ផ្ទះ / / ព័ត៍មាន & សេចក្តីប្រកាស / ស័ង្កសីជញ្ជាំងជាប់ធន់រឹងមាំ និងផ្តល់សោភណភាពដល់សំណង់អគារ

ស័ង្កសីជញ្ជាំងជាប់ធន់រឹងមាំ និងផ្តល់សោភណភាពដល់សំណង់អគារ

ព័ត៍មាន & សេចក្តីប្រកាស - 25/10/2023

ការប្រែប្រួលអកាសធាតុ បានធ្វើអោយសំណង់ជាច្រើន យកចិត្តទុកដាក់ខ្ពស់ និងងាកមកប្រើប្រាស់នូវគ្រឿងបង្គុំដែក ដែលជាវត្ថុធាតុដើមផ្តល់ភាពធន់ជាប់រឹងមាំ និងរក្សាបានទ្រង់ទ្រាយដើម ទោះស្ថិតក្នុងលក្ខខណ្ឌអកាសធាតុប្រែប្រួលច្រើន ជាមួយនឹងការសន្សំសំចៃបានខ្ពស់។

រចនាសម្ព័ន្ធដែកមានទម្ងន់ស្រាល ផ្តល់នូវភាពធន់រឹងមាំ និងសោភណភាព ដែលធ្វើឱ្យ PebWall® ជាដំណោះស្រាយដ៏ល្អឥតខ្ចោះសម្រាប់អគារពាណិជ្ជកម្ម ឧស្សាហកម្ម ឬស្ថាបត្យកម្មនានា។

រោងចក្របានប្រើប្រាស់ដែក និងបច្ចេកវិជ្ជាផលិតកម្រិតខ្ពស់ ក្នុងការផលិតសន្លឹកស័ង្កសីសម្រាប់ជញ្ជាំង PebWall® ជាមួយនឹងប្រវែងមុខកាត់ 900mm និងកម្ពស់ភ្លី 41-42mm មានសមត្ថភាពផ្ទុកកាន់តែច្រើន ផ្តល់នូវការសន្សំការចំណាយសម្រាប់ប្រព័ន្ធទ្រទ្រង់រចនាសម្ព័ន្ធសំណង់។ PebWall® ផលិតពីដែក ដែលមានគុណភាពខ្ពស់ ដែលនាំអោយសន្លឹកស័ង្កសីជញ្ជាំងនេះដំណើរការបានយ៉ាងល្អនៅក្រោមការប្រែប្រួលអាកាសធាតុ រក្សាបាននូវភាពធន់ និងគុណភាពពិសេសតាមពេលវេលា។ ជាងនេះទៅទៀត ការរចនាជាមួយកម្ពស់ខ្ពស់ផ្តល់មុខងារលាក់វីសភ្ជាប់ ដែលមកនូវសោភណភាពសម្រាប់ការសាងសង់សំណង់របស់អ្នក។

PebWall® ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូនសំណង់របស់អ្នក នូវភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងផ្តល់សោភណភាព។ ស្វែងយល់បន្ថែមអំពីផលិតផលរបស់ Pebsteel នៅទីនេះ៖ https://kh.pebsteel.com/en/products/pebwall-steel-profile/

ស័ង្កសីសម្រាប់ជញ្ជាំង
logo-switcher

គេហទំព័រសកល

ស្វែងយល់អំពី Pebsteel ដំណោះស្រាយ និង​​គម្រោងជុំវិញពិភពលោក

គេហទំព័រសកល
logo

គេហទំព័រសកល

ស្វែងយល់អំពី Pebsteel ដំណោះស្រាយ និង​​គម្រោងជុំវិញពិភពលោក

គេហទំព័រសកល