ផ្ទះ / / ព័ត៍មាន & សេចក្តីប្រកាស / Pebsteel ក្នុងរយះពេល ៣២ ឆ្នាំ៖ ពីអ្នកនាំមុខគេក្នុងវិស័យឧស្សាហកម្ម ឈានទៅកាន់ការកំណត់ស្តង់ដារថ្មីក្នុងវិស័យសំណង់ដែក

Pebsteel ក្នុងរយះពេល ៣២ ឆ្នាំ៖ ពីអ្នកនាំមុខគេក្នុងវិស័យឧស្សាហកម្ម ឈានទៅកាន់ការកំណត់ស្តង់ដារថ្មីក្នុងវិស័យសំណង់ដែក

ព័ត៍មាន & សេចក្តីប្រកាស - 12/11/2026

ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ១៩៩៤ មក Pebsteel បានអភិវឌ្ឍខ្លួនពីក្រុមហ៊ុនឈានមុខគេក្នុងវិស័យសំណង់អគារដែក នៅប្រទេសវៀតណាមទៅជាក្រុមហ៊ុនអន្តរជាតិមួយដែលមានបទពិសោធន៍លើគម្រោងជាង ៦,០០០ នៅក្នុងប្រទេសជាង ៥០ ទូទាំងពិភពលោក។ ខណៈដែលវិស័យនេះបន្តរីកចម្រើន និងផ្លាស់ប្តូរទៅមុខ ក្រុមហ៊ុនមិនត្រឹមតែផ្តោតលើការពង្រីកអាជីវកម្ម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពប្រកួតប្រជែង តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ការកែលម្អប្រសិទ្ធភាពការងារ ការបង្កើតអត្ថប្រយោជន៍រយះពេលវែងជូនអតិថិជន និងការអភិវឌ្ឍប្រកបដោយចីរភាព។ ដោយផ្អែកលើបទពិសោធន៍រយៈពេល ៣២ ឆ្នាំ Pebsteel បានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តអភិវឌ្ឍខ្លួន និងរួមចំណែកលើកកម្ពស់ស្តង់ដារថ្មីក្នុងវិស័យសំណង់អគារដែក។

បន្តនាំមុខក្នុងវិស័យដែលមានការប្រកួតប្រជែងកាន់តែខ្លាំង

កំឡុងពេលដែលសេដ្ឋកិច្ចកម្ពុជាបន្តរីកចម្រើន ហើយតម្រូវការសម្រាប់សំណង់អគារឧស្សាហកម្មទំនើបកាន់តែកើនឡើង Pebsteel បានពង្រីកវត្តមានរបស់ខ្លួនមកកាន់ទីផ្សារកម្ពុជាតាមរយៈការបង្កើតការិយាល័យលក់នៅឆ្នាំ​ ២០១០។
ក្នុងនាមជាក្រុមហ៊ុននាំមុខគេតាំងពីដំបូង គីបានផ្តល់អត្ថប្រយោជន៍ឱ្យ Pebsteel ក៏ពិតមែន ប៉ុន្តែដើម្បីរក្សាជំហរនេះឱ្យបានយូរអង្វែងក្រុមហ៊ុនត្រូវបន្តបង្កើតអ្វីថ្មីៗនិងសម្របខ្លួនទៅតាមការផ្លាស់ប្តូរជាបន្តបន្ទាប់។​ យោងតាមប្រសាសន៍របស់លោក Sami Kteily ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិនៃក្រុមហ៊ុន Pebsteel អត្ថប្រយោជន៍ក្នុងការប្រកួតប្រជែងមិនអាចរក្សាបានជារៀងរហូតនោះទេ។ អ្វីដែលធ្លាប់មានប្រសិទ្ធភាពកាលពី ២០ ឬ ៣០ ឆ្នាំមុន ប្រហែលជាមិនទាន់គ្រប់គ្រាន់សម្រាប់តម្រូវការនាពេលបច្ចុប្បន្ននោះទេ។
ដូច្នេះក្រុមហ៊ុនចាំបាច់ត្រូវមើលឱ្យឃើញពីនិន្នាការទីផ្សារជាមុន ដោយវិនិយោគលើវិស័យដែលមានសារៈសំខាន់ និងបន្តពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន ដើម្បីរក្សាការរីកចម្រើន និងភាពជោគជ័យក្នុងរយៈពេលវែង។

