Home / / មតិអ្នកជំនាញ / ប្រភេទនៃការសាងសង់ឃ្លាំង នៅកម្ពុជា

ប្រភេទនៃការសាងសង់ឃ្លាំង នៅកម្ពុជា

មតិអ្នកជំនាញ - 11/06/2024

និន្នាការនៃការសាងសង់ឃ្លាំងបេតុងត្រូវបានជំនួសមកវិញ ដោយដំណោះស្រាយនៃការប្រើប្រាស់គ្រោងអគារដែក។ ដូច្នេះ​តើ​ការ​រចនា និង​សាងសង់​ឃ្លាំងពី​ដែក​ ​មាន​គុណសម្បត្តិ​អ្វីខ្លះ​? តើ​ការ​សាង​សង់អគារដែកមាន​ការ​រីក​ចម្រើន​យ៉ាង​ណា? ចូលរួមជាមួយ Pebsteel ដើម្បីស្វែងយល់លម្អិតតាមរយៈអត្ថបទខាងក្រោម។

1. គុណសម្បត្តិនៃឃ្លាំង តាមរយៈវិស្វកម្មសំណង់អគារដែក?

ឃ្លាំងប្រើប្រាស់គ្រោងអគារដែកគឺជាប្រភេទសំណង់ដែលប្រើប្រាស់គ្រឿងបង្គុំដែក ដែលត្រូវបានផលិតនៅរោងចក្រ ហើយបន្ទាប់មកបញ្ជូនទៅការដ្ឋានសំណង់ដើម្បីសាងសង់ដោយផ្អែកលើប្លង់លម្អិត។ បច្ចុប្បន្ននេះ សំណង់គ្រោងអគារដែក ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់សំណង់ ឃ្លាំង រោងចក្រ កសិដ្ឋាន សាលផលិកម្ម និងអគារការិយាល័យ… ការសាងសង់ និងការរចនាឃ្លាំងឧស្សាហកម្មកំពុងត្រូវបានជ្រើសរើសដោយសហគ្រាសជាច្រើន ដោយសារគុណសម្បត្តិដូចខាងក្រោមនេះ៖

1.1 មុខងារនៃសំណង់អគារ ធៀបនឹងតម្រូវការ

ឃ្លាំងឧស្សាហកម្មដែលមានរចនាសម្ព័ន្ធដែកមានសមត្ថភាពផ្ទុកនូវទម្ងន់បន្ទុកបានល្អ និងមានទម្ងន់ស្រាលជាងបើធៀបនឹងរចនាសម្ព័ន្ធបេតុង ដូច្នេះវាជួយអ្នកវិនិយោគក្នុងការសន្សំថ្លៃសម្ភារៈសម្រាប់គ្រឹះសំណង់។ ជាងនេះទៅទៀត សំណង់ដែកមុនវិស្វកម្ម មានសមត្ថភាពការពារការជ្រាបទឹក ដែលល្អជាងសំណង់ផ្សេងៗ ដោយប្រើបេតុង ឥដ្ឋ ឈើ។ ហើយវាធានាថាដំណើរការប្រើប្រាស់បានយូរ និងមិនរងផលប៉ះពាល់។

ការកាត់ដែក ផលិតដែក សម្រាប់រចនាសម័ន្ធដែក នៅកម្ពុជា

1.2 ដំណើរការសាងសង់រហ័ស
គ្រឿងបង្គុំដែក ទាំងអស់ត្រូវបានផលិត និងកែច្នៃនៅរោងចក្រ ហើយបន្ទាប់មកបញ្ជូនទៅកាន់ការដ្ឋានសំណង់ដើម្បីសាងសង់ឡើង ដូច្នេះការសាងសង់ឃ្លាំង និងអគារដែកមានភាពឆាប់រហ័ស នឹងបញ្ចប់គម្រោងទាន់ពេលវេលា។ ជាទូទៅការសាងសង់អាចមានរយៈពេលប្រហែល 3 ឬ 6 ខែ អាស្រ័យលើទំហំសំណង់ ដែលចំណេញពេលវេលាច្រើន បើប្រៀបធៀបនឹងវិធីសាស្រ្តសាងសង់នៃការប្រើប្រាស់បេតុង។

