ផ្ទះ / ដំណោះស្រាយ / ផលិតផល / សមាសធាតុសន្លឹកសង្កសី / ទម្រង់ភ្លីសង្ក័សី / ស័ង្កសីជញ្ជាំង និងដំបូល PebLiner™

ស័ង្កសីជញ្ជាំង និងដំបូល PebLiner™

PebLiner™ ជាភ្លីសាកសមបំផុតសម្រាប់ការរចនាផ្នែកខាងក្នុងនៃដំបូលនិងជញ្ជាំង របស់សំណង់ដែកផលិតស្រាប់។ សន្លឹកស័ង្កសីនីមួយៗមានទទឹង 1ម៉ែត្រ និងបាញ់វីសភ្ជាប់ទៅនឹងគ្រោង។ ស័ង្កសីPebLiner™ ត្រូវបានរត់ពីជាន់នីមួយៗទៅដំបូល ដោយភ្ជាប់ជាមួយផ្លានខាងចុងនិងដៃរណែងនៅខាងចុង។

លក្ខណៈពិសេសនៃផលិតផល

  • កាត់បន្ថយការប្រើប្រាស់សម្ភារះសម្រាប់រចនាផ្ទៃខាងក្នុងនៃដំបូលនិងជញ្ជាំង
  • ស័ង្កសីស្រាល មិនត្រូវគ្រោងសម្រាប់ទ្រនៅលើដំបូល
  • បង្កើនសោភ័ណ្ឌភាពនៃ សំណង់ដែកផលិតស្រាប់
  • បង្កើនអាយុកាលប្រើប្រាស់នៃ បន្ទះអ៊ីសូឡង់

ពណ៌នាពីផលិតផល

PebLiner™ ជួយបង្កើនសោភណ្ឌភាពនៃអាគារ ជាមួយនិងការតម្លើងដ៏ស្រស់ស្អាតរបស់វា។ វាក៏ត្រូវបានចាត់ទុកជាអ៊ីសូឡង់ផងដែរ។ សម្ភារះអ៊ីសូឡង់មួយចំនួនអាចនិងត្រូវឆាប់ខូចខាត បន្ទាប់ពីការប្រើប្រាស់មួយរយះ ឬរង់ការប៉ះពាល់ដោយផ្ទាល់ពីខាងក្រៅដូចជា ទឹក និងលក្ខខណ្ឌអាកាសធាតុ ឬវត្ថុមុតស្រួច។ ដូចនេះ PebLiner™ ជួយការពារដល់អ៊ីសូឡង់ទាំងនោះ អោយមានអាយុកាលប្រើប្រាស់យូរអង្វែង។ ក្រៅពីនេះ PebLiner™ ជាស័ង្កសីមានទំងន់ស្រាល មិនចាំបាច់គ្រោងទម្រផ្សេងទៀតពីដំបូល។

មូលដ្ឋានក្នុងការប្រើប្រាស់

PebLiner™ ប្រើជាស័ង្កសីលំអខាងក្នុងទាំងដំបូលនិងជញ្ជាំង។ PebLiner™ អាចប្រើបានសម្រាប់គ្រប់សំណង់ដែកផលិតស្រាប់ ជាពិសេសសម្រាប់អាគារការិយាល័យ និងឃ្លាំង -ល-។

ការតម្លើង
ការតម្លើងស័ង្កសី PebLiner™ ទាញសន្លឹកស័ង្កសីអោយតឹងនិងត្រង់ កុំអោយស័ង្កសីមានរលកធ្វើអោយខូចទ្រង់ទ្រាយ

logo-switcher

គេហទំព័រសកល

ស្វែងយល់អំពី Pebsteel ដំណោះស្រាយ និង​​គម្រោងជុំវិញពិភពលោក

គេហទំព័រសកល
logo

គេហទំព័រសកល

ស្វែងយល់អំពី Pebsteel ដំណោះស្រាយ និង​​គម្រោងជុំវិញពិភពលោក

គេហទំព័រសកល