ឃ្លាំង និងរោងចក្រដែលជាប្រភេទអគារ Pre-Engineered Building ភាគច្រើនដែលមានតែមួយជាន់ មិនចាំបាច់ប្រើប្រាស់ដែកដែលមានកម្រិតធន់នឹងភ្លើងនោះទេ។ អគារដែលមានហានិភ័យអគ្គិភ័យទាប និងមានតែមួយជាន់ជាច្រើនស្ថិតក្រោមប្រភេទអគារដែលអនុញ្ញាតឱ្យប្រើប្រាស់ដែកដែលមិនមានការពារពីភ្លើង ប្រសិនបើកម្ពស់ និងទំហំនៃជាន់អគារនោះស្ថិតនៅក្នុងកម្រិតដែលបានកំណត់។ប៉ុន្តែប្រសិនបើគម្រោងរបស់អ្នកមាន ជាន់ឡៅតឿដែលមានមនុស្សប្រើប្រាស់, រក្សាទុកសម្ភារៈដែលមានគ្រោះថ្នាក់, ងាយឆេះ ឬលើសកម្រិតទំហំដែលបានកំណត់ នោះដែកដែលមិនមានការការពារពីភ្លើង អាចនឹងពុំជាប់ក្នុងការត្រួតពិនិត្យសុវត្ថិភាពអគ្គិភ័យនៅដំណាក់កាលសុំអនុញ្ញាតសាងសង់បានឡើយ។
ការរកឃើញបញ្ហានេះនៅក្រោយពេលការគូរប្លង់ត្រូវបានបញ្ចប់ អាចបង្កើន ចំណាយខ្ពស់ជាងមុនបើប្រៀបធៀបទៅនឹងការគិតគូររូចស្រេចតាំងពីដំបូង។
វិធីនេះនឹងជួយឱ្យលោកអ្នកអាចសម្រេចចិត្តបានថាតើអគាររបស់អ្នកពិតជាត្រូវការដែកដែលមានកម្រិតធន់នឹងភ្លើងឬអត់ហើយប្រសិនបើត្រូវការ តើត្រូវកំណត់បច្ចេកទេសនៃការការពារឱ្យបានត្រឹមត្រូវយ៉ាងដូចម្តេច។
(សម្រាប់ព័ត៌មានលម្អិតអំពីអត្ថប្រយោជន៍របស់សម្ភារៈអ៊ីសូឡង់នៅពេលប្រឈមនឹងភ្លើង សូមមើលការណែនាំរបស់យើងស្តីពី ប្រព័ន្ធអ៊ីសូឡង់ដំបូល និងជញ្ជាំង។)
១. ហេតុអ្វីបានជាដែកត្រូវការការការពារពីភ្លើង?
ដែកមិនឆេះទេ ប៉ុន្តែមិនមានន័យថាវាធន់នឹងភ្លើងនោះឡើយទោះបីជាដែកមិនឆេះក៏ដោយក៏វាមិនមែនជាសម្ភារៈដែលធន់នឹងភ្លើងនោះទេ។សមត្ថភាពទ្រទ្រង់បន្ទុករបស់វានឹងថយចុះនៅពេលសីតុណ្ហភាពកើនឡើង។ ជាទូទៅដែកចាប់ផ្តើមបាត់បង់កម្លាំងទ្រនៅសីតុណ្ហភាពប្រហែល 450–500°C ហើយអាចបាត់បង់សមត្ថភាពទ្រទ្រង់បន្ទុកច្រើននៅពេលសីតុណ្ហភាពប្រហែល 600°Cឡើងទៅ។ សីតុណ្ហភាពទាំងនេះអាចកើតមាននៅកំឡុងពេលដែលអគ្គិភ័យកំពុងឆាបឆេះខ្លាំង។
