នៅក្នុងទិដ្ឋភាពឧស្សាហកម្មដែលកំពុងដើរទៅមុខយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ តម្រូវការសម្រាប់ដំណោះស្រាយនៃការសាងសង់សំណង់អគារឧស្សាហកម្ម ដែលឆ្លើយតបនឹងផលិតកម្ម មានសោភណភាព ការសន្សំសំចៃ និងប្រើប្រាស់បានយូរគឺជាអតិភាព ដែលអ្នកវិនិយោគក្នុង និងក្រៅប្រទេសចង់បាន។ រចនាសម្ព័ន្ធឃ្លាំងដែក Prefabricated បានលេចចេញជាជម្រើសដ៏ល្អបំផុតសម្រាប់អាជីវកម្ម ដែលត្រូវការសំណង់អគារដែកមានសមត្ថភាពទ្រទ្រង់ និងគាំទ្រដល់ផលិតកម្មលើគ្រប់វិស័យ ដែលជួយក្នុងការកាត់បន្ថយពេលវេលា និងការចំណាយលើការសាងសង់។ រចនាសម្ព័ន្ធសំណង់ដែក ប្រភេទ Pre-Engineered Building ត្រូវបានប្រើក្នុងវិស័យសំណង់អគារជាច្រើន ដែលបង្ហាញពីការរចនា មុខងារសំណង់ និងសន្សំសំចៃខ្ពស់។ ថ្ងៃនេះ Pebsteel នឹងលើកយល់ពីរចនាសម្ព័ន្ធដែកសម្រាប់ការសាងសង់ឃ្លាំង ជាមួយនឹងប្រសិទ្ធភាព និងនិរន្តរភាព។
1. រចនាសម្ព័ន្ធដែក prefab សម្រាប់សំណង់ឃ្លាំង
1.1 តម្រូវការសំណង់ និងការគណនា
ដំណាក់កាលនៃការសិក្សាពីតម្រូវការសំណង់សំណង់ និងការគណនាគឺមានសារៈសំខាន់សម្រាប់ការអនុវត្តគម្រោងអោយលេចចេញជារូបរាងដោយជោគជ័យ។ ក្នុងដំណាក់កាលនេះគីទាមទាការសិក្សា មុខងារសំណង់ ស្ថាបត្យកម្ម និងការគណនាលម្អិតលើវិស្វកម្ម ដើម្បីធានាបានថាសំណង់អគារប្រលប្រាស់អស់លទ្ធភាពសំណង់ និងឆ្លើយតបនឹងផលិតកម្ម។ កត្តាសំខាន់ៗ រួមមាន ដូចជា តម្រូវការផ្ទុក លំហូរការងារប្រតិបត្តិការផលិតកម្ម និងលទ្ធភាពនៃការពង្រីកនាពេលអនាគត។
1.2 ទំហំអាគារ
ទំហំឃ្លាំងត្រូវបានកំណត់ដោយផ្អែកលើតម្រូវការប្រើប្រាស់សំណង់។ រចនាសម្ព័ន្ធដែក prefab ផ្តល់គុណសម្បត្តិក្នុងការសាងសង់សំណង់ដែកទ្រង់ទ្រាយធំ និងអាចបត់បែនតាមផលិតកម្ម។ ប៉ុន្ថែមពីនេះ រចនាសម្ព័ន្ធដែក prefab ផ្តល់នូវការពង្រីកនាពេលអនាគតផងដែរ។ ចំនុចពិចារណារួមមាន ប្រវែង កម្ពស់ និងស្ថានភាពទីតាំងសំណង់។
1.3 ប្រព័ន្ធស្ទូចក្នុងអគារ
ឃ្លាំងជាច្រើនត្រូវការប្រព័ន្ធស្ទូចរួមបញ្ចូលគ្នាដើម្បីជួយសម្រួលដល់ការផ្លាស់ទីទំនិញធ្ងន់ៗ។ ប្រព័ន្ធនេះត្រូវបានរចនាឡើងជាមួយសមត្ថភាពផ្ទុកជាក់លាក់ ស្របតាមតម្រូវការប្រតិបត្តិការ។ ផ្លូវរត់របស់របារស្ទូចត្រូវតែរឹងមាំ និងមានស្ថេរភាព មានសមត្ថភាពទ្រទ្រង់ទម្ងន់ និងបន្ទុកដែលត្រូវដឹកជញ្ជូន។ ប្រព័ន្ធស្ទូចត្រូវបានគណនាបន្ទុករួមបញ្ចូលទៅក្នុងរចនាសម្ព័ន្ធទាំងមូលដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធភាព។
