នៅក្នុងដំណើរការនៃការសាងសង់ឃ្លាំង រោងចក្រឧស្សាហកម្ម ការជ្រើសរើសគ្រឿងបង្គុំដែកសម្រាប់សំណង់អគារពិតជាសំខាន់ណាស់។ ការសម្រេចចិត្តក្នុងការសាងសង់មិនត្រឹមតែផ្តោតទៅលើភាពរឹងមាំនៃសំណង់ និងប្រសិទ្ធភាពប្រតិបត្តិការប៉ុណ្ណោះទេ។ បន្ថែមពីនេះការចំណាយថ្លៃដើម និងបទដ្ឋានបច្ចេកទេសស្របតាមស្តង់ដាសំណង់ និងបរិស្ថាន ក៍ជាកត្តាដែលវិនិយោគិនទាមទារផងដែរ សម្រាប់និន្នាការនាពេលបច្ចុប្បន្ន។
ដើម្បីទទួលបានសំណង់អគារឃ្លាំង រោងចក្រ ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល វិនិយោគិន ឬ អ្នកសាងសង់ ត្រូវស្វែងយល់ និងពិចារណាលើចំណុចសំខាន់ៗ ដូចខាងក្រោមនេះ៖
1. សមត្ថភាពផ្ទុក – រចនាសម្ព័ន្ធឃ្លាំងត្រូវធានាបានសុវត្ថិភាព និងការរក្សារទុកទំនិញស្របតាមតម្រូវការបច្ចុប្បន្ន និងអនាគត ។
2. ភាពធន់រឹងមាំ – គ្រឿងបង្គុំដែក មានសមាសធាតុប្រឆាំងការឡើងច្រែះ ការឆាបឆេះដោយភ្លើង សត្វល្អិត និងទឹក ដើម្បីអាយុកាលប្រើប្រាស់បានកាន់តែយូរ។
3. ការប្រើប្រាស់អ៊ីសូឡង់ដើម្បីបន្ថយកម្តៅ – ប្រសិទ្ធភាព ក្នុងការកាត់បន្ថយកំដៅបានល្អ និងផលប៉ះពាល់ពីអាកាសធាតុ ជួយសន្សំសំចៃថ្លៃដើមប្រតិបត្តិការ។

4. សោភ័ណភាពនៃពណ៍ – ការរំលេចចេញនូវពណ៍សម្រាប់សំណង់អគារដែករបស់អ្នក ជួយបង្កើននូវសោភ័ណភាពផ្នែកខាងក្រៅ។
5. សន្សំសំចៃលើសាងសង់ និងថែទាំ – ប្រសិទ្ធភាពនៃគ្រឿងបង្គុំដែក ការសាងសង់សំណង់ និងការថែទាំ។
6. សមត្ថភាពសាងសង់ និងដំឡើង – ការពិចារណាលើរយៈពេលសាងសង់ និងសុវត្ថិភាពក្នុងការដ្ឋាន។
7. ការគិតគូរដល់បរិស្ថាន – ជ្រើសរើសនៅវត្ថុធាតុដើមដែលអាចកែច្នៃ ឬកកើតឡើងវិញបាន។
8. ការកំណត់ដោយច្បាប់ – ភាពស្របច្បាប់នៃបទដ្ឋានបច្ចេកទេសនៃសំណង់អគារ។
ភាពឈានមុខក្នុងវិស្វកម្មសំណង់អគារដែក និងរចនាសម្ព័ន្ធដែករបស់ Pebsteel បានផ្តល់នូវទំនុកចិត្ត និងមានប្រសិទ្ធភាព ដំនៃណោះស្រាយសម្រាប់សំណង់អគារដែក ខណៈពេលដែលបង្កើនប្រសិទ្ធភាពការចំណាយសម្រាប់អតិថិជន និងដៃគូសាងសង់។