Home / / ព័ត៍មាន & សេចក្តីប្រកាស / គុណសម្បត្តិនៃរចនាសម្ព័ន្ធដែក សម្រាប់អគារឧស្សាហកម្ម

គុណសម្បត្តិនៃរចនាសម្ព័ន្ធដែក សម្រាប់អគារឧស្សាហកម្ម

ព័ត៍មាន & សេចក្តីប្រកាស - 15/08/2024

រចនាសម្ព័ន្ធដែក ត្រូវបានចាត់ទុកថាជាដំណោះស្រាយក្នុងវិស័យសំណង់ ការបំពេញតម្រូវការសាងសង់អគារទូទៅ មិនថាជាការសាងសង់ រោងចក្រ ឃ្លាំងឧស្សាហកម្ម ឬសំណង់ផ្សេងៗ។ រចនាសម្ព័ន្ធដែកកំពុងដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍលើគ្រប់វិស័យតាមរយៈការសាងសង់សំណង់អគារ ដោយទទួលបានការជឿទុកចិត្ត និងគុណសម្បត្តិនៃការប្រើប្រាស់។

1.គុណសម្បត្តិនៃរចនាសម្ព័ន្ធដែក

រចនាសម្ព័ន្ធដែកបានប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ដោយសារតែគុណសម្បត្តិលេចធ្លោដូចខាងក្រោម:
● ធន់ និងមានសមត្ថភាពផ្ទុកខ្ពស់៖ ដែកមានកម្លាំង tensile និងការបង្ហាប់ខ្ពស់ ដែលធានានូវស្ថិរភាព និងភាពធន់រឹងមាំរបស់គម្រោង នៅពេលប្រើប្រាស់ក្នុងការសាងសង់។ រចនាសម្ព័ន្ធដែកក៍ត្រូវបានចាត់ទុកជាគ្រឿងបង្គុំដែលមានភាពធន់ជាប់រឹងមាំ ដែលជាសម្ភារៈ អាចធ្វើបត់បែន ទៅតាមទ្រង់ទ្រាយនៃសំណង់អគារ ឬស្ថាបត្យកម្មសំណង់។
● ទម្ងន់ស្រាល៖ បើប្រៀបធៀបទៅនឹងរចនាសម្ព័ន្ធធ្វើពីបេតុង ឈើ ថ្ម ឬវត្ថុធាតុផ្សេងទៀត ទម្ងន់នៃរចនាសម្ព័ន្ធដែកត្រូវបានចាត់ទុកថាមាន ទម្ងន់ស្រាលជាង។ វិស្វករនឹងវាយតម្លៃគុណភាព ទម្ងន់ភាពស្រាលនៃដែក ដោយប្រើសមាមាត្ររវាងទំនាញ និងកម្លាំងគណនារបស់វា ដែលត្រូវបានគេស្គាល់ផងដែរថាជា C-factor ។
● ផលិតក្នុងឧស្សាហកម្មកម្រិតខ្ពស់ ៖ ដំណើរការផលិតសម្ភារ និងគ្រឿងបង្គុំដែក ធ្វើឡើងទាំងស្រុងនៅក្នុងរោងចក្រផលិតកម្មដែក។ ទន្ទឹមនឹងនេះដំណើរការផលិតរចនាសម្ព័ន្ធដែក ត្រូវបានត្រួតពិនិត្យដោយឆ្លងកាត់ដំណាក់កាលសំខាន់នៅក្នុងរោងចក្រស្របតាមបទដ្ឋានឧស្សាហកកម្មដែក។ ដូច្នេះហើយ បានជារចនាសម្ព័ន្ធដែកត្រូវបានប្រើប្រាស់សម្រាប់ការសាងសង់ជាសំណង់ក្នុងវិស័យឧស្សាហកម្ម និងវិស័យពាក់ព័ន្ធដទៃទៀត។
● ងាយស្រួលក្នុងការដឹកជញ្ជូន និងដំឡើង៖ ជាមួយនឹងទម្ងន់ស្រាល និងភាពរឹងមាំ ការដឹកជញ្ជូន និងការដំឡើងមានភាពងាយស្រួល និងឆាប់រហ័ស។ ទន្ទឹមនឹងនេះ នៅពេលចាំបាច់ ដំណើរការនៃការរុះរើ ការជំនួស និងការជួសជុសមានភាពរហ័ស និងងាយស្រួលក្នុងការពង្រីកការសាងសង់សំណង់នៅពេលក្រោយទៀតផងដែរ។