ប្រសិនបើដែកត្រូវបានប៉ះផ្ទាល់ដោយភ្លើងដោយគ្មានការការពារទេនោះវាអាចបាត់បង់សមត្ថភាពទ្រទ្រង់បន្ទុកក្នុងរយៈពេលត្រឹមតែ 15នាទី។ដោយហេតុនេះហើយបទប្បញ្ញត្តិសំណង់បានកំណត់រយៈពេលធន់នឹងភ្លើង ដែលត្រូវការជាទូទៅមាន30,60,90 ឬ 120 នាទីហើយក្នុងករណីអគារដែលមានកម្ពស់ខ្ពស់ ឬមានហានិភ័យអគ្គិភ័យខ្ពស់អាចតម្រូវឱ្យមានរយៈពេលច្រើនជាងនេះ។គោលបំណងគឺដើម្បីឱ្យសំណង់អាចរក្សាសមត្ថភាពទ្រទ្រង់បន្ទុកបានក្នុងរយៈពេលយូរដែលអាចផ្តល់ពេលឱ្យអ្នកនៅក្នុងអគារជម្លៀសខ្លួន និងក្រុមពន្លត់អគ្គិភ័យអាចមកជួយទាន់ មុនពេលមានការបាក់រលំសំណង់ដែលអាចប្រឈមនឹងហានិភ័យខ្ពស់។
2. តើ PEB របស់អ្នកពិតជាត្រូវការដែកដែលមានកម្រិតធន់នឹងភ្លើងឬទេ? គន្លឹះសម្រាប់ការសម្រេចចិត្ត
នេះគឺជាសំណួរដែលអ្នកនិយាយអំពីការការពារពីភ្លើងមិនសូវបានលើកឡើង ពីព្រោះព័ត៌មានភាគច្រើនត្រូវបានរៀបចំឡើងសម្រាប់អគារខ្ពស់ ឬអគារប្រើប្រាស់ចម្រុះ ដែលជាទូទៅត្រូវបានសន្មត់ថាត្រូវការដែកដែលធន់នឹងភ្លើង។សម្រាប់ Pre-Engineered Building មានតែមួយជាន់ភាគច្រើនការកំណត់ថា តើត្រូវការកម្រិតធន់នឹងភ្លើងឬអត់ គឺអាស្រ័យទៅតាមគម្រោងជាក់ស្តែង៖
- កម្ពស់អគារ និងចំនួនជាន់៖ ភាពធន់នឹងភ្លើងសម្រាប់អគារដែកជាទូទៅកើនឡើងតាមកម្ពស់ និងចំនួនជាន់។ អគារមានតែមួយជាន់ និងមានហានិភ័យទាបជាច្រើន អាចត្រូវបានអនុញ្ញាតឱ្យប្រើដែកដែលមិនមានការការពារពីភ្លើង ក្រោមបទប្បញ្ញត្តិសំណង់ដែលគេចាត់ទុកថាវាអាចសាងសង់បាន។ ប៉ុន្តែនៅពេលគម្រោងត្រូវសាងសង់ជាន់ទីពីរដែលមានមនុស្សប្រើប្រាស់ដូចជា ការិយាល័យ បន្ទប់ត្រួតពិនិត្យ ឬកន្លែងផ្ទុកទំនិញដែលមានមនុស្សចូលប្រើប្រាស់ជាប្រចាំតម្រូវការកម្រិតធន់នឹងភ្លើងសម្រាប់ដែកនៅផ្នែកនោះអាចមានការផ្លាស់ប្តូរ។
- ការបែងចែកប្រភេទអគារតាមការប្រើប្រាស់ និងកម្រិតគ្រោះថ្នាក់ ៖ ផលិតផលដែលត្រូវរក្សាទុក ឬផលិតនៅក្នុងអាគារមានសារៈសំខាន់ដូចគ្នា។ សំណង់ដែលរក្សាទុកវត្ថុរាវងាយឆេះ សារធាតុគីមីឬសម្ភារៈមានគ្រោះថ្នាក់ផ្សេងៗជាទូទៅប្រឈមនឹងតម្រូវការធន់នឹងភ្លើងដែលតឹងរ៉ឹងជាងឃ្លាំងទំនិញស្ងួតធម្មតា ទោះបីអគារនោះមានកម្ពស់ទាបក៏ដោយ។
- ទំហំសរុប និងកម្រិតនៃការបែងចែកតំបន់ការពារភ្លើង៖ នៅក្នុងបទប្បញ្ញត្តិសំណង់ជាទូទៅកំណត់កម្រិតអតិបរមានៃទំហំអគារដែលអាចអនុញ្ញាតសម្រាប់ប្រភេទសំណង់ដែលមិនមានការការពារពីភ្លើង។ នៅពេលលើសកម្រិតនេះអាចតម្រូវឱ្យមានការបែងចែកអគារជាតំបន់ការពារភ្លើង។ ដូច្នេះ PEB ដែលមានតែមួយជាន់ ប៉ុន្តែមានផ្ទៃក្រឡាធំលើសកម្រិតកំណត់ អាចត្រូវការជញ្ជាំងការពារភ្លើង គ្រឿងបង្គុំដែលមានកម្រិតធន់នឹងភ្លើង ឬទាំងពីរផងដែរ។ ចំណុចនេះគួរតែត្រូវបានពិនិត្យតាមទំហំជាក់ស្តែងរបស់គម្រោងមិនគួរសន្មតថាមិនមានបញ្ហាដោយសារតែអគារមានតែមួយជាន់នោះទេ។