សហស្ថាបនិករបស់ក្រុមហ៊ុន Pebsteel លោក Sami Kteily និងលោក Adib Kouteili នៅតែបន្តប្តេជ្ញាចិត្តក្នុងការជំរុញការអភិវឌ្ឍយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន និងពង្រឹងភាពប្រកួតប្រជែងរបស់ក្រុមហ៊ុននៅលើទីផ្សារ។ 

ជាមួយនឹងរោងចក្រផលិតចំនួន ៦ កន្លែងនៅប្រទេសវៀតណាម និងសមត្ថភាពផលិតប្រចាំឆ្នាំលើសពី ១០០,០០០ តោន ក្រុមហ៊ុនPebsteel បានកសាងមូលដ្ឋានផលិតកម្មដ៏រឹងមាំ ដើម្បីគាំទ្រដល់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅលើទីផ្សារអន្តរជាតិ។​ ក្រុមហ៊ុនកំពុងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើការបង្កើនប្រសិទ្ធភាពនៃដំណើរការផលិតកម្ម ការធានាឱ្យបាននូវស្តង់ដារគុណភាពដែលមានភាពស៊ីសង្វាក់គ្នា និងការប្រើប្រាស់សមត្ថភាពដែលមានស្រាប់ឱ្យទទួលបានតម្លៃអតិបរមា។វិធីសាស្ត្រនេះបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ក្រុមហ៊ុនចំពោះការអភិវឌ្ឍន៍ដោយចីរភាព ដែលភាពជោគជ័យមិនត្រូវបានវាស់ត្រឹមតែសមត្ថភាពផលិតបានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគុណតម្លៃប្រើប្រាស់ក្នុងរយៈពេលវែងជូនអតិថិជនផងដែរ។

បច្ចេកវិទ្យាដែលផ្តល់នូវលទ្ធផលជាក់ស្តែង

នៅក្នុងវិស័យសំណង់អគារដែក គុណភាពពឹងផ្អែកយ៉ាងខ្លាំងលើភាពជាក់លាក់នៃដំណើរការផលិត ហើយការគ្រប់គ្រងដំណើរការការងារស្វ័យប្រវត្តិបានកំពុងក្លាយជាកត្តាដ៏សំខាន់មួយក្នុងកាប្រកួតប្រជែង។ ក្រុមហ៊ុន Pebsteel បានវិនិយោគលើខ្សែសង្វាក់ផលិតកម្មស្វ័យប្រវត្តិ រួមទាំងប្រព័ន្ធផ្សារដែកស្វ័យប្រវត្តិ ដើម្បីបង្កើនប្រសិទ្ធភាព និងធានាបាននូវភាពស៊ីសង្វាក់គ្នានៃដំណើរការផលិតកម្ម។ ជាមួយគ្នានេះបច្ចេកវិទ្យាទំនើបៗដូចជា ការផ្សារដែកដោយមនុស្សយន្ត ដំណើរការឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ក៏កំពុងបង្កើនប្រសិទ្ធភាពនៃការរៀបចំផែនការផលិតកម្ម និងការត្រួតពិនិត្យគុណភាពផងដែរ។

