Home / / មតិអ្នកជំនាញ / ការដំឡើងគ្រោងអគារដែក នៅកម្ពុជា

ការដំឡើងគ្រោងអគារដែក នៅកម្ពុជា

មតិអ្នកជំនាញ - 11/06/2024

ការដំឡើងគ្រោងដែក រោងចក្រ អគារដែក និងរចនាសម្ព័ន្ធដែកគឺជាជំហានចុងក្រោយបន្ទាប់ពីការគណនា រចនា – ការកាត់ និងផលិតដែក – ការដឹកជញ្ជូន។ ជំហាន​នេះ​ក៏​ជា​ជំហាន​ដែល​កំណត់​ថា​ តើ​គម្រោង​ត្រូវ​បាន​ធានា​ថា​សម្រេច​បាន​ប្រសិទ្ធភាព​ខ្ពស់​ឬ​អត់។ នៅក្នុងអត្ថបទនេះ យើងនឹងស្វែងយល់អំពីគោលការណ៍ និងដំណើរការសាងសង់លម្អិតជាមួយ Pebsteel ។

អានបន្ត៖ គ្រឿងបង្គុំសំណង់ដែក : ប្រភេទ លក្ខណៈសម្បត្តិ និងទម្រង់

1. និតិវិធីនៃការដំឡើងគ្រោងដែក និងរចនាសម្ព័ន្ធដែក

  • អនុវត្តការងារដំឡើងគ្រោងសសរដែក និងរបារជញ្ជាំង។ រួចប្រើប្រាស់ប្រព័ន្ធពង្រឹងគ្រោងដែកភ្ជាប់គ្នាជាមួយនឹងគ្រោងសសរ។ គ្រោងសសរដែកត្រូវតែដំឡើងអោយបានត្រឹងត្រូវស្របតាមការគណនា មុននឹងចាប់ផ្តើមការងារដំឡើងគ្រោងដំបូល។
  • យោងទៅតាមនិតិវិធីនៃការដំឡើង និងសាងសង់ឃ្លាំងដែក រោងចក្រ ធ្នឹមដំបូលត្រូវបានដំឡើងនៅខាងក្នុង និងប្រើប្រាស់ឡានស្ទូចសម្រាប់ការដំឡើងធ្នឹមនីមួយៗ
  • ការដំឡើងគម្រោងដែកចាប់ឡើងពីការគ្រោងសសរដែក និងប្រព័ន្ធកាបពង្រឹងដំបូល
  • ការដំឡើងធ្នឹមត្រូវផ្អែកលើទីតាំង Wind-Bracing មុនពេលដំឡើងធ្នឹងមួយទៀត។ ដំណើរការនេះត្រូវធ្វើរហូតដល់បញ្ចប់ការងារ
  • ការពង្រឹងបណ្តោះអាសន្នកំឡុងពេលដំឡើងគ្រោងដែកពិតជាចាំបាច់ណាស់។ របារជញ្ជាំង និងគ្រោងផ្ទោង ត្រូវភ្ជាប់គ្នាកាបខ្សែរពង្រឹងទៅតាំទីតាំង និងតំណភ្ជាប់គ្រោងដំបូលទាំងមូល។
  • មុនពេលចាប់ផ្តើមដំឡើងស័ង្កសី យើងត្រូវយកចិត្តទុកដាក់ក្នុងការតម្រឹម rafter purlins និង សម្អាតអោយបានស្អាត
  • កំណត់អោតបានច្បាស់ជាមួយនឹងទីតាំងក្នុងការដំឡើងដំបូលស័ង្កសីចាប់តាំងពីការចាប់ផ្តើម រហូតដល់បញ្ចប់
  • នៅពេលកម្មករដើរលើដំបូល សូមប្រយ័ត្នក្នុងការបោះជំហានលើស័ង្កសីមានរលក (Lower Wave) ហើយជៀសវាងការបោះជំហានដោយផ្ទាល់លើស័ង្កសីមានរលកប៉ោង (High Wave)។
  • ត្រូវផ្លាស់ទីប្រកបដោយភាពប្រុងប្រយ័ត្ន និងសុវត្ថិភាពជាចម្បង។