- ចម្ងាយពីព្រំដី ឬអគារដែលនៅជាប់គ្នា៖ តម្រូវការធន់នឹងភ្លើងសម្រាប់ជញ្ជាំងខាងក្រៅ និងសំណង់ទាំងមូល ជាញឹកញាប់ពាក់ព័ន្ធនឹង ចម្ងាយបំបែកពីភ្លើង ដែលមានន័យថា អគារស្ថិតនៅជិតព្រំដី ឬអគារផ្សេងទៀតកម្រិតណា។ អគារដែលស្ថិតនៅជិតព្រំដី អាចត្រូវការកម្រិតធន់នឹងភ្លើង ដែលអគារដូចគ្នា ប៉ុន្តែស្ថិតនៅឆ្ងាយពីព្រំដី មិនចាំបាច់ត្រូវការ។
- បទប្បញ្ញត្តិសំណង់ក្នុងតំបន់ និងអាជ្ញាធរសមត្ថកិច្ច៖ តម្រូវការអាចខុសគ្នាទៅតាមប្រទេសនីមួយៗ។ បទប្បញ្ញត្តិសុវត្ថិភាពអគ្គិភ័យរបស់វៀតណាម QCVN 06:2022/BXD, ស្តង់ដារសុវត្ថិភាពអគ្គិភ័យ SNI របស់ឥណ្ឌូណេស៊ី និងក្របខណ្ឌ International Building Code (IBC) ដែលត្រូវបានយកមកប្រើនៅក្នុងប្រទេសជាច្រើននៅមជ្ឈិមបូព៌ា និងអាស៊ីអាគ្នេយ៍ សុទ្ធតែកំណត់កម្រិតទាំងនោះខុសគ្នាខ្លះៗ។
- សូមបញ្ជាក់លក្ខខណ្ឌដែលអាចសាងសង់គម្រោងជាមួយអាជ្ញាធរអគ្គិភ័យក្នុងតំបន់ មុនពេលបញ្ចប់ការសិក្សាប្លង់៖ នេះគឺជាជំហានដ៏សំខាន់បំផុតមួយ ដើម្បីជៀសវាងគូរប្លង់ឡើងវិញដែលត្រូវចំណាយខ្ពស់នៅដំណាក់កាលចុងក្រោយ។
3. តើ “កម្រិតធន់នឹងភ្លើង” ពិតប្រាកដមានន័យដូចម្តេច?
កម្រិតធន់នឹងភ្លើង 60 នាទី ឬ 90 នាទី មានន័យថា គ្រឿងបង្គុំសំណង់នោះ នៅពេលធ្វើតេស្តក្រោមលក្ខខណ្ឌអគ្គិភ័យនៅសីតុណ្ហភាពស្តង់ដារ ហើយអាចរក្សាបាននូវ សមត្ថភាពទ្រទ្រង់បន្ទុកគ្រប់គ្រាន់ ក្នុងរយៈពេលដែលបានកំណត់។
វាមិនមានន័យថា អគ្គិភ័យនឹងត្រូវបានពន្លត់ក្នុងរយៈពេល 60 ឬ 90 នាទីនោះទេ។ វាមានន័យថា អ្នកនៅក្នុងអគារមានពេលវេលាគ្រប់គ្រាន់សម្រាប់ការជម្លៀសខ្លួន ហើយក្រុមសង្គ្រោះបន្ទាន់មានពេលវេលាសម្រាប់ធ្វើប្រតិបត្តិការរបស់ពួកគេ មុនពេលគ្រឿងបង្គុំសំណង់ដែលបានការពារបាត់បង់សមត្ថភាពទ្រទ្រង់ និងអាចឈានទៅរកការដួលរលំ។