1.4 បេតុង និងគ្រឹះ
គ្រឹះនៃឃ្លាំងត្រូវបានរចនាឡើងដើម្បីទ្រទ្រង់រចនាសម្ព័ន្ធទាំងមូល។ វាត្រូវតែរឹងមាំគ្រប់គ្រាន់ដើម្បីទ្រទ្រង់ទម្ងន់នៃគ្រោងដែក និងបន្ទុកនៃសំណង់អគារ។ គ្រឹះជាធម្មតាត្រូវបានផលិតពីបេតុងដែលបានពង្រឹងដោយផ្តល់នូវមូលដ្ឋាន ដែលមានស្ថេរភាពដែលអាចទប់ទល់នឹងលក្ខខណ្ឌបរិស្ថានផ្សេងៗ និងធានាបាននូវភាពជាប់បានយូរនៃអគារ។
1.5 គ្រោងដែកអគារ
គ្រោងដែកបង្កើតជាគ្រោងឆ្អឹងនៃឃ្លាំង។ រួមបញ្ចូលរវាង ជួរឈរ ធ្នឹម និងកាបពង្រឹង ដែលត្រូវបានរចនាឡើងដើម្បីទ្រទ្រង់នឹងបន្ទុកផ្សេងៗ រួមទាំងទម្ងន់ទំនិញ ប្រព័ន្ធMEP ឧបករណ៍ម៉ាស៊ីន និងកម្លាំងបរិស្ថានដូចជាខ្យល់ និងព្រិល។ គ្រោងដែកជាផ្នែកសំខាន់ជាងគេ ក្នុងការផ្តល់នូវភាពរឹងមាំដល់រចនាសម្ព័ន្ធ និងស្ថេរភាពនៃរចនាសម្ព័ន្ធ។
1.6 ដំបូល និងជញ្ជាំង
ស័ង្កសីដំបូល និងជញ្ជាំង សម្រាប់ឃ្លាំង prefabricated ជាធម្មតាត្រូវបានផលិតពីសន្លឹកដែកដែលមានធាតុអ៊ីសូឡង់ (Insulated metal sheet)។ សន្លឹកស័ង្កសីផ្តល់នូវអ៊ីសូឡង់ជួយកាត់បន្តយកម្ដៅ និងសំលេងពេលដំណើរផលិតកម្ម និងជួយរក្សាបរិយាកាសខាងក្នុងឲ្យមានស្ថេរភាពត្រជាក់។ គ្រឿងបង្គុំដំបូល និងជញ្ជាំងត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់រយៈពេលវែង និងធន់នឹងអាកាសធាតុ ដែលមានសមត្ថភាពទប់ទល់នឹងលក្ខខណ្ឌអាកាសធាតុដ៏អាក្រក់ដូចជាភ្លៀងធ្លាក់ខ្លាំង ព្រិល និងខ្យល់បក់ខ្លាំង។
1.7 ប្រព័ន្ធខ្យល់ដំបូល Ventilation
ខ្យល់ចេញចូលបានត្រឹមត្រូវគឺចាំបាច់ណាស់សម្រាប់រក្សាបរិយាកាសផាសុកភាព និងសុវត្ថិភាពនៅខាងក្នុងឃ្លាំង។ ប្រព័ន្ធខ្យល់ត្រូវបានដាក់បញ្ចូលទៅក្នុងការរចនា ដើម្បីធានាឱ្យមានលំហូរខ្យល់គ្រប់គ្រាន់ ដែលជួយគ្រប់គ្រងកម្រិតសីតុណ្ហភាព និងសំណើម។ នេះមានសារៈសំខាន់ជាពិសេសសម្រាប់ឃ្លាំងផ្ទុកទំនិញ ឬសម្ភារៈដែលអាចរងផលប៉ះពាល់ពីលក្ខខណ្ឌបរិស្ថាន។
1.8 លក្ខខណ្ឌបរិស្ថាន និងអាកាសធាតុ
