទ៖
      • ការតភ្ជាប់ប្រភេទ Bearing
      • ការតភ្ជាប់ប្រភេទកកិត

      គុណសម្បត្តិមួយចំនួននៃការតភ្ជាប់ប៊ូឡុង bolted:
      • ដំណើរការដំឡើងរចនាសម្ព័ន្ធគឺលឿន។
      • មិនត្រូវការកម្លាំងពលកម្មជំនាញខ្ពស់ទេ។
      • មិនបង្កើតសំលេងរំខានច្រើនក្នុងអំឡុងពេលអនុវត្ត។
      • រចនាសម្ព័ន្ធអាចត្រូវបានប្រើភ្លាមៗ បន្ទាប់ពីការភ្ជាប់ bolted ត្រូវបានធ្វើឡើង។
      • វាអនុញ្ញាតឱ្យមានការរៀបចំ និងជំនួសធាតុផ្សំនៃរចនាសម្ព័ន្ធប្រសិនបើចាំបាច់។

      គុណវិបត្តិមួយចំនួននៃការតភ្ជាប់ប៊ូឡុង bolted:

      • តម្លៃនៃសម្ភារៈមានតម្លៃខ្ពស់ជាងការផ្សារដែក
      • ប៊ូឡុងអាចរលុងនៅពេលដែលមានផលប៉ះពាល់ខ្លាំងពីកម្លាំងខាងក្រៅ

      ការតរភ្ជាប់ដោយប៉ូឡុងសម្រាប់រចនាសម័ន្ធដែក នៅកម្ពុជា 02

      2.3 ការតភ្ជាប់ដោយគ្រាប់មិន ឬគ្រាប់គឹប riveted

      ការភ្ជាប់ដោយគ្រាប់មិន ឬគ្រាប់គឹប Riveted គឺស្រដៀងគ្នាទៅនឹងការតភ្ជាប់ bolted ដែលទាំងពីរនេះ ប្រើប្រភេទនៃសមាសភាគដើម្បីភ្ជាប់ធាតុផ្សេងគ្នា។ បច្ចេកទេសនេះពាក់ព័ន្ធនឹងការដាក់គ្រាប់មិន ឬគ្រាប់គឹប rivets ចូលទៅក្នុងទីតាំងចំហ រួចភ្ជាប់នឹង fastening ចុងបញ្ចប់នៃ rivet គឺដើម្បីធានាថាសមាសធាតុជាប់រឹងមាំ។ ទោះជាយ៉ាងណាក៏ដោយ ការតភ្ជាប់គ្រាប់មិន ឬគ្រាប់គឹប riveted គឺជាវិធីសាស្ត្រចាស់ ហើយមិនត្រូវបានគេប្រើក្នុងការអនុវត្តនាពេលបច្ចុប្បន្ន។

      គ្រាប់មិន ឬគ្រាប់គឹប Rivets ត្រូវបានបែងចែកជាបួនប្រភេទ៖
      • Hot-driven rivets
      • Shop rivets
      • Field rivets
      • Cold-driven rivets

      គុណសម្បត្តិនៃការតភ្ជាប់គ្រាប់មិន ឬគ្រាប់គឹប rivet:
      • ការតភ្ជាប់គ្រាប់មិន ឬគ្រាប់គឹប Rivet មានភាពរឹងមាំ
      • ភាពធន់នៃការតភ្ជាប់គ្រាប់មិន ឬគ្រាប់គឹប rivet សមស្របសម្រាប់គម្រោងខ្នាតធំ។

      គុណវិបត្តិនៃការតភ្ជាប់ rivet:
      • ពួកវាបង្កើតសំលេងរំខានជាច្រើនកំឡុងពេលដំឡើង។
      • ការត្រួតពិនិត្យគុណភាពនៃការតភ្ជាប់តម្រូវឱ្យមានកម្លាំងពលកម្មជំនាញខ្ពស់។
      • ទាំងដំណើរការដំឡើង និងការរុះរើ ប្រើប្រាស់ពេលវេលា និងការចំណាយយ៉ាងច្រើន

      3. សេចក្តីសន្និដ្ឋាន

      ខាងលើគឺជាព័ត៌មានអំពីប្រភេទផ្សេងៗ នៃការតភ្ជាប់នៅក្នុងរចនាសម្ព័ន្ធដែក ក៏ដូចជាគុណសម្បត្តិ និងគុណវិបត្តិ។ ប្រសិនបើអតិថិជនត្រូវការដំណោះស្រាយ សម្រាប់ការសាងសង់សំណង់ដែក និងរចនាសម្ព័ន្ធដែកមុនវិស្វកម្ម សូមទំនាក់ទំនងមកកាន់ Pebsteel តាមរយៈអ៊ីមែល [email protected] ឬលេខទូរស័ព្ទ +855 23 988 878 សម្រាប់ការពិគ្រោះយោបល់ភ្លាមៗ។

      មធ្យោបាយទំនាក់ទំនង បិទ
      logo-switcher

      គេហទំព័រសកល

      ស្វែងយល់អំពី Pebsteel ដំណោះស្រាយ និង​​គម្រោងជុំវិញពិភពលោក

      គេហទំព័រសកល
      logo

      គេហទំព័រសកល

      ស្វែងយល់អំពី Pebsteel ដំណោះស្រាយ និង​​គម្រោងជុំវិញពិភពលោក

      គេហទំព័រសកល