រយៈពេលធន់នឹងភ្លើងដែលត្រូវការសម្រាប់គម្រោងនីមួយៗ ត្រូវបានកំណត់ដោយបទប្បញ្ញត្តិសំណង់ និងស្តង់ដាក្នុងតំបន់ ដោយផ្អែកលើកត្តាដូចជា កម្ពស់អគារ ប្រភេទការប្រើប្រាស់ ទំហំ និងចម្ងាយពីអគារផ្សេងទៀត ដូចដែលបានពិភាក្សាខាងលើ មិនមែនជាការជ្រើសរើសដោយចៃដន្យនោះទេ។
4. វិធីសាស្ត្រការពារពីភ្លើងសម្រាប់គ្រោងដែក
ប្រសិនបើគម្រោងរបស់អ្នកតម្រូវឱ្យមានដែកដែលមានកម្រិតធន់នឹងភ្លើងនោះមានវិធីសាស្ត្រការពារសំខាន់ៗចំនួន 3 ដែលត្រូវបានប្រើប្រាស់ ហើយជាញឹកញាប់អាចប្រើរួមបញ្ចូលគ្នានៅក្នុងអគារតែមួយ៖
|
វិធីសាស្ត្រ |
របៀបដំណើរការ | ករណីប្រើប្រាស់ជាទូទៅ | ចំណុចដែលត្រូវពិចារណា |
| ថ្នាំកូតពង្រីកខ្លួនពេលត្រូវកម្ដៅ | ជាថ្នាំកូតស្រទាប់ស្តើង ដែលពង្រីកកម្រាស់របស់វា 10–100 ដងនៅពេលទទួលកម្ដៅ ហើយបង្កើតជាស្រទាប់កាបូនការពារកម្ដៅដើម្បីពន្យារការផ្ទេរកម្ដៅទៅកាន់ដែក | សម្រាប់គ្រោងដែកដែលត្រូវបានបង្ហាញឱ្យឃើញនៅផ្នែកខាងក្រៅ | មានតម្លៃខ្ពស់ជាងប្រព័ន្ធបាញ់ថ្នាំការពារភ្លើង។ តម្លៃនឹងកើនឡើងតាមរយៈពេលដែលវាអាចធន់នឹងភ្លើងបាន។ កម្រាស់ស្រទាប់ថ្នាំនៅពេលស្ងួត អាចមានចាប់ពី ពីរបីរយមីក្រូម៉ែត្ររហូតដល់ជាច្រើនមីលីម៉ែត្រអាស្រ័យលើកម្រិតធន់នឹងភ្លើងដែលត្រូវការ។ |
| ថ្នាំបាញ់ការពារភ្លើងប្រភេទស៊ីម៉ង់ត៍ ឬសរសៃ | ស្រទាប់បាញ់ស្រោបលើដែក ដែលជួយទប់ស្កាត់កម្ដៅ ដោយមានកម្រាស់សមស្របនិងការបញ្ជូនកម្ដៅទាប។ | សម្រាប់គ្រោងដែកដែលមិនអាចមើលឃើញដូចជានៅខាងលើពិដានឬនៅខាងក្នុងប្រហោងជញ្ជាំងដែលរូបរាងមិនមែនជារឿងសំខាន់ | ជាទូទៅមានតម្លៃទាបជាងថ្នាំកូត ។មិនសូវត្រូវបានប្រើនៅកន្លែងដែលគ្រោងដែកអាចមើលឃើញ |
| ប្រព័ន្ធបន្ទះក្ដារការពារដែលមានកម្រិតធន់នឹងភ្លើង | ប្រើបន្ទះសម្ភារៈរឹងដើម្បីរុំព័ទ្ធ និងការពារគ្រឿងបង្គុំដែក | សម្រាប់គម្រោងដែលមានការកំណត់ទំហំឬមានតម្រូវការជាក់លាក់ខាងសោភ័ណភាព និងភាពធន់នៃសម្ភារៈ |
ការដំឡើងត្រូវការកម្លាំងពលកម្មច្រើនជាងប្រព័ន្ធដែលប្រើវិធីបាញ់ ឬលាបស្រោប។ |