ដំណើរការដំឡើងគ្រោងអគារដែកនៅកម្ពុជា ប្រកបដោយស្តង់ដា និងសុវត្ថិភាព

2. ជំហាននៃការដំឡើងគ្រោងដែក, រចនាសម្ព័ន្ធដែក

● ជំហានទី 1: រៀបចំមុនពេលឡើង
សម្ភារៈដំឡើង និងឧបករណ៍គ្រប់គ្រាន់ គឺជាកត្តាសំខាន់ពីរដែលកំណត់គុណភាពនៃគម្រោង។ សម្រាប់ការដំឡើងមានកត្តាជាច្រើនតែងតែរមានបញ្ហាទៅលើ គុណភាពសាងសង់នៅមានកម្រិត គ្រឿងបង្គុំដែកមិនគ្រប់គ្រាន់ កង្វះការធានាសុវត្ថិភាព ការសាងសង់មិនស្របតាមប្លង់គណនា អកាសធាតុ ដែលនឹងធ្វើអោយការសាងសង់ត្រូវពន្យារពេល ដែលនាំអោយាខាតបង់សម្រាប់អ្នកវិនិយោគ។ ដូច្នេះការជ្រើសរើសក្រុមហ៊ុនសាងសង់ឃ្លាំង រោងចក្រ បានត្រឹមត្រូវពិតជាសំខាន់ ក្នុងការសាងសង់ប្រកបដោយស្តង់ដា និងទំនុកចិត្ត។
អានបន្ត៖ អ្វីទៅជាក្បូនដំបូលដែក? ប្រភេទសម្រាប់ rafter គុណភាព

● ជំហានទី 2៖ ការដំឡើងសសរគ្រោងដែក និងធ្នឹមដំបូល
សសរគ្រោងដែក គឺជាកត្តាអាចប៉ះពាល់ដល់សមត្ថភាពទ្រទ្រង់រចនាសម្ព័ន្ធដែកទាំងមូល។ ធ្នឹមដំបូលមានមុខងារសម្រាប់ទ្រទ្រង់ដំបូល ភ្ជាប់វាជាមួយផ្នែកដែលនៅសល់ ជួយជួសជុលដំបូលឱ្យរឹងមាំ និងបង្កើនសោភ័ណភាពរបស់សំណង់អគាររោងចក្រ។ ការដំឡើងត្រូវតែត្រូវបានអនុវត្តតាមតម្រូវការបច្ចេកទេសសម្រាប់ការដំឡើង។

● ជំហានទី 3៖ ដែកផ្លានដំបូល និង កាបពង្រឹង
បន្ទាប់ដំឡើងសសរគ្រោង និងធ្នឹមដំបូល ការដំឡើងដែកផ្លានដំបូល purlins និង គ្រោងដំបូលត្រូវបានអនុវត្ត។ បន្ទាប់មក អ្នកដំឡើងនឹងតម្រឹមទីតាំងនៃធ្នឹមដំបូល។

អានបន្ថែម៖ ប្រភេទនៃការតភ្ជាប់នៅក្នុងរចនាសម្ព័ន្ធដែក

● ជំហានទី 4៖ ការកំណត់ទីតាំងគ្រោងធ្នឹមនីមួយៗ
នេះគឺជាដំណាក់កាល ដែលគ្រឿងបង្គុំត្រូវបានតំឡើងក្នុងទីតាំងត្រឹមត្រូវ និងកំណត់តាមខ្នាត ដើម្បីធានាបាននូវសុវត្ថិភាព ភាពត្រឹមត្រូវ និងស្ថេរភាពនៃគម្រោងសាងសង់ទាំងមូល។

● ជំហានទី 5៖ ដំឡើងគ្រោងធ្នឹមដែករហូតដល់បញ្ចប់រចនាសម្ព័ន្ធដែកទំាងអស់
បន្ទាប់ពីបញ្ចប់ការតម្រឹម និងដំឡើងធ្នឹមទីមួយរួចរាល់ ជំហានបន្ទាប់គឺត្រូវដំឡើងបញ្ចប់រចនាសម្ព័ន្ធនៃគម្រោង។

● ជំហានទី 6៖ ដំឡើងប្រព័ន្ធខ្យល់ចេញចូល (ស្លាបព្រិល)

ដើម្បីធានាថាគម្រោងមាននូវខ្យល់ចេញចូលគ្រប់គ្រាប់ និងអាកាសធាតុល្អ។ សំណង់អគារដែកគួរសាងសង់ដោយបំពាក់ជាមួយនឹងស្លាបព្រិល រប្រព័ន្ធខ្យល់ដំបូល ដើម្បីធានាបាននូវស្ថេរភាព និងសុវត្ថិភាពនៃរចនាសម្ព័ន្ធដែក។