ទោះជាយ៉ាងណាក៏ដោយ គុណតម្លៃពិតប្រាកដនៃបច្ចេកវិទ្យាមិនស្ថិតនៅលើភាពទំនើបនៃឧបករណ៍នោះទេ ប៉ុន្តែស្ថិតនៅលើលទ្ធផលដែលបច្ចេកវិទ្យាទាំងនោះអាចផ្តល់ជូន។ ដូចដែលលោក Adib Kouteili សហស្ថាបនិកក្រុមហ៊ុន Pebsteel បានលើកឡើងថា៖ «ស្វ័យប្រវត្តិកម្មមិនមែនគ្រាន់តែជាការបង្កើនបរិមាណផលិតកម្មប៉ុណ្ណោះទេ។ អ្វីដែលយើងយកចិត្តទុកដាក់ គឺការរក្សាគុណភាពឱ្យបានល្អ  កាត់បន្ថយកំហុសឆ្គង និងបង្កើនប្រសិទ្ធភាពការងារ។ បច្ចេកវិទ្យាមានសារះសំខាន់ លុះត្រាតែវាជួយឱ្យយើងផ្តល់សេវាកម្មជូនអតិថិជនបានកាន់តែប្រសើរ»។
ទស្សនៈនេះមិនត្រឹមតែត្រូវបានអនុវត្តចំពោះដំណើរការផលិតកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពាក់ព័ន្ធនឹងរបៀបដែលវិនិយោគិន និងអ្នកអភិវឌ្ឍន៍គម្រោងវាយតម្លៃលើអគាររបស់ពួកគេផងដែរ។ 

ទស្សនៈនេះក៏ជះឥទ្ធិពលដល់របៀបដែលអ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍គម្រោង រៀបចំផែនការសាងសង់រោងចក្ររបស់ពួកគេផងដែរ។ ក្រៅពីចំណាយលើការសាងសង់ និងរយៈពេលប្រគល់គម្រោង ពួកគេកាន់តែយកចិត្តទុកដាក់លើការប្រើប្រាស់ផ្ទៃអគារឱ្យមានប្រសិទ្ធភាព ការរៀបចំប្រតិបត្តិការឱ្យដំណើរការបានរលូន កាត់បន្ថយចំណាយលើការថែទាំ និងលទ្ធភាពពង្រីករោងចក្រនាពេលអនាគត។
យោងតាមលោក Adib Kouteili រោងចក្រមិនមែនគ្រាន់តែជាគម្រោងសាងសង់អគារមួយប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគលើអាជីវកម្មរយៈពេលវែង។ ដោយផ្អែកលើបទពិសោធន៍ជាច្រើនទសវត្សរ៍មកនេះ Pebsteel បានជួយអតិថិជនជាច្រើនក្នុងការរៀបចំផែនការ និងអភិវឌ្ឍគម្រោងសាងសង់រោងចក្រ ប្រើប្រាស់បានយូរ បង្កើនប្រសិទ្ធភាពការងារ និងកាត់បន្ថយចំណាយលើការថែទាំក្នុងរយៈពេលវែង។រោងចក្រដែលត្រូវបានរចនាយ៉ាងល្អ និងសាងសង់បានត្រឹមត្រូវ មិនត្រឹមតែជួយគាំទ្រដល់ការរីកចម្រើននៃអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារកុំឱ្យមានការចំណាយខ្ពស់លើការជួសជុល និងការរំខានដល់ដំណើរការផលិតកម្ម ដែលបណ្តាលមកពីបញ្ហាពាក់ព័ន្ធនឹងអគារផងដែរ។

ក្រុមហ៊ុន Pebsteel ប្រើប្រាស់បច្ចេកវិទ្យាស្វ័យប្រវត្តិដ៏ទំនើបក្នុងដំណើរការផលិតគ្រឿងបង្គុំដែក ដើម្បីបង្កើនភាពត្រឹមត្រូវ រក្សាគុណភាពឱ្យបានស៊ីសង្វាក់គ្នា និងបង្កើនប្រសិទ្ធភាពផលិតកម្ម។

