សំយ៉ាបគឺមានគ្រោងជាកូនដំបូល ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនយ៉ាងដល់អ្នកប្រើប្រាស់ដូចជា ធ្វើជាម្លប់រារាំងពន្លឺព្រះអាទិត្យចាំងផ្ទាល់ នឹងទប់ទឹកភ្លៀងសាចទៅលើជញ្ជាំង, ជារបាំងការពារអគារប៉ះទៅនឹងទឹកភ្លៀង, ជាជម្រកនៅច្រកចូល នឹងជាម្លប់សម្រាប់ចំណតឡាន។

លក្ខណៈពិសេសនៃផលិតផល

  • ជួយរារាំងពន្លឺព្រះអាទិត្យចាំងផ្ទាល់ នឹងទប់ទឹកភ្លៀងសាចទៅលើជញ្ជាំង
  • ផ្តល់ជាម្លប់ដល់ចំណតឡានបណ្តោះអាសន្ន
  • បន្ថែមជាមួយនឹងទ្រនាប់បន្ទះស័ង្កសីបិទពីក្រោមសំយ៉ាបដើម្បីជួយលើកសោភ័ណភាពអគារមួយកម្រិតទៀត
banner
features

សំយ៉ាបអាចរចនាពេញប្រវែងអគារ រឺតាមទីតាំងទ្វា។ សម្រាប់ល័ក្ខខណ្ឌបច្ចេកទេស ប្រវែងសំយ៉ាបត្រូវចាប់ផ្តើមពីសសរមួយ ទៅសសរមួយទៀត។សម្រាប់ស្តង់ដារទទឹងសំយ៉ាប គឺ៤០០០mm ប៉ុន្តែយើងអាចរចនាបានលើសពីនេះស្របទៅតាមតម្រូវការរបស់អតិថិជន។

សំយ៉ាបស្តង់ដាររបស់ PEB Steel ធ្វើឡើងពីគ្រោងដែកតភ្ជាប់គ្នាដោយប៉ូឡុង , hot-rolled, រឺ cold-formed គ្រោងដែក

សំយ៉ាបត្រូវបានភ្ជួរជាប់ទៅនឹងសសរមេ។ សំយ៉ាបអាចទ្រផ្ទោងកម្រាស់២០០mm ដើម្បីជាទម្រពីក្រោមស័ង្កសី។ សម្រាប់ប្រភេទស័ង្កសី ត្រូវបានជ្រើសរើសដូចទៅនឹងដំបូលមេ។ សំយ៉ាបត្រូវបានរចនាឡើងដោយមានទរទឹក និងគ្រឿងបង្គុំដូចគ្នាទៅនឹងដំបូលមេ។

features
features

ចំពោះសំយ៉ាប អតិថិជនមានជម្រើសអាចបន្ថែមទ្រនាប់បន្ទះស័ង្កសីពីក្រោម។ ការជ្រើសរើសយកទ្រនាប់បន្ទះស័ង្កសីនេះគឺដើម្បីបិទបាំងគ្រោងសំយ៉ាប។ ទ្រនាប់បន្ទះស័ង្កសីនេះត្រូវបានប្រើប្រាស់នៅពេលដែលអតិថិជនមិនចង់បង្ហាញគ្រោងសំយ៉ាបចេញមកក្រៅ។

មធ្យោបាយទំនាក់ទំនង បិទ
logo-switcher

គេហទំព័រសកល

ស្វែងយល់អំពី Pebsteel ដំណោះស្រាយ និង​​គម្រោងជុំវិញពិភពលោក

គេហទំព័រសកល
logo

គេហទំព័រសកល

ស្វែងយល់អំពី Pebsteel ដំណោះស្រាយ និង​​គម្រោងជុំវិញពិភពលោក

គេហទំព័រសកល