● មិនជ្រាបទឹក និងឧស្ម័ន៖ បើប្រៀបធៀបទៅនឹងសម្ភារៈផ្សេងទៀត រចនាសម្ព័ន្ធដែក និងការតភ្ជាប់ត្រូវបានបិទ និងមិនអាចជ្រាបចូលទឹក និងឧស្ម័ន។ កត្តានេះហើយយើសង្កេតឃើញថា គ្រឿងបង្គុំដែកត្រូវបានប្រើប្រាស់សម្រាប់សាងសង់ធុងផ្ទុកឧស្ម័ន និងវត្ថុធាតុរាវ។
● ការសន្សំសំចៃថ្លៃដើម៖ ភាពបត់បែន ងាយស្រួលនៃដំណើរការ និងការផ្គុំដំឡើង និងសមត្ថភាពផ្ទុកបន្ទុកដ៏ល្អនៃរចនាសម្ព័ន្ធដែក បានជួយកាត់បន្ថយថ្លៃកម្លាំងពលកម្ម ការសាងសង់ និងការថែទាំកំឡុង ឬក្រោយពេលប្រតិបត្តិការផលិតកម្ម។
● សន្សំសំចៃពេលវេលាសាងសង់៖ ការផលិត កាត់ និងការផ្សាភ្ជាប់ ដោយម៉ាស៊ីនទំនើបនៅរោងចក្រស្របតាមដំរូវការសំណង់។ រចនាសម្ព័ន្ធដែកមានសមត្ថភាពសាងសង់សំណង់បានឆាប់រហ័ស និងបត់បែនទៅតាមការផ្លាស់ប្តូរនៃសំណង់។

អានបន្ត៖ ប្រភេទនៃការសាងសង់ឃ្លាំង នៅកម្ពុជា

គុណសម្បត្តិនៃរចនាសម្ព័ន្ធដែក សម្រាប់អគារឧស្សាហកម្ម នៅកម្ពុជា

2. គុណវិបត្តិនៃរចនាសម្ព័ន្ធដែក

ក្រៅពីគុណសម្បត្តិ រចនាសម្ព័ន្ធដែកក៍មាននូវគុណវិបត្តិផងដែរ។ ទោះជាយ៉ាងណាក៏ដោយ គុណវិបត្តិទាំងនេះយើងអាចប្រើប្រាស់នូវវិធានការពារ និងទប់ស្កាត់ដើម្បីធានានូវការប្រើប្រាស់បានយូរអង្វែង។ ដូច្នេះនៅពេលជ្រើសរើសគ្រឿងបង្គុំសំណង់អ្នកត្រូវតែពិចារណាដោយប្រុងប្រយ័ត្ន និងស្វែងយល់អំពីតម្រូវការសំណង់ មុខងារសំណង់ក្នុងការប្រើប្រាស់។
● ងាយច្រេះ៖ ជាតិដែកនៅក្នុងរចនាសម្ព័ន្ធដែកអាចច្រេះនៅពេល សើម ឬប៉ះពាល់នឹងសារធាតុច្រេះ ដូចជាទឹកអំបិល អាស៊ីត អាល់កាឡាំង ឬសារធាតុគីមីច្រេះផ្សេងទៀត។ វិធានការការពារដូចជាការប្រើប្រាស់ថ្នាំកូត, Galvanizing, ការប្រើប្រាស់សមាសធាតុប្រឆាំង និងធន់នឹងការច្រេះ ការថែទាំទាន់ពេលវេលាដើម្បីត្រួតពិនិត្យ និងជួសជុលតំបន់ដែលខូចខាតគឺចាំបាច់ដើម្បីការពារ ឬកាត់បន្ថយការច្រេះ។
● មិនធន់នឹងការឆាបឆេះស៊ីតុណ្ហភាពខ្ពស់៖ ដែនកំណត់មួយនៃគ្រឿងបង្គុំដែកគឺភាពងាយនឹងខូចទ្រង់ទ្រាយរបស់វានៅពេលប៉ះនឹងសីតុណ្ហភាពខ្ពស់។ នៅពេលដែកផ្លាស់ប្តូរចូលទៅក្នុងស្ថានភាព ductile សមត្ថភាពបន្ទុករបស់ដែកត្រូវបានបាត់បង់ ហើយរចនាសម្ព័ន្ធដែកអាចនឹងដួលរលំ។ វិធានការពារយើងអាចប្រើប្រាស់ សម្ភារៈធន់នឹងភ្លើង ស្រទាប់អ៊ីសូឡង់ ឬការបង្កើនកម្រាស់នៃរចនាសម្ព័ន្ធអាចត្រូវបានប្រើដើម្បីដោះស្រាយ និងធន់នឹងការឆាបឆេះភ្លើងទៅលើរចនាសម្ព័ន្ធដែក។ ការរចនាប្រព័ន្ធខ្យល់កំដៅ និងការប្រើប្រាស់ប្រព័ន្ធពន្លត់អគ្គីភ័យដោយស្វ័យប្រវត្តិក៏ជាវិធានការដ៏មានប្រសិទ្ធភាពផងដែរ។ ការអនុវត្តដំណោះស្រាយទាំងនេះគួរតែគោរពតាមបទប្បញ្ញត្តិសុវត្ថិភាព និងសំណង់ក្នុងតំបន់។