ចំណុចលម្អិតមួយដែលអ្នកបច្ចេកទេសជាច្រើនតែងមើលរំលងនោះគឺ ចំណុចតភ្ជាប់ក៏ត្រូវការការការពារផងដែរ។ធ្នឹមដែលបានប្រើថ្នាំកូតត្រឹមត្រូវ ក៏នៅតែមិនទាន់រឹងមាំល្អដែរប្រសិនបើចំណុចតភ្ជាប់ដោយប៊ូល ឬតភ្ជាប់ដោយការផ្សារនៅខាងចុងធ្នឹមនោះ មិនត្រូវបានការពារឱ្យមានភាពធន់នឹងភ្លើង។ ដូច្នេះ ការសិក្សាលម្អិតទៅលើចំណុចតភ្ជាប់ គួរតែដាក់ជាផ្នែកមួយនៃលក្ខណៈបច្ចេកទេសការពារដែកពីភ្លើង មិនគួរសន្មតថា ការការពារធ្នឹមនឹងមានន័យថា ចំណុចតភ្ជាប់ក៏ត្រូវបានការពារដោយស្វ័យប្រវត្តិដែរនោះទេ។
5. ចំណុចដែលត្រូវពិចារណាជាពិសេសសម្រាប់សំណង់ PEB
ដែកសម្រាប់ជាន់ឡៅតឿជាញឹកញាប់ត្រូវការកម្រិតធន់នឹងភ្លើងខុសពីគ្រោងសំណង់មេ។ជាន់ឡៅតឿដែលមានមនុស្សប្រើប្រាស់នៅក្នុងអគារ PEB ដែលមានតែមួយជាន់គឺត្រូវការដែកដែលធន់នឹងភ្លើងសម្រាប់ទ្រទ្រង់ជាន់នោះ។ដូច្នេះលក្ខខណ្ឌនេះគួរតែត្រូវបាន វាយតម្លៃដោយឡែកមិនគួរសន្មតថាត្រូវអនុវត្តតាមដូចគ្នានឹងគ្រោងសំណង់ទាំងមូលឡើយ។
(សូមមើលការណែនាំរបស់យើងស្តីពីការរចនាជាន់ឡៅតឿសម្រាប់ព័ត៌មានអំពីផលប៉ះពាល់ដល់សំណង់ពីការបន្ថែមជាន់ខ្ពស់។)
គ្រោងដែកដែលបង្ហាញឱ្យឃើញ និងគ្រោងដែកដែលលាក់ប៉ះពាល់ដល់ការជ្រើសរើសវិធីសាស្ត្រការពារ។ ដោយសារគ្រោងដែកមេសម្រាប់ PEB ជាញឹកញាប់ត្រូវបានបង្ហាញឱ្យឃើញច្បាស់នៅផ្នែកខាងក្នុងអគារ ខុសពីអគារបេតុង ឬគ្រោងដែកដែលបង្កប់ក្នុងបេតុងនៅតាមសំណង់ទូទៅមួយចំនួន។ដូច្នេះ ថ្នាំកូតត្រូវបានកំណត់ឱ្យប្រើប្រាស់ញឹកញាប់ជាងប្រព័ន្ធការពារភ្លើងប្រភេទបាញ់លាបសម្រាប់គ្រឿងបង្គុំ PEB។កត្តានេះប៉ះពាល់ទាំងថ្លៃដើម និងដំណើរការសិក្សារប្លង់បើប្រៀបធៀបជាមួយអគារច្រើនជាន់ដែលសាងសង់តាមវិធីសាស្ត្រទូទៅ។
បញ្ជាក់តម្រូវការកម្រិតធន់នឹងភ្លើងមុនពេលបញ្ចប់ការកំណត់ទំហំគ្រោងដែក។ប្រព័ន្ធការពារពីភ្លើងមួយចំនួនអាចបន្ថែមទម្ងន់គួរឱ្យកត់សម្គាល់ហើយក្នុងករណីខ្លះអាចមានឥទ្ធិពលលើការកំណត់ទំហំគ្រឿងបង្គុំដែក ដូច្នេះចំណុចនេះគួរតែត្រូវបានពិភាក្សារជាមួយវិស្វករសំណង់តាំងពីដំណាក់កាលគូរប្លង់មិនគួរចាត់ទុកថាជាការងារបន្ថែមដែលគ្រាន់តែប្រើប្រាស់ថ្នាំកូតក្រោយពេលបញ្ចប់ការជ្រើសរើសទំហំគ្រោងដែករួចនោះទេ។
6. កំហុសដែលជួបប្រទះជាញឹកញាប់ក្នុងការកំណត់បច្ចេកទេសការពារដែកពីអគ្គិភ័យ
- សន្មតថាឃ្លាំងដែលមានតែមួយជាន់ មិនត្រូវការដែកដែលមានភាពធន់នឹងអគ្គិភ័យទេ ដោយមិនបានពិនិត្យប្រភេទនៃការប្រើប្រាស់ កម្រិតហានិភ័យ ទំហំជាន់ និងចម្ងាយពីព្រំដី។