● ជំហានទី 7: ពិនិត្យមើលការងារលម្អិតគ្រោងដែកមុនពេលដំឡើងដំបូល
ជំហាននេះធានាថារចនាសម្ព័ន្ធដែកត្រូវបានដំឡើងបានយ៉ាងត្រឹមត្រូវ និងស្របតាមប្លង់ដែលបានគណនា ដើម្បីជៀសវាងពីកំហុសណាមួយនៃគ្រោងដែក។

● ជំហានទី 8៖ ដំឡើងស័ង្កសី និងសម្ភារៈបង្គុំសំណង់
នេះជាដំណាក់កាលចុងក្រោយក្នុងការដំឡើងរចនាសម្ព័ន្ធដែកនៃអគារ។ នៅក្នុងជំហាននេះជាការដំឡើងនូវ ប្រព័ន្ធឡៅតឿ ជ្រីជុំវិញអគារ ប្រព័ន្ធអ៊ីសូឡង់ និងធាតុផ្សំផ្សេងទៀតនឹងត្រូវបានដំឡើងដើម្បីការពារ និងបង្កើតភាពស្រស់ស្អាតនៃអគារ ឬរចនាសម្ព័ន្ធដែកទាំងមូល។

អានបន្ត៖ ការដំឡើងគ្រោងអគារដែក

ការដំឡើងគ្រោងដែកទាមទារនូវបច្ចេកទេស សម្ភារៈ និងឧបករណ៍ក្នុងការដំឡើង

3. ឧបករណ៍ និងសម្ភារៈក្នុងការដំឡើង

3.1. គ្រឿងចក្រជំនួយក្នុងការដំឡើងគ្រោងអគារដែក

● គ្រឿងចក្រចល័តរួមមាន ឡានស្ទូច ឡានដឹកជញ្ជូន ឧបករណ៍ស្ទូច…
● គ្រឿងចក្រចល័តត្រូវត្រួតពិនិត្យ និង កម្មករជំនាញប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតនៅក្នុងការដ្ឋានសំណង់។
● ប្រព័ន្ធអគ្គិសនីទាំងអស់ត្រូវតែមានការការពារ ឬដាក់សញ្ញាសំគាល់នៅទីតាំងដែលគ្រឿងចក្រចល័តអាចប៉ះពាល់នឹងចរន្តអគ្គិសនី។ លើសពីនេះ ចាំបាច់ត្រូវផ្តាច់ខ្សែភ្លើងដែលអាចបង្កគ្រោះថ្នាក់ ឬចាត់វិធានការសុវត្ថិភាពមុននឹងអនុវត្តសកម្មភាពសំណង់ណាមួយ។
● គ្រឿងបរិក្ខារគ្រប់ប្រភេទមិនត្រូវបានអនុញ្ញាតឱ្យដំណើរការដោយផ្ទាល់ពីលើខ្សែភ្លើងឡើយ។
● មិនអនុញ្ញាតដំណើរការគ្រឿងចក្រមានចម្ងាយតិចជាង 4.5m ពីប្រភពថាមពល ឬមានវ៉ុលលើសពី 220 វ៉ុល។
● ជៀសវាងការផ្លាស់ទីទៅជិត ឬដោយផ្ទាល់នៅក្រោមវត្ថុ ឬសម្ភារៈសំណង់ ដែលកំពុងត្រូវបានលើកដំឡើង។
● ត្រូវតែកំណត់អោយបានច្បាស់នីទីតាំងស្ទូចឡើង និងទីតាំងដាក់ចុះនៅក្នុងការដ្ឋានសំណង់ មុនពេលលើកវត្ថុណាមួយ។ ចាំបាច់ដើម្បីអនុវត្តវិធានការសុវត្ថិភាពដើម្បីធានាសុវត្ថិភាពការងារ និងគ្រោះថ្នាក់ដែលអាចកើតមាន (យោងទៅតាមនីតិវិធីសុវត្ថិភាពការងារនៅក្នុងការដំឡើងកន្លែង)។
អានបន្ថែម៖ ការភ្ជាប់ Bolt នៅក្នុងរចនាសម្ព័ន្ធដែក

