Home / ដំណោះស្រាយ / ផលិតផល / សមាសធាតុនៃគ្រឿងបង្គុំដែក / ប្រព័ន្ធគ្រឿងបង្គុំរង / ប្រព័ន្ធដែកស្ទូចក្នុងអគារ

ប្រព័ន្ធដែកស្ទូចក្នុងអគារ

ប្រព័ន្ធប្រតិបត្តការម៉ាស៊ីនស្ទូចអាចជួយសម្រួលនិងដោះស្រាយបានយ៉ាងល្អ នៃការយោងសម្ភារះទៅមកក្នុងពេលផលិតក្នុងអគារ ក៏ដូចជាជួយលើកកម្ពស់សុវត្ថិភាព និងអនុញ្ញាតឲ្យការប្រើប្រាស់កន្លែងទំនេរបានកាន់តែមានប្រសិទ្ធភាព ដោយកាត់បន្ថយ រឺលុបបំបាត់ចរាចរណ៏រើឥវ៉ាន់ចុះឡើងរបស់មនុស្សក្នុងអគារ ។

លក្ខណៈពិសេសនៃផលិតផល

  • ជួយពន្លឿនពេល និងសម្រួលក្នុងការបន្លាស់ទីរបស់សម្ភារៈធ្ងន់ៗនៅក្នុងអគារឧស្សាហកម្ម
  • ធានានូវសុវត្ថិភាព និងបង្កើនទីធ្លាទំនេរ
  • រចនាសម័្ពន្ធធ្នឹមស្ទូចអាចផ្លាស់ប្តូរបាន នឹងស្របតាមតម្រូវការម៉ាស៊ីនស្ទូច។
banner
features

សម្រាប់ការបន្ថែមប្រព័ន្ធប្រតិបត្តិការម៉ាស៊ីនស្ទូចចូលទៅក្នុងអគារវិស្វកម្មគ្រោងទុក(pre-engineered buildings) ដែលមិនបានគិតដិតដល់លើកម្លាំងផ្ទុករបស់ម៉ាស៊ីន អាចបណ្តាលឲ្យមានភាពស្មុគស្មាញនៅពេលក្រោយ និងចំណាយលុយខ្ចះខ្ចាយសម្រាប់ជួសជុលបន្ថែមដែលមិនចាំបាច់។ សម្រាប់ហេតុផលនេះ អ្នករៀបចំគម្រោងត្រូវគិតឲ្យបានម៉ត់ចត់ទៅលើទំហំផ្ទុករបស់ម៉ាស៊ីនស្ទូច ដើម្បីប្រើប្រាស់ម៉ាស៊ីនស្ទូច ក៏ដូជាអគារឲ្យបានយូរអង្វែង។

តម្រូវការទាក់ទងនឹងការបន្ថែមម៉ាស៊ីនស្ទូចចូលទៅក្នុងអគារវិស្វកម្មគ្រោងទុក(pre-engineered buildings) មាន:

  • ការពង្រឹងគ្រោងមេរបស់អគារដើម្បី ជួយទប់ទំហំផ្ទុករបស់ម៉ាស៊ីនស្ទូ
  • តម្រូវការសសរទ្រ នឹងធ្នឹមយោងដើម្បីបង្កើតផ្លូវសម្រាប់ម៉ាស៊ីនស្ទូចរត់
  • តម្រូវឲ្យមានការតម្លើងផ្លូវដែកសម្រាប់ម៉ាស៊ីនស្ទូច
  • តម្រូវឲ្យមានបុគ្គលជំនាញខាងតម្លើង នេងរៀបចំប្រព័ន្ធសម្រាប់ម៉ាស៊ីនស្ទូច

ក្រុមហ៊ុន PEB Steel ជាទូទៅផ្គត់ផ្គង់តែទៅលើសម្ភារៈទី១ នឹងទី២។សម្រាប់ម៉ាស៊ីនស្ទូច ត្រូវបានផ្គត់ផ្គង់នឹងតម្លើង តម្រូវឲ្យមានការបូកតម្លៃផ្សេងដោយអ្នកជំនាញ រឺក្រុមហ៊ុនជំនាញខាង ” ប្រព័ន្ធស្ទូច “ ។

features
features

ប្រព័ន្ធម៉ាស៊ីនស្ទូចដែលឃើញច្រើននៅក្នុងវិស័យអគារវិស្វកម្មគ្រោងទុក(pre-engineered buildings) មាន:

  • ម៉ាស៊ីនស្ទូចពីលើធ្នឹម
  • ម៉ាស៊ីនស្ទូចពីក្រោមធ្នឹម
  • ម៉ាស៊ីនស្ទូចដែលមានផ្លូវរត់តែមួយ
  • ម៉ាស៊ីនស្ទូចដែលភ្ជាប់មកនឹងជើងទ្រតែមួយ
  • ម៉ាស៊ីនស្ទូចដែលភ្ជាប់មកនឹងជើងទ្រពីរ
  • ម៉ាស៊ីនស្ទូចដែលភ្ជាប់មកនឹងជើងទ្រតែមួយ នឹងម្ខាងទៀតត្រូវការទប់ដោយធ្នឹម
មធ្យោបាយទំនាក់ទំនង បិទ
logo-switcher

គេហទំព័រសកល

ស្វែងយល់អំពី Pebsteel ដំណោះស្រាយ និង​​គម្រោងជុំវិញពិភពលោក

គេហទំព័រសកល
logo

គេហទំព័រសកល

ស្វែងយល់អំពី Pebsteel ដំណោះស្រាយ និង​​គម្រោងជុំវិញពិភពលោក

គេហទំព័រសកល