- សន្មតថា អគារទាំងមូលត្រូវការកម្រិតធន់នឹងភ្លើងដូចគ្នាខណៈដែលជាក់ស្តែងជាន់ឡៅតឿ តំបន់ផ្ទុកសម្ភារៈមានគ្រោះថ្នាក់ឬជញ្ជាំងដែលនៅជិតព្រំដីអាចមានតម្រូវការខុសពីគ្រោងសំណង់មេ។
- ការពារតែគ្រឿងបង្គុំសំណង់ប៉ុន្តែមើលរំលងចំណុចតភ្ជាប់ដែលអាចបង្កើតជាចំណុចខ្សោយនៅក្នុងសំណង់ដែលមានកម្រិតធន់នឹងភ្លើងត្រឹមត្រូវរួចទៅហើយ។
- កំណត់កម្រិតធន់នឹងភ្លើងបន្ទាប់ពីការគូរប្លង់ត្រូវបានបញ្ចប់ដែលអាចបង្កឱ្យមានការងារគូរឡើងវិញ ប្រសិនបើប្រព័ន្ធការពារនោះមានបន្ទុកថែមលើទំហំគ្រឿងបង្គុំដែកឬចំណុចតភ្ជាប់។
- មិនបានផ្ទៀងផ្ទាត់ជាមួយបទប្បញ្ញត្តិសំណង់ក្នុងតំបន់ដែលត្រូវអនុវត្តតាំងពីដំណាក់កាលដំបូង ពីព្រោះតម្រូវការសុវត្ថិភាពអគ្គិភ័យអាចមានភាពខុសគ្នាយ៉ាងសំខាន់ទៅតាមប្រទេស និងតំបន់នីមួយៗ។
7. បញ្ជីត្រួតពិនិត្យការកំណត់លក្ខណៈបច្ចេកទេសការពារពីអគ្គិភ័យសម្រាប់ RFQ
- បញ្ជាក់បទប្បញ្ញត្តិកាពារអគ្គិភ័យជាមួយអាជ្ញាធរប្រចាំរបន់របស់គម្រោង។ឧទាហរណ៍៖ QCVN 06:2022/BXD សម្រាប់ប្រទេសវៀតណាម, ស្តង់ដារ SNI ក្នុងតំបន់សម្រាប់ប្រទេសឥណ្ឌូណេស៊ី ឬបទប្បញ្ញត្តិដែលយោងតាម IBC/NFPA នៅតំបន់ផ្សេងទៀត)។
- បញ្ជាក់ប្រភេទនៃការប្រើប្រាស់អគារ និងចំណាត់ថ្នាក់កម្រិតហានិភ័យ។
- បញ្ជាក់ថាតើគម្រោងមាន ជាន់ឡៅតឿ, ជាន់ខ្ពស់ដែលមានមនុស្សប្រើប្រាស់ ឬតំបន់ផ្ទុកសម្ភារៈមានគ្រោះថ្នាក់ ដែរឬទេ។
- បញ្ជាក់ទំហំជាន់សរុប និងប្រៀបធៀបជាមួយកម្រិតដែលបទប្បញ្ញត្តិក្នុងតំបន់កំណត់សម្រាប់ការបែងចែកតំបន់ការពារអគ្គិភ័យ។
- បញ្ជាក់កម្លាតពីព្រំដី និងអគារដែលនៅជាប់គ្នា។
- ប្រសិនបើត្រូវការកម្រិតធន់នឹងភ្លើងត្រូវបញ្ជាក់រយៈពេលដែលត្រូវការ(30/60/90/120 នាទី) និងកម្រិតហានិភ័យនៃសំណង់នីមួយៗដែលអាចរងផលប៉ះពាល់។
- បញ្ជាក់ថាតើចំណុចតភ្ជាប់មានកម្រិតធន់នឹងភ្លើងដូចគ្នានឹងគ្រឿងបង្គុំមេឬអត់។
- បញ្ជាក់ថាតើគ្រោងដែកដែលបង្ហាញឱ្យឃើញ (ប្រើ Intumescent) ឬគ្រោងដែកដែលលាក់(ប្រើ Spray-Applied) គឺសមស្របសម្រាប់តំបន់នីមួយៗនៃសំណង់ឬអត់។
8. ហេតុអ្វីគួរធ្វើការជាមួយ Pebsteel លើការការពារដែកពីអគ្គិភ័យ?
