ផ្ទះ / ដំណោះស្រាយ / ផលិតផល / សមាសធាតុសន្លឹកសង្កសី / ទម្រង់ភ្លីសង្ក័សី /
ស័ង្កសីដំបូល LokSeam®
ស័ង្កសីដំបូល LokSeam® ទទួលបានវិញ្ញាបនបត្រ ដែលទទួលស្គាល់ដោយប្រព័ន្ធស្តង់ដារ FM ជាប្រព័ន្ធស័ង្កសីដំបូលដែលឈរនៅលើជើងទម្រដ៏រឹងមាំការពារដំបូលពីការរីករួមដោយកំដៅ។ វាត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយការប្រើប្រាស់វីស និងប្រឆាំងជំរាបទឹកនិងអាកាសធាតុរហូតដល់ 80% បើធៀបនិងប្រព័ន្ធដំបូលធម្មតា។ ដំបូលLokSeam® មានប្រវែងទទឹងសរុប 470មីលីម៉ែត្រ ជាមួយកំពស់ទ្រនុងច្នេរដេ 66 មីលីម៉ែត្រ។ សម្រាប់ដំបូល LokSeam® មានជំរាលដំបូលទាបបំផុត 3%។
លក្ខណៈពិសេសនៃផលិតផល
- ប្រវែងបណ្ដោយវែងរហូតដល់ 120m គ្មានតំណរ
- ធន់នឹងកំលាំងខ្យល់រហូតដល់ 300km/hr
- ការរីករួមដោយកំដៅមិនធ្វើអោយប៉ះពាល់ដល់ដែកផ្លាន: ផ្ដល់សុវត្តិភាពដល់អាគារ
- គ្មានជំរាបខ្យល់ឬទឹក សន្សំសំចៃថាមពលនិងថ្លៃប្រតិបត្តិការណ៍
មូលដ្ឋានក្នុងការប្រើប្រាស់
LokSeam® ត្រូវបានប្រើជាប្រព័ន្ធដំបូលសម្រាប់សំណង់សាងសង់ថ្មីនិងជួសជុលឡើងវិញ
ការតម្លើង
ដំបូល LokSeam® ត្រូវបានភ្ជាប់គ្នាដោយគែមសងខាងនៃស័ង្កសីប្រទាក់គ្នាជាមួយកំពស់ 25 មីលីម៉ែត្រ រួចអ៊ុតភ្ជាប់គ្នា។ គែមសងខាងនៃស័ង្កសីត្រូវបានអ៊ុតភ្ជាប់គ្នាដោយម៉ាស៊ីនអ៊ុតពិសេស។ គ្រប់សន្លឹកស័ង្កសីទាំងអស់ត្រូវអ៊ុតភ្ជាប់គ្នាដោយការពត់ 360 ដឹក្រេ ហើយវាក៏មានម៉ាស៊ីនសម្រាប់ចាក់កៅបំពេញចូលថ្នេរ ដើម្បីប្រាកថាគ្មានជំរាបទឹកនៅដំបូល។