1.3 ការសន្សំការចំណាយ
ការសាងសង់ និងគណនានៃឃ្លាំងពីគ្រោងដែកសម្រាប់វិស័យឧស្សាហកម្ម មានប្រសិទ្ធភាពជួយសន្សំសំចៃថវិកាសម្រាប់អ្នកវិនិយោគ។ ការចំណាយលើកម្លាំងពលកម្មមានការថយចុះ ដោយសារតែដំណើរការសាងសង់លឿន។ ជាងនេះទៅទៀត រចនាសម្ព័ន្ធដែកមានទម្ងន់ស្រាលជាងអគារបេតុង ដែលកាត់បន្ថយបន្ទុកសម្រាប់គ្រឹះសំណង់។ ពីនោះអ្នកវិនិយោគអាចសន្សំថ្លៃសម្ភារៈសំណង់ផងដែរ។

2. ប្រភេទឃ្លាំងពីគ្រោងដែកពេញនិយមនៅកម្ពុជា

2.1 ឃ្លាំងឧស្សាហកម្មមួយជាន់ One-storey
នេះគឺជាប្រភេទឃ្លាំងឧស្សាហកម្មដ៏ពេញនិយមបំផុតនាពេលបច្ចុប្បន្ននេះ។ ឃ្លាំងប្រភេទនេះមានទំហំតូចចាប់ពី 250 ម៉ែត្រការ៉េ ដល់ 500 ម៉ែត្រការ៉េ ខ្នាតមធ្យមចាប់ពី 500 ម៉ែត្រការ៉េ ដល់ 1000 ម៉ែត្រការ៉េ និងអាចមានទំហំធំជាង 1000 ម៉ែត្រការ៉េ ដែលត្រូវបានសាងសង់យ៉ាងទូលំទូលាយនៅក្នុងតំបន់សួនឧស្សាហកម្ម ឬតំបន់សេដ្ឋកិច្ចពិសេស ដែលមានផ្ទៃដីធំនៅកម្ពុជា។ លើសពីនេះទៀត ឧស្សាហកម្មធុនធ្ងន់ដែលប្រើប្រព័ន្ធស្ទូចក្នុងអគារ ជាទូទៅគឺប្រើប្រាស់ដែកសម្រាប់សាងសង់សំណង់អគារ។

2.2 ឃ្លាំងឧស្សាហកម្មពហុជាន់ Multi-floor
ការសាងសង់ឃ្លាំងឧស្សាហកម្មពហុជាន់គឺជានិន្នាការថ្មីដែលកំពុងត្រូវបានពេញនិយមដោយអ្នកវិនិយោគជាច្រើនក្នុង និងក្រៅស្រុក។ អគារប្រភេទនេះនឹងរួមបញ្ចូលគ្នានូវការិយាល័យជាមួយនឹងឃ្លាំង សាលផលិតកម្ម ដែលជួយអ្នកវិនិយោគក្នុងការបង្កើនប្រសិទ្ធភាពក្នុងតំបន់ដែលមាន។

សំណង់រួមបញ្ជូលជាមួយនឹងការិយាល័យ សាលផលិតកម្ម ឃ្លាំង​ ក្នុងអគារតែមួយ

3. ដំណើរការសាងសង់ និងរចនាឃ្លាំងឧស្សាហកម្មដែក

Pebsteel ក្រុមហ៊ុនដែកនៅកម្ពុជា ឈានមុខក្នុងការសាងសង់ ឃ្លាំង រោងចក្រ អគារដែក ដែលត្រូវបានគណនា ផលិត និងដំឡើង ស្របតាំងស្តង់ដាសំណង់នៅកម្ពុជា។ គម្រោងជាង 6000 នៅក្នុងបណ្តាប្រទេសដូចជា កម្ពុជា វៀតណាម ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ាហ្វីលីពីន ថៃ …។ ជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យ និងអ្នកបច្ចេកទេសដែលមានជំនាញវិជ្ជាជីវៈ Pebsteel មានមោទនភាពក្នុងការបំពេញតម្រូវការរបស់អតិថិជន។

ដំណើរការនៃគណនា និងសាងសង់ឃ្លាំងឧស្សាហកម្មរបស់ក្រុមហ៊ុន Pebsteel ធានាបានតម្លាភាព គុណភាពខ្ពស់ និងអាចកែសម្រួលបានតាមតម្រូវការរបស់អតិថិជននីមួយៗ។ ព័ត៌មានលម្អិតនៃដំណើរការសាងសង់គឺ៖

3.1 ការសិក្សាប្លង់លម្អិតសម្រាប់ផលិតដែក

បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចសន្យា និងស្វែងយល់ពីតម្រូវការលម្អិតរបស់អតិថិជន Pebsteel នឹងរៀបចំផែនការ និងធ្វើប្លង់បច្ចេកទេសយ៉ាងឆាប់រហ័សសម្រាប់គ្រប់ផ្នែកនៃសំណង់ក្នុងការសាងសង់ឃ្លាំងឧស្សាហកម្ម។ ជាមួយគ្នានេះដែរ ក្រុមស្ថាបត្យកម្មនឹងគណនារចនាសម្ព័ន្ធដែកសំខាន់ៗ និងសម្ភារសំណង់ក្នុងលក្ខណៈលម្អិត។