អានបន្ត៖ ការដំឡើងគ្រោងអគារដែក នៅកម្ពុជា

រចនាសម្ព័ន្ធដែកមានគុណវិបត្តិមួយចំនួនដែលត្រូវពិចារណាមុនពេលសាងសង់។

3. ការប្រើប្រាស់រចនាសម្ព័ន្ធដែក សម្រាប់ការសាងសង់សំណង់នាពេលបច្ចុប្បន្ន

រចនាសម្ព័ន្ធដែកត្រូវបានប្រើប្រាស់ក្នុងសំណង់ជាច្រើនប្រភេទនាពេលបច្ចុប្បន្ននេះ ដោយសារកត្តានៃភាពបទបែនតាមតម្រូវការផលិតកម្ម ការដំឡើងឆាប់រហ័ស និងផ្ទៃលំហក្នុងអគារធំទូលាយ។ ខាងក្រោមនេះជាការប្រើប្រាស់មួយចំនួនសម្រាប់រចនាសម្ព័ន្ធដែក៖
● ឃ្លាំង និងរោងចក្រឧស្សាហកម្ម៖ រចនាសម្ព័ន្ធដែកស័ក្តិសមសម្រាប់ការសាងសង់ឃ្លាំង និងរោងចក្រឧស្សាហកម្ម ដោយសារសមត្ថភាពបង្កើតលំហរខាងក្នុងធំ និងកាត់បន្ថយសសរឈរបាន ព្រមទាំងភាពបត់បែនក្នុងការរចនាក្នុង និងក្រៅអគារ។
● អគារខ្ពស់ៗ និងរចនាសម្ព័ន្ធពាណិជ្ជកម្ម៖ រចនាសម្ព័ន្ធដែកត្រូវបានប្រើប្រាស់ជាទូទៅក្នុងការសាងសង់អគារខ្ពស់ៗ និងរចនាសម្ព័ន្ធពាណិជ្ជកម្ម ដោយសារសមត្ថភាពផ្ទុកបន្ទុកខ្ពស់ និងសោភ័ណភាពផ្នែកខាងក្រៅ។
● កីឡដ្ឋាន ឬសាលកីឡា៖ រចនាសម្ព័ន្ធដែកអាចត្រូវបានប្រើសម្រាប់សាងសង់កីឡដ្ឋាន និងសាលកីឡាផ្សេងទៀតដែលមានទីធ្លាធំទូលាយ និងសមត្ថភាពទប់កម្លាំងបានល្អ។
● ផ្ទះលំនៅឋាន និងសំណង់ស៊ីវិល៖ រចនាសម្ព័ន្ធដែកក៏អាចត្រូវបានប្រើនៅក្នុងលំនៅដ្ឋាន និងសំណង់ស៊ីវិលផងដែរ ជាពិសេសនៅក្នុងគម្រោងដែលទាមទារការរចនាប្លែកៗ និងកន្លែងបើកចំហ។
● ស្ពាន និងផ្លូវដែក៖ ជារឿយៗរចនាសម្ព័ន្ធដែកត្រូវបានប្រើដើម្បីសាងសង់ស្ពាន និងផ្លូវដែក ដោយសារសមត្ថភាពផ្ទុកខ្ពស់ និងធន់នឹងច្រេះ។

អានបន្ត៖ ប្រភេទនៃការតភ្ជាប់នៅក្នុងរចនាសម្ព័ន្ធដែក

រចនាសម្ព័ន្ធដែកត្រូវបានអនុវត្តសាងសង់សម្រាប់គម្រោងឧស្សាកម្មជាច្រើននៅកម្ពុជា

4. សេចក្តីសន្និដ្ឋាន

ព័ត៌មានខាងលើគ្របដណ្តប់លើគុណសម្បត្តិ និងគុណវិបត្តិនៃរចនាសម្ព័ន្ធដែក និងកម្មវិធីមួយចំនួនក្នុងការសាងសង់។ ប្រសិនបើអ្នកត្រូវការដំណោះស្រាយដ៏ទូលំទូលាយសម្រាប់សំណង់ដែក និងរចនាសម្ព័ន្ធដែកមុនវិស្វកម្ម សូមកុំស្ទាក់ស្ទើរក្នុងការទាក់ទង Pebsteel តាមរយៈអ៊ីមែល [email protected] ឬតាមទូរស័ព្ទ
023 988 878 សម្រាប់ការពិគ្រោះយោបល់ភ្លាមៗនៅថ្ងៃនេះ៕

មធ្យោបាយទំនាក់ទំនង បិទ
logo-switcher

គេហទំព័រសកល

ស្វែងយល់អំពី Pebsteel ដំណោះស្រាយ និង​​គម្រោងជុំវិញពិភពលោក

គេហទំព័រសកល
logo

គេហទំព័រសកល

ស្វែងយល់អំពី Pebsteel ដំណោះស្រាយ និង​​គម្រោងជុំវិញពិភពលោក

គេហទំព័រសកល