ផ្ទះ / ដំណោះស្រាយ / ផលិតផល / សមាសធាតុនៃគ្រឿងបង្គុំដែក / ប្រព័ន្ធគ្រឿងបង្គុំរង /
សំយាបដំបូលអគារ
សំយាបគឺមានគ្រោងជាកូនដំបូល ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនយ៉ាងដល់អ្នកប្រើប្រាស់ដូចជា ធ្វើជាម្លប់រារាំងពន្លឺព្រះអាទិត្យចាំងផ្ទាល់ នឹងទប់ទឹកភ្លៀងសាចទៅលើជញ្ជាំង, ជារបាំងការពារអគារប៉ះទៅនឹងទឹកភ្លៀង, ជាជម្រកនៅច្រកចូល នឹងជាម្លប់សម្រាប់ចំណតឡាន។
លក្ខណៈពិសេសនៃផលិតផល
- ជួយរារាំងពន្លឺព្រះអាទិត្យចាំងផ្ទាល់ នឹងទប់ទឹកភ្លៀងសាចទៅលើជញ្ជាំង
- ផ្តល់ជាម្លប់ដល់ចំណតឡានបណ្តោះអាសន្ន
- បន្ថែមជាមួយនឹងទ្រនាប់បន្ទះស័ង្កសីបិទពីក្រោមសំយ៉ាបដើម្បីជួយលើកសោភ័ណភាពអគារមួយកម្រិតទៀត
សំយាបអាចរចនាពេញប្រវែងអគារ រឺតាមទីតាំងទ្វា។ សម្រាប់ល័ក្ខខណ្ឌបច្ចេកទេស ប្រវែងសំយ៉ាបត្រូវចាប់ផ្តើមពីសសរមួយ ទៅសសរមួយទៀត។សម្រាប់ស្តង់ដារទទឹងសំយ៉ាប គឺ៤០០០mm ប៉ុន្តែយើងអាចរចនាបានលើសពីនេះស្របទៅតាមតម្រូវការរបស់អតិថិជន។
សំយាបស្តង់ដាររបស់ PEB Steel ធ្វើឡើងពីគ្រោងដែកតភ្ជាប់គ្នាដោយប៉ូឡុង , hot-rolled, រឺ cold-formed គ្រោងដែក
សំយាបត្រូវបានភ្ជួរជាប់ទៅនឹងសសរមេ។ សំយ៉ាបអាចទ្រផ្ទោងកម្រាស់២០០mm ដើម្បីជាទម្រពីក្រោមស័ង្កសី។ សម្រាប់ប្រភេទស័ង្កសី ត្រូវបានជ្រើសរើសដូចទៅនឹងដំបូលមេ។ សំយ៉ាបត្រូវបានរចនាឡើងដោយមានទរទឹក និងគ្រឿងបង្គុំដូចគ្នាទៅនឹងដំបូលមេ។
ចំពោះសំយាប អតិថិជនមានជម្រើសអាចបន្ថែមទ្រនាប់បន្ទះស័ង្កសីពីក្រោម។ ការជ្រើសរើសយកទ្រនាប់បន្ទះស័ង្កសីនេះគឺដើម្បីបិទបាំងគ្រោងសំយ៉ាប។ ទ្រនាប់បន្ទះស័ង្កសីនេះត្រូវបានប្រើប្រាស់នៅពេលដែលអតិថិជនមិនចង់បង្ហាញគ្រោងសំយ៉ាបចេញមកក្រៅ។