Pebsteel សូមថ្លែងអំណរគុណដល់ អតិថិជន ដៃគូសហការ លោក លោកស្រី ភ្ញៀវកិត្តិយស និងសិស្ស-និស្សិត ដែលបានចូលរួមទស្សនាស្តង់ Pebsteel ក្នុងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា -អន្តរជាតិ ២០២៣ ដែលប្រពឹត្តឡើងរយៈពេល ០៣ថ្ងៃ ពីថ្ងៃទី ៦-៨ ខែធ្នូ ឆ្នាំ២០២៣ នៅសាលមហោស្រប និងតាំងពិព័រណ៍កោះពេជ្យ ដែលត្រូវបានរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជា។
ពួកយើងមានសេចក្តីសោមនស្សរីករាយក្នុងការដាក់តាំងបង្ហាញនូវផលិតផល និងសេវាកម្មរបស់ Pebsteel និងបានចូលរួមអភិវឌ្ឍវិស័យសំណង់ដែកនៅកម្ពុជា តាមរយៈការសាងសង់គម្រោងអគារដែក រោងចក្រ ឃ្លាំង និងគ្រឿងបង្គុំដែក ប្រកបដោយគុណភាព និងនិរន្តភាពនៃសំណង់។
Pebsteel Cambodia សូមជូនពរអតិថិជន និងដៃគូសហការទាំងអស់ ឱ្យទទួលបានតែសុខសុវត្ថិភាពក្នុងការធ្វើដំណើរជិតឆ្ងាយ សំណាងល្អ សុខភាពល្អ សុភមង្គលក្នុងក្រុមគ្រួសារ។


