Home / / ព័ត៍មាន & សេចក្តីប្រកាស / Pebsteel Cambodia ចូលជាសមាជិកផ្លូវការនៃ សមាគមអ្នកសាងសង់កម្ពុជា

Pebsteel Cambodia ចូលជាសមាជិកផ្លូវការនៃ សមាគមអ្នកសាងសង់កម្ពុជា

ព័ត៍មាន & សេចក្តីប្រកាស - 01/08/2023

នាព្រឹកថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុន Pebsteel កម្ពុជា ត្រូវបានប្រកាសជាផ្លូវការក្នុងនាមជាសមាជិកពេញសិទ្ធនៃសមាគមអ្នកសាងសង់កម្ពុជា។ ក្នុងនាមជាមួយក្រុមហ៊ុនឈានមុខក្នុងវិស័យសំណង់ដែក និងគ្រឿងបង្គុំដែក Pebsteel នឹងចូលរួមចំណែកក្នុងកិច្ចសហការនានាជាមួយសមាគមអ្នកសាងសង់កម្ពុជា ក្នុងការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជាតាមរយៈការខិតខំប្រឹងប្រែងបន្តពង្រឹងបន្ថែមក្នុងការផ្គត់ផ្គង់សេវាកម្ម និងផលិតផលក្នុងវិស័យសំណង់អគារដែក​ និងគ្រឿងបង្គុំដែក ដើម្បីចូលរួមអភិវឌ្ឍវិស័យអតិភាពសំខាន់ៗ ដូចជា វិស័យកាត់ដេរ ស្បែកជើង ភស្តុភារ និងឧស្សាហកម្មធំៗ តាមរយៈការសាងសង់នូវរោងចក្រ ឃ្លាំង អគារដែក ដែលមានគុណភាព ធានាដល់ការប្រើប្រាស់ប្រើប្រាស់យូរអង្វែង និងបង្កើននូវផលិតភាពការងារ។

គួរបញ្ជាក់ផងដែរ សមាគមអ្នកសាងសង់កម្ពុជា (CCA) ត្រូវបានបង្កើតឡើងក្រោមការផ្តួចផ្តើមដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈសន្និបាតមួយ។ មានសមាជិកជាង 300 នាក់បានចូលរួមដែលភាគច្រើនជាក្រុមហ៊ុនសាងសង់ និងរចនា និងអ្នកផ្គត់ផ្គង់សម្ភារៈសំណង់ និងឧបករណ៍៕

មធ្យោបាយទំនាក់ទំនង បិទ
logo-switcher

គេហទំព័រសកល

ស្វែងយល់អំពី Pebsteel ដំណោះស្រាយ និង​​គម្រោងជុំវិញពិភពលោក

គេហទំព័រសកល
logo

គេហទំព័រសកល

ស្វែងយល់អំពី Pebsteel ដំណោះស្រាយ និង​​គម្រោងជុំវិញពិភពលោក

គេហទំព័រសកល