ផ្ទះ / / ព័ត៍មាន & សេចក្តីប្រកាស / វិស្វកម្មសំណង់ដែកសម្រាប់ការសាងសង់ឃ្លាំង រោងចក្រ អគារដែក

វិស្វកម្មសំណង់ដែកសម្រាប់ការសាងសង់ឃ្លាំង រោងចក្រ អគារដែក

ព័ត៍មាន & សេចក្តីប្រកាស - 19/07/2023

ការជ្រើសយកវិស្វកម្មសំណង់អគារដែក​ និងគ្រឿងបង្គុំដែកពី Pebsteel បានជួយដល់ការសន្សំសំចៃថ្លៃដើមនៃការសាងសង់ ​ ជាមួយនឹងការជ្រើសរើសបានត្រឹមត្រូវ​នូវសម្ភារៈ និងផលិតផលដែលមានគុណភាពខ្ពស់ ដែលឆ្លើយតបនឹងតម្រូវការសំណង់ ដែលផ្តល់គុណសម្បត្តិអោយអគារ ជាមួយនឹងសោភ័ណ្ឌភាព។

IK Factory Project thumbnail

ទម្ងន់ស្រាលជួយកាត់បន្ថយបន្ទុកដល់គ្រឹះ

ជាទូទៅសំណង់អគារដែកស្រាលជាង អាគារបេតុងរហូតដល់ ៦០% នៃរចនាសម្ព័ន្ធសរុបទាំងមូល កត្តានេះបានជួយដល់ការកាត់បន្ថយបន្ទុកសម្ពាធលើគ្រឹះជាពិសេសនៅតំបន់ដី ដែលមានសភាពជ្រាយ។

ធន់រឹងមាំ និងសុវត្ថិភាព

គ្រឿងបង្គុំដែក ដែលមានគុណភាពគឺត្រូវបានឆ្លង់កាត់ពិសោធ និងតេស្តសាកល្បង ដែលផ្តោតសំខាន់លើភាពធន់ការប្រើប្រាស់ ភាពសុំានៃបរិយាកាស និងស្តង់ដាសុវត្ថិភាពដែលអនុលោមតាមស្តង់ដារនៃការសាងសង់អាគារដែក។ គុណភាពនៃគ្រឿងបង្គុំដែករបស់ Pebsteel ត្រូវបានទទួលស្គាល់ ដែលមានសមត្ថភាពទប់ទល់នឹងកម្លាំងសង្កត់ និងការប៉ះទង្កិចខ្លាំង ដើម្បីធានាបានថារចនាសម្ព័ន្ធដែកទាំងមូលមានស្ថេរភាព និងការប្រើប្រាស់បានយូរ។

SVI

សន្សំសំចៃដល់ការសាងសង់

រាល់រចនាសម្ព័ន្ធដែករបស់ Pebsteel ត្រូវបានផលិតឡើងជាមួយនឹងការគណនាយ៉ាងលម្អិត និងលក្ខណៈបច្ចេកទេស ផ្តល់នូវវិមាត្រ និងបរិមាណច្បាស់លាស់ ជួយកាត់បន្ថយភាពខ្ជះខ្ជាយ ឬកង្វះខាតសម្ភារៈកំឡុងពេលសាងសង់។ បន្ថែមពីនេះអាយុកាលប្រើប្រាស់ 50 ទៅ 60 ឆ្នាំនៃសំណង់អគារដែក បានជួយសន្សំសំចៃថ្លៃថែទាំដល់អតិថិជនផងដែរ។

វិនិយោគិន និងអ្នកអភិវឌ្ឍនាពេលបច្ចុន្នតែងតែជ្រើសយកសំណង់អគារដែកសម្រាប់និរន្តរភាព និងភាពសន្សំសំចៃនាពេលបច្ចុប្បន្ន។

logo-switcher

គេហទំព័រសកល

ស្វែងយល់អំពី Pebsteel ដំណោះស្រាយ និង​​គម្រោងជុំវិញពិភពលោក

គេហទំព័រសកល
logo

គេហទំព័រសកល

ស្វែងយល់អំពី Pebsteel ដំណោះស្រាយ និង​​គម្រោងជុំវិញពិភពលោក

គេហទំព័រសកល