ការរចនានៃឃ្លាំងត្រូវតែគិតគូរពីលក្ខខណ្ឌបរិស្ថានក្នុងតំបន់ទីតាំង រួមទាំងល្បឿនខ្យល់ បន្ទុកពីបរិយាកាស និងស្ថានភាពដី។ កត្តាទាំងនេះមានឥទ្ធិពលលើរចនាសម្ព័ន្ធ និងសម្ភារៈប្រើប្រាស់ ដើម្បីធានាបាននូវស្ថេរភាព និងសុវត្ថិភាពរបស់អគារ។ ការគិតគូលើលក្ខខណ្ឌទាំងនេះ ជួយផ្តល់ឲ្យសំណង់នូវភាពធន់នឹងកត្តាបរិស្ថាន និងអាកាសធាតុខាងក្រៅបានកាន់តែប្រសើរ។
1.9 ទ្វារ និងបង្អួច
ការបំពាក់ទ្វារ និងបង្អួចមានសារៈសំខាន់ដែលអោយ ពន្លឺធម្មជាតិ និងខ្យល់ចេញចូលបានល្អនៅក្នុងអគារ។ បន្ថែមពីនេះ ការរចនាត្រូវតែគិតគូដល់មុខងារសុវត្ថិភាពជាមួយនឹង ច្រក់ចេញចូល ទ្វារ និងបង្អួច និងជាទីតាំងសម្រួលដល់ប្រតិបត្តិការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព និងផ្តល់ពន្លឺធម្មជាតិគ្រប់គ្រាន់ និងលំហូរខ្យល់។
អានបន្ត៖ គុណភាព និង មុខងារសំណង់ឃ្លាំង
2. អគារឃ្លាំងមួយជាន់
អគារឃ្លាំងមួយជាន់ទទួលបានការពេញនិយមក្នុងការសាងសង់ ដោយសារតែភាពសាមញ្ញ និងភាពងាយស្រួល។ ការរចនាសម្រាប់ឃ្លាំងមួយជាន់រួមមាន កម្ពស់ វិសាលភាព និងគម្លាតច្រក។ ប៉ារ៉ាម៉ែត្រទាំងនេះអាចផ្លាស់ប្ដូរដោយផ្អែកលើតម្រូវការជាក់លាក់របស់ឃ្លាំង ដោយធានានូវប្លង់ប្រកបដោយប្រសិទ្ធភាព ដែលបង្កើនសមត្ថភាពផ្ទុកអតិបរមា និងប្រសិទ្ធភាពប្រតិបត្តិការ។
3. ការយកចិត្តទុកដាក់លើគណនារចនាសម្ព័ន្ធឃ្លាំងដែក
3.1 ការគណនាបន្ទុក
បន្ទុកគឺជាការពិចារណាចម្បងក្នុងការគណនាសម្រាប់អគារឃ្លាំង។ រចនាសម្ព័ន្ធត្រូវធានាបាននូវការទ្រទ្រង់ទម្ងន់នៃរក្សាទុកទំនិញ ឧបករណ៍ និងបន្ទុកបន្ថែមដូចជាសូឡា ឬខ្យល់។ ដែលជាប់ពាក់ព័ន្ធនឹង វិស្វកម្មសាងសង់ ការជ្រើសរើសសម្ភារៈ ដើម្បីធានាថាឃ្លាំងអាចផ្ទុកបន្ទុកទាំងនេះដោយសុវត្ថិភាពដោយមិនធ្វើឱ្យខូចដល់រចនាសម្ព័ន្ធ។
3.2 យកចិត្តទុកដាក់លើការរចនាពន្លឺ
ភ្លើងបំភ្លឺគ្រប់គ្រាន់គឺចាំបាច់សម្រាប់ប្រសិទ្ធភាពប្រតិបត្តិការ និងសុវត្ថិភាពនៅក្នុងឃ្លាំង។ ការរចនាគួរតែរួមបញ្ចូលទាំងដំណោះស្រាយភ្លើងបំភ្លឺធម្មជាតិ និងសិប្បនិម្មិត ដើម្បីធានាបាននូវបរិយាកាសដែលមានពន្លឺសមស្រប។ ពន្លឺធម្មជាតិចាំងចូលក្នុងអគារបានតាមរយៈបង្អួច និងស័ង្កសីពន្លឺ ខណៈដែលពន្លឺសិប្បនិម្មិតគួរតែត្រូវបានបែងចែកអោយបានស្មើៗគ្នា ដើម្បីជៀសវាងស្រមោល និងមានពន្លឺស្មើរ។
អានបន្ត៖ ដំណើរការសាងសង់ រោងចក្រ ឃ្លាំង
4. តើអ្វីជាភាពខុសគ្នារវាងរចនាសម្ព័ន្ធឃ្លាំងដែក និងឃ្លាំងបេតុង?
