ក្នុងនាមជាសហគ្រាសសកលផ្តល់ ដំណោះស្រាយក្នុងការសាងសង់សំំណង់អគារដែក និងរចនាសម្ព័ន្ធអគារ មុនវិស្វកម្ម សម្រាប់សំណង់អគាររោងចក្រ សាលផលិតកម្ម ឃ្លាំង កីឡាដ្ឋាន ចំណត កសិដ្ឋាន អគារពាណិជ្ជកម្ម និងគ្រឿងបង្គុំអាគារ។ Pebsteel ទទួលបានភាពជឿជាក់ពីអតិថិជនជាមួយនឹងគម្រោងសាងសង់ជាបន្តបន្ទាប់នៅក្នុងប្រទេសជាង 50 ។ Pebsteel តែងតែអភិវឌ្ឍ និងកែលម្អ ដើម្បីភាពប្រសើរឡើងក្នុងវិស័យសំណង់ និងឧស្សាហកម្មសម្រាប់រយៈពេល ៣០ឆ្នាំមកនេះ និងដំណើរឆ្ពោះទៅមុខទៀត។
- កសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វិស័យសំណង់អគារដែកនៅក្នុងអាស៊ីអាគ្នេយ៍ និងប្រទេសកម្ពុជា
លោក Adib Kouteili ដែលជាសហស្ថាបនិក និងជានាយកក្រុមហ៊ុន Pebsteel បានចាប់ផ្តើមសិក្សា និងវិនិយោគនៅតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំ 1993 ដោយមើលឃើញនូវសក្តានុពល និងភាពខ្លាំងនៃតំបន់អាស៊ីអាគ្នេយ៍នៃកំណើនក្នុងវិស័យឧស្សាហកម្ម និងសំណង់។ និន្នាការ នៃសំណង់អគារដែកមុនវិស្វកម្ម ឬ Pre-Engineered Building បានកកើតឡើងនៅសហរដ្ឋអាមេរិកក្នុងទសវត្សរ៍ឆ្នាំ 1960 និងបានពង្រីកយ៉ាងទូលំទូលាយទៅទ្វីបអឺរ៉ុប និងទ្វីបអាស៊ី។ តាមរយៈលោក Adib Kouteili និងលោក Sami Kteily ដែលជាប្រធានប្រតិបត្តិ និងជាសហស្ថាបនិក ក្នុងឆ្នាំ 1994 បានបង្កើត Pebsteel ជាក្រុមហ៊ុនដំបូងគេ ដែលបាននាំយកបច្ចេកវិទ្យា ” សំណង់អគារដែកមុនវិស្វកម្ម ឬ Pre-Engineered Building ” មកតំបន់អាស៊ីអាគ្នេយ៍។
ជាមួយនឹងស្តង់ដារអន្តរជាតិនៃសំណង់អគារដែក និងរចនាសម្ព័ន្ធដែក នៅប្រទេសកម្ពុជា ជាផ្នែកក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍន៍ឧស្សាហកម្មផលិតកម្ម ក៏ដូចជាដំណើរការនៃឧស្សាហូបនីយកម្ម និងទំនើបកម្មនៅកម្ពុជា។
- 3 ទស្សវត្សនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់សម្រាប់គុណភាព និងសេវាកម្ម
Pebsteel តែងតែផ្តោតលើការបំពេញបាននូវតំរូវការ និងការពេញចិត្តរបស់អតិថិជនសម្រាប់គម្រោងសាងសង់នីមួយៗ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការនាំយកសេវាកម្មដែលមានគុណភាពខ្ពស់នៅគ្រប់ដំណាក់កាលចាប់ពីការប្រឹក្សាយោបល់ រចនាប្លង់ ការផលិត និងការសាងសង់។
ជាមួយនឹងការប្រឹក្សាយោបល់ និងរចនាប្លង់គម្រោងរបស់ Pebsteel ផ្តល់ជូនដោយឥតគិតថ្លៃ ដែលអនុលោមតាមស្តង់ដាររចនាអន្តរជាតិ ជាមួយនឹងផែនការជាក់លាក់ដោយផ្អែកលើតម្រូវការជាក់ស្តែងនៃប្រតិបត្តិការអាជីវកម្ម របស់គម្រោងនីមួយៗ និងរចនាបថ ស្ថាបត្យកម្ម សំណង់អគាររបស់អតិថិជន។
បន្ថែមពីនោះ, Pebsteel នាំមកនូវការអនុវត្តបច្ចេកវិជ្ជាកម្រិតខ្ពស់ក្នុងឧស្សាហកម្មដែក ដើម្បីកាត់បន្ថយថ្លៃដើមក្នុងការសាងសង់ និងទទួលបានភាពធន់នៃគម្រោងនីមួយៗ ដែលរួមចំណែកដល់និរន្តភាពសំំណង់បៃតង និងស្របតាមបទដ្ឋានសំណង់។
ដំណើរការនៃការផលិត និងដំឡើង ត្រូវបានគ្រប់គ្រងដោយក្រុមការងារជំនាញ និងវិស្វកររបស់ Pebsteel ដែលគោរពបាននូវនិតិវិធីយ៉ាងតឹងរឹងជាមួយនឹងការត្រួតពិនិត្យគុណភាព និងវាយតម្លៃខ្ពស់ដោយផ្អែកលើបទដ្ឋានអន្តរជាតិនៃភាពធន់រឹងមាំ និងកិច្ចការការពារបរិស្ថាន។
- ភាពរឹងមាំ និងការចូលរួមជាមួយអតិថិជន
ក្រៅពីការរួមចំណែករបស់ខ្លួនក្នុងការសាងសង់សំណង់ប្រកបដោយនិរន្តរភាព និងភាពយូរអង្វែង សម្រាប់សំណង់ រោងចក្រ ឃ្លាំង សាលផលិតកម្ម ចំណត កីឡាដ្ឋាន និងអគារពាណិជ្ជកម្ម Pebsteel ផ្តល់ជូនផងដែរ នូវការធានារយៈពេល 10 ឆ្នាំនៃរចនាសម្ព័ន្ធទាំងមូល ការធានា 3 ឆ្នាំគ្មានការលេចជ្រាបទឹក ការធានារយៈពេល 2 ឆ្នាំនៃសម្ភារៈបង្គុំដែក។ ការចូលរួមជាមួយអតិថិជន ក្នុងឆ្លើយតបបានរាល់ដំណោះស្រាយសំណង់អគារ បានធ្វើឲ្យ Pebsteel ក្លាយជាក្រុមហ៊ុនឈានមុខមួយក្នុងវិស័យសំណង់អគារដែកនៅកម្ពុជា។
ក្រុមហ៊ុន Pebsteel ជឿជាក់ថាគ្រប់គម្រោងសាងសង់ទាំងអស់ នឹងនៅស្ថិតស្ថេរយូរអង្វែងក្នុងការចូលរួមលើកកម្ពស់ស្តង់ដាសំណង់អគារឧស្សាហកម្ម និងសេដ្ឋកិច្ចជាតិ៕