ផ្ទះ / ដំណោះស្រាយ / ផលិតផល / សមាសធាតុនៃគ្រឿងបង្គុំដែក / ប្រព័ន្ធគ្រឿងបង្គុំរង / ប្រព័ន្ធដំបូលខ្យល់អគារ

ប្រព័ន្ធដំបូលខ្យល់អគារ

ដំបូលខ្យល់ចេញចូល មានសមត្ថភាពពីរប្រភេទ គឺរន្ធស្រូបខ្យល់ នឹងរន្ធបញ្ចេញខ្យល់។ ដំបូលខ្យល់គឺជាឧបករណ៍មួយចាំបាច់ ក្នុងការធានាបាននូវចរន្តខ្យល់ត្រឹមត្រូវនៅក្នុងអគារ។

លក្ខណៈពិសេសនៃផលិតផល

  • ជួយកាត់បន្ថយការឡើងកម្តៅ
  • ប្រើប្រាស់សម្ភារះដែលមានសមាសធាតុ កាត់បន្ថយការកើនឧស្ម័នក្នុងពេលដែលមានដំណើរការផលិតកម្ម
  • កាត់បន្ថយលំហូរថ្សែងដែលអាចឆាបឆេះ ជួយការពារអគារពីអគ្គីភ័យអោយនៅសល់ភាគរយឆាបឆេះរាលដាលទាបបំផុត
  • បង្កើនការអនុវត្តប្រព័ន្ធខ្យល់ ក៏ដូចជានាំនូវផាសុខភាពទៅក្នុងអគារ
  • ជួយកាត់បន្ថយការចំណាយទៅលើការប្រើប្រាស់អគ្គីសនី និងជួយបង្កើនថាមពលទៅលើការប្រើម៉ាស៊ីនត្រជាក់អោយមានប្រសិទ្ធិភាពទ្វេដង។

អ្នកត្រូវដឹងថាចរន្តខ្យល់ គឺមានភាពខុសគ្នាទៅនឹងខ្យល់ម៉ាស៊ីនត្រជាក់។ប្រសិនបើក្នុងល័ក្ខខណ្ឌណាដែលទាមទារសីតុណ្ហភាពត្រជាក់ជាក់លាក់ណាមួយ គប្បីត្រូវប្រើប្រាស់ម៉ាស៊ីនត្រជាក់។

រោងចក្រជាច្រើននៅប្រទេសវៀតណាម បានប្រើប្រាស់នូវដំបូលខ្យល់ (JRM). ដែលមិនបានរចនាឡើងត្រឹមត្រូវតាមលក្ខណះបច្ចេកទេស ដែលធ្វើឲ្យចរន្តខ្យល់ក្នុងអគាររត់មិនបានល្អ បណ្តាលឲ្យខ្យល់ក្តៅមិនអាចចេញចូលបានត្រឹមត្រូវ ជាហេតុនាំឲ្យខ្យល់ក្តៅងំពេញអគារ។

PEB Steel តែងតែធ្វើការយ៉ាងជិតស្និតជាមួយអតិថិជន និងអ្នកជំនាញខាងអគារបៃតង(Green Building) ដើម្បីរចនាបានឡើងនូវដំបូលខ្យល់ដែលមានប្រសិទ្ធភាពបំផុតសម្រាប់អគារវិស្វកម្មគ្រោងទុក(pre-engineered buildings) វាត្រូវបានរចនាដោយមានភាពល្អឥតខ្ចោះ នឹងសមាមាត្រត្រឹមត្រូវជាមូយអគារទាំងមូល ដើម្បីធានាបាននូវចរន្តខ្យល់ចេញចូលបានល្អ។

ដំបូលខ្យល់សម្រាប់អគារវិស្វកម្មគ្រោងទុក(pre-engineered buildings) របស់ PEB Steel មានដូចជាប្រភេទ RV 3.0, 5.0, 6.0, និង 7.0។

តាមបទពិសោធន៍របស់យើង តម្រួវការរបស់អតិថិជនមានភាពខុសៗគ្នា ដំបូលខ្យល់ក៏អាចមានសណ្ឋានខុសគ្នា អាចជាដំបូលខ្យល់មានសណ្ឋានវែងជាប់គ្នា នឹងម្យ៉ាងទៀតគឺមួយៗដាច់ពីគ្នា។

logo-switcher

គេហទំព័រសកល

ស្វែងយល់អំពី Pebsteel ដំណោះស្រាយ និង​​គម្រោងជុំវិញពិភពលោក

គេហទំព័រសកល
logo

គេហទំព័រសកល

ស្វែងយល់អំពី Pebsteel ដំណោះស្រាយ និង​​គម្រោងជុំវិញពិភពលោក

គេហទំព័រសកល