ឃ្លាំងដែកផ្តល់នូវគុណសម្បត្តិច្រើនជាងឃ្លាំងសង់ឡើងពីបេតុង។ ទាំងនេះរួមបញ្ចូលពេលវេលាសាងសង់លឿនជាងមុន ភាពបត់បែនកាន់តែច្រើនក្នុងការរចនា និងកាត់បន្ថយការចំណាយ។ រចនាសម្ព័ន្ធដែកជាធម្មតាស្រាលជាងបេតុង ដែលអាចកាត់បន្ថយបន្ទុកលើគ្រឹះ និងសម្រួលដល់ការសាងសង់។ លើសពីនេះ ឃ្លាំងដែកមាននិរន្តរភាព និងបរិស្ថានល្អជាងបើធៀបនឹងសំណង់បេតុង ព្រោះដែកគឺជាសម្ភារៈដែលអាចកែច្នៃឡើងវិញបាន។
5. គុណសម្បត្តិនៃ រចនាសម្ព័ន្ធដែក prefab សម្រាប់អគារឃ្លាំង
5.1. ការពិចារណាលើរចនាសម្ព័ន្ធដែក prefab
ឃ្លាំងដែក Prefab ត្រូវបានរចនាឡើងជាមួយនឹងភាពបត់បែន និងភាពបត់បែនតាមតម្រូវការសំណង់អគារ។ ដំណើរការរចនាត្រូវបានសម្រួល ដែលអនុញ្ញាតឱ្យមានការកែតម្រូវ និងការកែប្រែយ៉ាងឆាប់រហ័សដោយផ្អែកលើតម្រូវការ និងប្រតិបត្តិការផលិតកម្មជាក់ស្តែង។ ភាពបត់បែននេះធានាថាអគារឃ្លាំងត្រូវបានកែសម្រួលដើម្បីបំពេញតាមតម្រូវការ។
5.2. ប្រសិទ្ធភាពចំណាយ
● ដំណើរការគណនា រចនា និងសាងសង់លឿន៖ ការគណនា ផលិតដែកនៅរោងចក្រ និងការដំឡើងនៅការដ្ឋាន ជួយកាត់បន្ថយពេលវេលាសាងសង់ ដែលអនុញ្ញាតឱ្យបញ្ចប់គម្រោងទាន់ពេលវេលា។
● កាត់បន្ថយថ្លៃដើមពលកម្ម៖ ដំណើរការផ្គុំ និងដំណើរការសាងសង់បានលឿន កាត់បន្ថយម៉ោងកម្លាំងពលកម្មតិចជាងមុន ដែលនាំទៅដល់ការសន្សំថ្លៃដើម។
● កាត់បន្ថយការចំណាយលើការថែទាំ៖ រចនាសម្ព័ន្ធដែកមានភាពជាប់ធន់ និងត្រូវការការថែទាំតិចតួចបើប្រៀបធៀបទៅនឹងអគារបេតុងស និងកាត់បន្ថយការចំណាយរយៈពេលវែងបន្ថែមទៀត។
5.3. ធន់នឹងអកាសធាតុខាងក្រៅ
ឃ្លាំងដែកត្រូវបានទទួលស្គាល់ ដែកមានភាពធន់នឹងលក្ខខណ្ឌបរិស្ថានផ្សេងៗ។ ដែលត្រូវបានរចនាឡើងដើម្បីប្រើប្រាស់បានរយៈពេលវែង ជាពិសេសគម្រោងសាងសង់នៅជិតតំបន់សមុទ្រ ដែលមានអកាសធាតុ បរិកាយប្រតិកម្មខ្ពស់ជាមួយនឹងអគារដែក។