3.2. ការស្ទូច និងឧបករណ៍ស្ទូច
● ការត្រួតពិនិត្យហ្មត់ចត់នៃខ្សែស្ទូច និងខ្សែកាប។ ជៀសវាងការប្រើប្រាស់ខ្សែរជិតដាច់ ឬមានកំហូច។
● កំឡុងពេលដំណើរការលើក ត្រូវប្រើប្រាស់ខ្សែពួរកាប។ ត្រូវប្រាកដថាការពារខ្សែពួរស្ទូចដោយផ្នែកទ្រនាប់ជាមួយនឹងជ្រុងមុតស្រួច។ មិនអនុញ្ញាតឱ្យកន្ត្រាក់ភ្លាមៗ នៅពេលលើក; ការកន្ត្រាក់ភ្លាមៗនឹងបង្កើនការផ្ទុក 3 ដងបើប្រៀបធៀបទៅនឹងទម្ងន់ធម្មតាដែលគ្រោះថ្នាក់បំផុត។ នៅពេលដែលមិនប្រើប្រាស់ ខ្សែស្ទូចគួរតែត្រូវបានចងយ៉ាងស្អាត។ មិនត្រូវប្រើប្រាស់ខ្សែស្ទូចផ្ទុកលើសទម្ងន់។

3.3. រន្ទាសម្រា​ប់សំណង់អគារដែក
● ចាំបាច់ត្រូវមានផែនការប្រើប្រាស់ និងដំឡើងរន្ទាសំណង់ឱ្យបានត្រឹមត្រូវ។ ការប៉ះពាល់ដល់ការផ្លាស់ទីរបស់ឡានស្ទូច និងផលលំបាកក្នុងការស្ទូចលើកដាក់សម្ភារៈ គ្រឿងបង្គុំអគារនានា ក្នុងការដ្ឋានសំណង់។
● រន្ទាត្រូវរៀបចំឡើងនៅលើសណ្តានដីរឹងមាំ។ តម្រង់ជួរជាមួយនឹងក្តារដែលមានទំហំអប្បបរមា 200 x 200 មម។ រន្ទាដែលដាច់ដោយឡែកគឺតម្រូវឱ្យតោងជាប់នឹងរចនាសម្ព័ន្ធថេរដោយមានចន្លោះយ៉ាងហោចណាស់ 1,5 ម៉ែត្រ។ កម្រិតខាងលើនីមួយៗ នៃរន្ទាត្រូវតែចងយ៉ាងតឹងទៅនឹង ខ្សែដែក ឬបំពង់រន្ទា ដើម្បីធានាសុវត្ថិភាព។

3.4. ឧបករណ៍ Hand Tools ក្នុងការដំឡើងនៅការដ្ឋាន
● ឧបករណ៍ Hand Tools ទាំងអស់ត្រូវតែមានខ្សែការពារ កុំឱ្យធ្លាក់កំឡុងពេលសាងសង់។
● ឧបករណ៍ត្រូវតែប្រើសម្រាប់គោលបំណង ដែលបានគ្រោងទុក។ កុំប្រើឧបករណ៍យួរដៃដើម្បីធ្វើកិច្ចការផ្សេងក្រៅពីគោលបំណងដែលបានគ្រោងទុក។ ជៀសវាងការប្រើឧបករណ៍ជំនួសបណ្តោះអាសន្ន។
● កុំប្រើឧបករណ៍ គ្រឿងចក្រ ឬឧបករណ៍ដែលខូច និងរហែក កំហុសបច្ចេកទេស ឬគ្មានមួកការពារ។

សេចក្តីសន្និដ្ឋាន

ខាងលើគឺជាព័ត៌មានអំពីដំណើរការការដំឡើងរចនាសម្ព័ន្ធដែក ឬសំណង់អគារដែក។ ក្នុងអំឡុងពេលដំណើរការដំឡើងនេះ Pebsteel ប្រកាន់ខ្ជាប់នឹងគោរពតាមស្តង់ដារ និងនីតិវិធីសុវត្ថិភាពការងារយ៉ាងតឹងរ៉ឹង ដើម្បីនាំមកនូវរចនាសម្ព័ន្ធដែកដ៏រឹងមាំ។
សម្រាប់ព័ត៍មានលម្អិត សូមទំនាក់ទំនងមកកាន់ Pebsteel តាមរយៈអ៊ីមែល [email protected] ឬទូរស័ព្ទ +855 23 988 878 ៕

មធ្យោបាយទំនាក់ទំនង បិទ
logo-switcher

គេហទំព័រសកល

ស្វែងយល់អំពី Pebsteel ដំណោះស្រាយ និង​​គម្រោងជុំវិញពិភពលោក

គេហទំព័រសកល
logo

គេហទំព័រសកល

ស្វែងយល់អំពី Pebsteel ដំណោះស្រាយ និង​​គម្រោងជុំវិញពិភពលោក

គេហទំព័រសកល