ការរួមបញ្ចូលនិរន្តរភាពទៅក្នុងប្រតិបត្តិការអាជីវកម្ម

ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពកំពុងក្លាយជាកត្តាដ៏សំខាន់នៅក្នុងវិស័យសំណង់ឧស្សាហកម្ម ជាពិសេសនៅពេលដែលក្រុមហ៊ុនអន្តរជាតិកាន់តែយកចិត្តទុកដាក់លើការការពារបរិស្ថាន និងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ដោយការទទួលខុសត្រូវ។ ក្រៅពីការអនុលោមតាមស្តង់ដារបច្ចេកទេស គុណភាពផលិតផល និងការប្រគល់គម្រោងទាន់ពេលវេលា អតិថិជនក៏កាន់តែយកចិត្តទុកដាក់លើប្រភពនៃវត្ថុធាតុដើម ការប្រើប្រាស់ធនធាន ដំណើរការរបស់រោងចក្រផលិត និងការគ្រប់គ្រងផលប៉ះពាល់ដល់បរិស្ថានរបស់អ្នកផ្គត់ផ្គង់ផងដែរ។ 

សម្រាប់ក្រុមហ៊ុន Pebsteel ការយកចិត្តទុកដាក់លើនិរន្តរភាពចាប់ផ្តើមពីប្រតិបត្តិការផ្ទាល់របស់ខ្លួន។ រោងចក្រផលិតរបស់ក្រុមហ៊ុនដែលមានទីតាំងនៅតំបន់ឧស្សាហកម្ម Dong Xuyen ប្រទេសវៀតណាម ទទួលបានវិញ្ញាបនបត្រ LEED កម្រិត Gold ក្រោមប្រព័ន្ធវាយតម្លៃ LEED v4.1 Operations & Maintenance ដែលបង្កើតឡើងដោយក្រុមប្រឹក្សាអគារបៃតងសហរដ្ឋអាមេរិក (USGBC)។ សមិទ្ធផលនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ Pebsteel ក្នុងការប្រើប្រាស់ធនធានប្រកបដោយការទទួលខុសត្រូវ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ដោយផ្តោតលើការសន្សំសំចៃថាមពល និងទឹក ការប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព និងការលើកកម្ពស់គុណភាពបរិយាកាសក្នុងអគារ។

ក្រៅពីការទទួលខុសត្រូវចំពោះបរិស្ថាន ក្រុមហ៊ុន Pebsteel ក៏ចាត់ទុកនិរន្តរភាពជាកត្តាសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារ និងពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងរយៈពេលវែងផងដែរ។ ការប្រើប្រាស់វត្ថុធាតុដើមឱ្យបានចំគោលដៅ ជួយកាត់បន្ថយសំណល់ ខណៈដែលដំណើរការផលិតកម្មប្រកបដោយប្រសិទ្ធភាព និងការគ្រប់គ្រងធនធានដោយមានការទទួលខុសត្រូវ ជួយកាត់បន្ថយចំណាយ និងធ្វើឱ្យប្រតិបត្តិការអាជីវកម្មកាន់តែមានភាពរីកចម្រើន។

នៅពេលដែលតម្រូវការផ្នែកនិរន្តរភាពនៅលើទីផ្សារអន្តរជាតិកាន់តែមានការផ្លាស់ប្តូរ និងកើនឡើង ក្រុមហ៊ុន Pebsteel នៅតែបន្តប្តេជ្ញាចិត្តក្នុងការអនុវត្តប្រកបដោយការទទួលខុសត្រូវទៅក្នុងប្រតិបត្តិការរបស់ខ្លួន ដើម្បីពង្រឹងសមត្ថភាពក្នុងការបំពេញតាមការរំពឹងទុករបស់អតិថិជន និងគាំទ្រដល់ការរីកចម្រើននៃអាជីវកម្មប្រកបដោយនិរន្តរភាព។

មិនត្រឹមតែឈានមុខគេ ប៉ុន្តែត្រូវត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត

វិស័យសំណង់ដែកកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម បញ្ញាសិប្បនិម្មិត (AI) និងនិរន្តរភាព កំពុងដើរតួនាទីកាន់តែសំខាន់។ សម្រាប់ Pebsteel ការរីកចម្រើនមិនមែនពឹងផ្អែកតែលើបច្ចេកវិទ្យា និងម៉ាស៊ីនទំនើបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើសមត្ថភាពបុគ្គលិក ប្រព័ន្ធគ្រប់គ្រង និងការរក្សាគុណភាពការងារជាប់លាប់ផងដែរ។ យោងតាមលោក Sami Kteily ភាពរឹងមាំរបស់ក្រុមហ៊ុនក្នុងរយៈពេលវែង គឺកើតចេញពីការអភិវឌ្ឍធនធានមនុស្ស និងការប្តេជ្ញាចិត្តក្នុងការកែលម្អការងារជាបន្តបន្ទាប់។

រយៈពេល ៣២ ឆ្នាំរបស់ Pebsteel ត្រូវបានកសាងឡើងដោយផ្អែកលើភាពរឹងមាំរបស់បុគ្គលិក ជំនាញបច្ចេកទេស និងការប្តេជ្ញាចិត្តចំពោះគុណភាព ព្រមទាំងបន្តរក្សាស្មារតីជាអ្នកត្រួសត្រាយផ្លូវ និងមហិច្ឆតាក្នុងការលើកកម្ពស់ស្តង់ដារនៃវិស័យសំណង់ដែកឱ្យកាន់តែប្រសើរឡើងជាបន្តបន្ទាប់។

ក្នុងឱកាសអបអរសាទរខួបលើកទី ៣២ ពាក្យស្លោកថ្មីរបស់ Pebsteel គឺ “The Pioneer. The Original. The Standard.” ឆ្លុះបញ្ចាំងពីស្នាដៃ និងចក្ខុវិស័យរបស់ក្រុមហ៊ុនសម្រាប់អនាគត។ ចាប់តាំងពីឆ្នាំ ១៩៩៤ មក Pebsteel បានរីកចម្រើនពីអ្នកត្រួសត្រាយផ្លូវក្នុងវិស័យសំណង់អគារដែកសម្រេចជាស្រេចនៅប្រទេសវៀតណាម ទៅជាក្រុមហ៊ុនដែលមានវត្តមាននៅលើទីផ្សារអន្តរជាតិ។

សម្រាប់ Pebsteel ការក្លាយជាអ្នកត្រួសត្រាយផ្លូវ មិនមែនគ្រាន់តែជាការចាប់ផ្តើមមុនគេនោះទេ ប៉ុន្តែជាការបន្តនាំមុខតាមរយៈការច្នៃប្រឌិត គុណភាព និងការលើកកម្ពស់ស្តង់ដារវិស័យសំណង់ដេក។ ឆ្ពោះទៅអនាគត ក្រុមហ៊ុននឹងបន្តវិនិយោគលើបច្ចេកវិទ្យា អភិវឌ្ឍបុគ្គលិក និងពង្រឹងប្រតិបត្តិការងារ ដើម្បីបម្រើអតិថិជនឱ្យកាន់តែប្រសើរ និងបន្តកសាងទំនុកចិត្តនៅលើគ្រប់ទីផ្សារ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន Pebsteel តាមរយៈ៖ kh.pebsteel.comឬទាក់ទងមកកាន់ក្រុមហ៊ុនតាមរយៈអ៊ីមែល៖ cambodia@pebsteel.com

logo-switcher

គេហទំព័រក្នុងស្រុក

ការិយាល័យកណ្តាល - ផ្នែកលក់ក្រៅប្រទេស

ការិយាល័យលក់ - កម្ពុជា។

ការិយាល័យលក់ - ថៃ

ការិយាល័យលក់ - ភីលីពីន

ការិយាល័យលក់ - ឥណ្ឌូនេស៊ី

ការិយាល័យលក់ - ចិន

ការិយាល័យលក់ - ជប៉ុន

គេហទំព័រសកល

ស្វែងយល់អំពី Pebsteel ដំណោះស្រាយ និង​​គម្រោងជុំវិញពិភពលោក

គេហទំព័រសកល
logo

គេហទំព័រសកល

ស្វែងយល់អំពី Pebsteel ដំណោះស្រាយ និង​​គម្រោងជុំវិញពិភពលោក

គេហទំព័រសកល