គោលការណ៏ និងឆន្ទះ
នៅពេលដែលគម្រោងមួយត្រូវបានផ្តួចផ្តើម យើងនឹងបង្កើតបានទំនាក់ទំនងជាអចិន្ត្រៃយ៍ជាមួយអតិថិជន។
នៅពេលដែលអាគារត្រូវបានសាងសង់ យើងផ្តល់ការថែទាំ និងសេវាកម្មអតិថិជនដោយមិនកំណត់។
យើងបម្រើអតិថិជនជាមួយ អ្នកអភិវឌ្ឍន៍ និងអ្នកម៉ៅការ រហូតដល់អ្នកវិនិយោគផ្ទាល់នៅគ្រប់ឧស្សាហកម្មទាំងអស់។
យើងប្រើប្រាស់ផលិតផលស្តង់ដារឧស្សាហកម្មពហុមុខងារផ្ទាល់ខ្លួនរបស់យើង ដើម្បីផលិតអគារប្រកបដោយគុណភាពជាទីពេញចិត្ត។
ភាពបត់បែននៃស្ថាបត្យកម្ម
គ្រឿងបង្គុំបន្ថែមដូចជា ជ្រី ទទឹក Fascias អាចបទបែនតាមលក្ខណះស្ថាបត្យកម្ម។ ជាមួយនឹងស្តង់ដារពណ៏ ដែលអាចជ្រើសរើសបាន។ ការរួមបញ្ចូលរវាង ដែកជាមួយជញ្ជាំងប៉េតុង ឬកញ្ចក់ ផ្ដល់ជូននូវការងាររចនាតាមបែបស្ថាបត្យកម្មគ្មានដែនកំណត់។
ភាពបត់បែននៃមុខងារ
មិនមានទំហំណាមួយអាច តម្រូវគ្រប់វិស្វកម្មអាគារដែកនោះទេ។ គ្រឿងបង្គុំអគារអាចត្រូវបានប្ដូរតាមតម្រូវការ ដើម្បីឈានដល់សក្តានុពលអតិបរមារបស់វា។ Pebsteel អាចគ្រប់គ្រងលំហរផ្ទៃខាងក្នុងដ៏ធំទូលាយរហូតដល់ 180m ពីសសរមួយទៅសសរមួយដោយគ្មានសសរកណ្ដាល និងចន្លោះសសរដែលធំជាងគេរហូតដល់ 15m។
បរិស្ថានដែលគួរអោយចង់រស់នៅ
ជាមួយផលិតផល និងដំណោះស្រាយដែលមានការទទួលស្គាល់ យើងមានមោទនភាពចំពោះលក្ខណៈវិនិច្ឆ័យនៃ និរន្តរភាពដែលបានទទួលស្គាល់ដោយ LEED®។ យើងក៏ជួយអតិថិជនរបស់យើងឱ្យទទួលបានវិញ្ញាបនប័ត្រផ្ទាល់ខ្លួនរបស់ពួកគេក្នុងការគ្រប់គ្រងបរិស្ថាន និងនិរន្តរភាព។
ស្តង់ដារសុវត្ថិភាព
Pebsteel ដំណើរការគ្រប់សង្វាក់ផលិតកម្មទាំងអស់ដោយអនុលោមតាមប្រព័ន្ធ ISO ។ យើងអនុវត្តការថែទាំ និងត្រួតពិនិត្យជាប្រចាំ ដើម្បីលុបបំបាត់រាល់កំហុសឆ្គង និងធានាថាគ្រោះថ្នាក់ត្រូវបានជៀសវាងទាំងស្រុង។
កំណត់ត្រាសុវត្ថិភាពជាមួយអតិថិជនរបស់យើង។
ប្រសិទ្ធភាពនៃការអនុវត្ត
01
ផលិតផលគុណភាពខ្ពស់
វត្ថុធាតុដើមល្អរបស់យើងត្រូវបាននាំចូលពីអ្នកផ្គត់ផ្គង់ លំដាប់ថ្នាក់ពិភពលោក ត្រូវបានទទួលស្គាល់ជាមួយនឹងស្តង់ដារ ASTM ។
គុណភាពនៃការផលិត និងដំណើរការដំឡើង ត្រូវបានយកចិត្តទុកដាក់ជាមួយ និងការអនុវត្តន៏ស្ដង់ដារអន្តរជាតិចុងក្រោយបំផុត
02
ប្រសិទ្ធភាពនៃការគណនា
ក្រុមវិស្វករគណនារបស់យើងប្រើប្រាស់កម្មវិធីទំនើបបំផុត ហើយអនុលោមតាមការគណនាស្របតាមស្តង់ដារ អន្តរជាតិចុងក្រោយបំផុត ដើម្បីបង្កើនប្រសិទ្ធភាពនៃការគណនា។