ការការពារពីអគ្គិភ័យមានទំនាក់ទំនងដោយផ្ទាល់ជាមួយការគូរប្លង់របស់គម្រោងនោះ។ នៅពេលមានការបញ្ជាក់អំពីកម្រិតធន់នឹងភ្លើង វាអាចប៉ះពាល់ដល់ការកំណត់ទំហំគ្រឿងបង្គុំដែក , ការគូរលម្អិតនៃចំណុចតភ្ជាប់ និងសូម្បីតែការកំណត់រចនាសម្ព័ន្ធរបស់គ្រោងដែកទាំងមូលផងដែរ។
ក្រុមការងារវិស្វកររបស់ Pebsteel ជាង 100 នាក់ ដែលនឹងធ្វើការសម្របសម្រួលលក្ខណៈបច្ចេកទេសការពារពីអគ្គិភ័យដោយបច្ចេកទេសស្តង់ដារបស់យើង តាំងពីដំណាក់កាលគូរប្លង់ដំបូង។វិធីសាស្ត្រនេះផ្អែកលើបទពិសោធន៍ជាង 31 ឆ្នាំក្នុងការសាងសង់អគារ Pre-Engineered Buildings នៅក្នុងប្រទេស និងទូទាំងអាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា អូស្ត្រាលីនិងនូវែលសេឡង់។
សំណួរដែលសួរញឹកញាប់
១, តើអគារ Pre-Engineered Building គ្រប់អគារត្រូវការគ្រោងដែកដែលមានកម្រិតធន់នឹងអគ្គិភ័យដែរឬទេ?
ចម្លើយគឺទេ។អគារដែលមានតែមួយជាន់ និងមានហានិភ័យទាបជាច្រើនត្រូវបានអនុញ្ញាតឱ្យប្រើគ្រោងដែកដែលមិនមានការការពារពីភ្លើងប្រសិនបើកម្ពស់ និងផ្ទៃក្រឡាស្ថិតក្នុងកម្រិតដែលបានកំណត់។តម្រូវការសម្រាប់គម្រោងជាក់លាក់ណាមួយគឺអាស្រ័យទៅលើ គោលបំណងនៃការប្រើប្រាស់អគារ កម្រិតហានិភ័យ ផ្ទៃក្រឡា កម្ពស់អគារ និងចម្ងាយពីព្រំដី។ ដូច្នេះគួរតែបញ្ជាក់ជាមួយអាជ្ញាធរអគ្គិភ័យក្នុងតំបន់ ជាជាងសន្មតថាត្រូវការ ឬមិនត្រូវការ។
២, តើកម្រិតធន់នឹងភ្លើង 60 នាទីមានន័យដូចម្តេច?
វាមានន័យថាគ្រឿងបង្គុំសំណង់អាចមានសមត្ថភាពទ្រទ្រង់បន្ទុកអគារគ្រប់គ្រាន់រក្នុងយៈពេល 60 នាទី ក្រោយកើតមានអគ្គិភ័យ។វាផ្តល់ពេលវេលាដល់អ្នកនៅក្នុងអគារសម្រាប់ជម្លៀសខ្លួន និងអាចឱ្យក្រុមសង្គ្រោះបន្ទាន់ចុះប្រតិបត្តិការមុនពេលគ្រឿងអារបាក់ស្រុត។ វាមិនមានន័យថា អគ្គិភ័យនឹងត្រូវបានពន្លត់ក្នុងរយៈពេល 60 នាទីនោះទេ។
៣, តើ Intumescent Coating ខុសពី Spray-Applied Fireproofing ដូចម្តេច?
Intumescent Coating គឺជាស្រទាប់ថ្នាំស្តើងដែលពង្រីកខ្លួននៅពេលទទួលកម្ដៅហើយបង្កើតជាស្រទាប់ការពារដើម្បីទប់ស្កាត់ការផ្ទេរកម្ដៅ។ វាត្រូវបានប្រើជាទូទៅសម្រាប់គ្រោងដែកដែលអាចមើលឃើញ។ចំណែក Spray-Applied Cementitious ឬ Fibrous Fireproofing គឺផ្តល់ការការពារតាមរយៈម៉ាសរបស់សម្ភារៈ។ ជាទូទៅវាមានតម្លៃទាបជាង ប៉ុន្តែត្រូវបានប្រើជាចម្បងសម្រាប់គ្រោងដែកដែលលាក់ព្រោះវាមិនត្រូវបានបង្កើតឡើងដើម្បីឱ្យមើលទៅស្អាតរនោះទេ។
៤, តើចំណុចតភ្ជាប់ត្រូវការការពារពីអគ្គិភ័យដែរឬទេ ឬត្រឹមតែធ្នឹម និងសសរប៉ុណ្ណោះ?