3.2 ដំណើរការផលិត កាត់ដែក នៅរោងចក្រ

វឌ្ឍនភាពនៃការផលិតបង្គុំដែកនឹងកើតឡើងនៅរោងចក្រជាមួយនឹងឧបករណ៍ទំនើបៗដែលត្រូវបានគ្រប់គ្រងដោយច្បាប់តឹងរឹងដើម្បីធានាគុណភាព។ វឌ្ឍនភាពនេះរួមមាន 7 ផ្នែកដូចជា៖ ការកាត់ដែក ការផ្សារដោយស្វ័យប្រវត្តិ ការសម្អាតដែក ការបាញ់ថ្នាំលើដែក ការលាបថ្នាំការពារដែក និងការលាបពណ៌ ឬ galvanizing លាបស្រទាប់ការពារសម្រាប់ភាពធន់នឹងការឡើងច្រេះ។

3.3 ការសាងសង់ និងដំឡើងនៅការដ្ឋាន

បន្ទាប់ពីបញ្ចប់ដំណើរការផលិតគ្រឿងបង្គុំដែកនៃគម្រោងទំាងមូល គ្រឿងបង្គុំដែក និងសម្ភារ់ដែកគ្រប់ផ្នែកនឹងត្រូដឹកបញ្ជូនទៅកាន់ការដ្ឋានសំណង់ ដើម្បីសាងសង់ដោយផ្អែកលើប្លង់បច្ចេកទេសដែលបានគណនា។ ក្រុមការងារវិស្វករជំនាញ និងត្រួតពិនិត្យ នឹងតាមដាន ដើម្បីធានាថាសំណង់ពិតជាសាងសង់ស្របតាមប្លង់ និងដោយសុវត្ថិភាព។

3.4 ការធានា

Pebsteel ប្តេជ្ញាធានារយៈពេល 10 ឆ្នាំសម្រាប់រចនាសម្ព័ន្ធដែក និង 3 ឆ្នាំសម្រាប់សម្ភារៈដែកបន្ទាប់ពីបានបញ្ចប់ការសាងសង់សម្រាប់អតិថិជន។

4. រចនាម៉ូដឃ្លាំងឧស្សាហកម្មរបស់ Pebsteel

រោងចក្ររួមបញ្ជូលការិយាល័យក្នុងសំណង់អគារ I នៅកម្ពុជា
រោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្ម I នៅកម្ពុជា
កសិដ្ឋានចិញ្ចឹមសង់ពីគ្រោងដែក និងអគារដែក I នៅកម្ពុជា

ខាងលើគឺជាព័ត៍មានលម្អិតក្នុងវិស្វកម្មសំណង់ដែក និងរចនាសម្ព័ន្ធដែក និងគោលការណ៍ក្នុងការគណនា រចនា និងការដំឡើង។ សម្រាប់ការសាងសង់រោងចក្រ ឃ្លាំង សាលផលិតកម្ម កសិដ្ឋាន និងអគារដែក អនុលោមតាមស្តង់ដា ជាពិសេសគម្រោងសាងសង់ក្នុងតំបន់សេដ្ឋកិច្ច និងសួនឧស្សាហកម្ម នៅកម្ពុជា គឺទាមទារនូវដំណោះស្រាយប្រកបដោយច្មៃប្រឌិតនៃមុខងារនៃប្រើប្រាស់សំណង់អគារ ដើម្បីឆ្លើយតបនឹងតំរូវការនៃផលិតកម្ម ឬអាជីវកម្មទំាងមូល។

សម្រាប់ការប្រឹក្សាយោបល់ និងសិក្សាគម្រោងដោយឥតគិតថ្លៃ សូមទំនាក់ទំនងមកកាន់ Email: [email protected] និងទូរស័ព្ទលេខ 023 988 878 ។  

មធ្យោបាយទំនាក់ទំនង បិទ
logo-switcher

គេហទំព័រសកល

ស្វែងយល់អំពី Pebsteel ដំណោះស្រាយ និង​​គម្រោងជុំវិញពិភពលោក

គេហទំព័រសកល
logo

គេហទំព័រសកល

ស្វែងយល់អំពី Pebsteel ដំណោះស្រាយ និង​​គម្រោងជុំវិញពិភពលោក

គេហទំព័រសកល