ការផ្តល់តែដំណោះស្រាយទំនើបៗ គឺជាគោលការណ៍ស្នូលមួយនៅក្នុងការអនុវត្តផ្នែកវិស្វកម្មរបស់ Pebsteel ដែរលើសពីការរំពឹងទុករបស់អតិថិជនរបស់យើង។
03
ការកាត់បន្ថយតម្លៃ
យើងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់វត្ថុធាតុដើម ជាមួយនឹងគឿងបង្គុំដែលមានកម្រាស់ស្ដើង ងាយស្រួលក្នុងការភ្ជាប់ រវាងដៃរណែងដំបូល និង ជញ្ជាំង ។ លទ្ធផលចុងក្រោយគឺអគារដែលមានភាពរឹងមាំ និងធន់ខ្ពស់នៅប្រភាគនៃប្រសិទ្ធភាពសម្ភារៈ។
04
ការចំណាយលើការថែទាំ និងប្រតិបត្តិការទាប
ជាមួយនឹងការត្រួតពិនិត្យគុណភាពដ៏តឹងរ៉ឹង ផលិតផលរបស់យើងមានប្រសិទ្ធភាពខ្ពស់ និងប្រើប្រាស់បានយូរ ដោយតម្រូវឱ្យមានការសម្អាតតាមកាលកំណត់ប៉ុណ្ណោះ។ ការធានាលើការថែទាំនៅតែបន្តសម្រាប់អតិថិជនរបស់យើង ជាមួយនិងទំនុក្ខចិត្ត។
ការធានាលើគ្រឿងបង្គុំ
១០
ឆ្នាំ
ការធានាសម្ភារៈ
២
ឆ្នាំ
ធានាគ្មានការលេចធ្លាយ
៣
ឆ្នាំ
ការប្តេជ្ញាចិត្តរបស់យើង
ការសន្យារបស់យើង
ការប្តេជ្ញាចិត្តចំពោះភាពជោគជ័យរបស់អតិថិជនគ្រប់រូប
អ្វីដែលយើងមិនគាំទ្រ
ការធ្វើអាជីវកម្មដែលមិន ផ្ដល់អទិភាពទៅអតិថិជន
និរន្តរភាពបៃតង
សម្រាប់អនាគត
ដោយធ្វើការត្រួតពិនិត្យយ៉ាងតឹងរឹងទៅលើវត្ថុ ធាតុដើមមិនប៉ះពាល់ដល់បរិស្ថាន កាត់បន្ថយកាកសំណល់ និងការប្រើប្រាស់បទដ្ធានគណនាចុងក្រោយបំផុត Pebsteel គឺជាក្រុមហ៊ុននៅសតវត្សរ៍ទី 21 ដែលត្រូវបានទទួលស្គាល់នៅក្នុងប្រព័ន្ធគ្រប់គ្រងបរិស្ថាន។
ជាមួយផលិតផល និងដំណោះស្រាយអាគារដែលមានការទទួលស្គាល់ យើងជួយអតិថិជនរបស់យើងឱ្យទទួលបានវិញ្ញាបនប័ត្រផ្ទាល់ខ្លួនរបស់ពួកគេក្នុងការគ្រប់គ្រងបរិស្ថាន និងនិរន្តរភាពដូចជា LEED, LOTUS, GMP, FM Approved ជាដើម។
យើងអនុលោមតាមការគណនា និងបទដ្ធានចុងក្រោយបំផុត ដើម្បីកាត់បន្ថយទម្ងន់ និងបង្កើនមុខងារនៃអគារ
យើងជាសមាជិកសម្ព័ន្ធ នៃសមាគមន៏ដ៏មានកិត្យានុភាពបំផុតនៅក្នុងឧស្សាហកម្មរបស់យើង។
ពានរង្វាន់
យើងមានមោទនភាពយ៉ាងខ្លាំងចំពោះគម្រោងរបស់យើង និងទំនាក់ទំនងជាមួយអតិថិជនជាទីគោរពរបស់យើង។
សិក្សាប្លង់ និងប្រឹក្សាយោបល់
ដោយឥតគិតថ្លៃ
ទំនាក់ទំនងសម្រាប់ព័ត៌មានលម្អិត អំពីផលិតផល និងសេវាកម្មរបស់ Pebsteel ក្នុងឧស្សាកម្មសំណង់ដែក