ចំណុចតំណរភ្ជាប់ត្រូវការភាពធន់នឹងភ្លើងដូចគ្នានឹងដែកផ្សេងទៀតដែរ។ធ្នឹមដែលបានការពារពីភ្លើងយ៉ាងត្រឹមត្រូវ ប៉ុន្តែមានចំណុចតភ្ជាប់នៅចុងធ្នឹមដែលមិនបានការពារ ឬមានកម្រិតការពារមិនគ្រប់គ្រាន់អាចមានហានិភ័យនៅពេលមានអគ្គិភ័យកើតឡើង។ ដូច្នេះ ការរចនាចំណុចតភ្ជាប់គួរតែត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងលក្ខណៈបច្ចេកទេសការពារពីអគ្គិភ័យ។
៥, តើជាន់ឡៅតឿអាចធ្វើឱ្យតម្រូវការកម្រិតធន់នឹងភ្លើងរបស់អគារផ្លាស់ប្តូរដែរឬទេ?
គឺអាចចំពោះជាន់ឡៅតឿដែលមានមនុស្សប្រើប្រាស់។គ្រោងដែកដែលទ្រជាន់ឡៅតឿអាចត្រូវការភាពធន់នឹងអគ្គិភ័យខុសពីដែកនៅកន្លែងផ្សេងទៀតរបស់អគារ។ដូច្នេះគួរតែវាយតម្លៃលក្ខខណ្ឌនេះដោយឡែកមិនគួរសន្មតថាវាត្រូវអនុវត្តតាមចំណាត់ថ្នាក់របស់គ្រោងសំណង់ទាំងមូលឡើយ។
៦, តើបទប្បញ្ញត្តិសុវត្ថិភាពអគ្គិភ័យរបស់តំបន់ណាខ្លះដែល Pebsteel សាងសង់?
តម្រូវការគឺមានភាពខុសគ្នាទៅតាមប្រទេសនីមួយៗ។ ប្រទេសវៀតណាមអនុវត្ត QCVN 06:2022/BXD ខណៈប្រទេសឥណ្ឌូណេស៊ីអនុវត្តស្តង់ដារសុវត្ថិភាពអគ្គិភ័យក្នុងតំបន់ SNI។ ប្រទេស និងតំបន់ជាច្រើនទៀតនៅមជ្ឈិមបូព៌ា និងអាស៊ីអាគ្នេយ៍យោងតាមក្របខណ្ឌដែលផ្អែកលើ IBC ឬ NFPA។បទប្បញ្ញត្តិជាក់លាក់ដែលត្រូវអនុវត្តគួរតែត្រូវបានបញ្ជាក់ជាមួយអាជ្ញាធរអគ្គិភ័យក្នុងតំបន់របស់គម្រោង ជានិច្ច។
៧, តើអាចបន្ថែមការការពារពីអគ្គិភ័យទៅលើគ្រោង PEB ក្រោយពេលសាងសង់រួចបានដែរឬទេ?
ក្នុងករណីភាគច្រើនអាចធ្វើបានពីព្រោះប្រព័ន្ធការពារពីភ្លើងប្រភេទអកម្ម (ដូចជា ថ្នាំកូត និងប្រព័ន្ធបាញ់លាប) អាចអនុវត្តលើគ្រោងដែកដែលមានស្រាប់បាន។ទោះជាយ៉ាងណាប្រសិនបើគ្រឿងបង្គុំដែកដើមមិនត្រូវបានកំណត់ទំហំដោយគិតពីទម្ងន់បន្ថែមរបស់ប្រព័ន្ធការពារពីភ្លើងក្រោយពេលសាងសង់រួចទេការកែប្រែបន្ថែមនៅពេលក្រោយ ជាទូទៅនឹងមានការរំខានដល់ការប្រើប្រាស់ និងចំណាយខ្ពស់ជាងការកំណត់ប្រព័ន្ធការពារពីភ្លើងតាំងពីដំណាក់កាលគូរប្លង់។
មិនប្រាកដថាគម្រោងរបស់អ្នកត្រូវការដែកដែលមានកម្រិតធន់នឹងអគ្គិភ័យមែនទេ?
ក្រុមវិស្វកម្មរបស់ Pebsteel អាចជួយវាយតម្លៃពីកម្រិតការពារពីអគ្គិភ័យសម្រាប់គម្រោងលោកអ្នក ដោយផ្អែកលើបទប្បញ្ញត្តិសំណង់ក្នុងតំបន់មុនពេលបញ្ចប់ការសិក្សារប្លង់។
សូម ទាក់ទងការិយាល័យ Pebsteel ប្រចាំតំបន់របស់អ្នក ដោយបញ្ជាក់អំពីប្រភេទនៃការប្រើប្រាស់អគារ កម្ពស់ និងទីតាំងគម្រោង នោះក្រុមការងាររបស់យើងនឹងជួយកំណត់ថាតើគម្រោងរបស់អ្នកត្រូវការអ្វីខ្លះ។