5.4. គម្លាតសសរខាងក្នុងធំទូលាយ
សំណង់អាគារដែកអាចលាតសន្ធឹងចម្ងាយបានធំដោយមិនមានសសរកណ្តាលជំនួយខាងក្នុង ដែលផ្តល់នូវចន្លោះខាងក្នុងបើកចំហ និងរក្សាទំនិញ ឬម៉ាស៊ីនផលិតកម្ម។ លក្ខណៈពិសេសនេះមានប្រយោជន៍ជាពិសេសសម្រាប់ការផ្ទុក និងប្រសិទ្ធភាពប្រតិបត្តិការ ដែលអនុញ្ញាតឱ្យមានផ្ទៃខាងក្នុងឃ្លាំងធំទូលាយ និងងាយស្រួលផ្លាស់ទីក្នុងឃ្លាំង។
អត្ថប្រយោជន៍សំខាន់នៃរចនាសម្ព័ន្ធឃ្លាំងដែក គឺទំហំខាងក្នុងធំទូលាយស្របតាមតម្រូវការអតិថិជន។ គ្រោងដែកត្រូវបានរចនាឡើងដោយមានគម្លាតធំ ដោយមិនមានសសរកណ្តាល។ មានវិសាលភាព ដល់ 60 ម៉ែត្រ។
លំហខាងក្នុងធំទូលាយនេះ ជួយសម្រួលដល់ការផ្ទុក និងទុកដាក់ផលិតផលប្រកបដោយប្រសិទ្ធភាព និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។ លើសពីនេះ ផ្ទៃខាងក្នុងធំទូលាយជួយសម្រួលដល់ការប្រើប្រាស់ផ្សេងៗ។
5.5. ការដំឡើងឃ្លាំង
រចនាសម្ព័ន្ធឃ្លាំងដែកមានភាពងាយស្រួល និងឆាប់រហ័សក្នុងការដំឡើង។ គ្រឿងបង្គុមត្រូវបានភ្ជាប់ ដោយប្រើប៊ូឡុង ដែលជួយសម្រួលដល់ដំណើរការដំឡើង។ វិធីសាស្រ្តនេះអនុញ្ញាតអោយការរុះរើ ដំណើរការឆាប់រហ័ស ការដឹកជញ្ជូន និងការប្រមូលផ្តុំរចនាសម្ព័ន្ធឡើងវិញដោយចំណាយតិចតួចបំផុត។ ការចល័តនៃរចនាសម្ព័ន្ធដែក មានអត្ថប្រយោជន៍ជាពិសេសសម្រាប់គម្រោង ដែលត្រូវការការផ្លាស់ប្តូរទីតាំងញឹកញាប់។
5.6. មិនប៉ះពាល់ដល់បរិស្ថាន
រចនាសម្ព័ន្ធឃ្លាំងដែក Prefab គឺលើកកម្ពស់បរិស្ថាន និងមានកម្រិតកែច្មៃឡើងវិញខ្ពស់។ ដែកគឺជាវត្ថុធាតុដើមដែលអាចកែច្នៃឡើងវិញបាន ហើយដំណើរការសាងសង់ប្រកបដោយប្រសិទ្ធភាពបង្កើតកាកសំណល់តិច។ លើសពីនេះទៀតភាពធន់ និងតម្រូវការថែទាំទាបនៃអគារដែក prefabricated រួមចំណែកដល់និរន្តរបៃតង។
អានបន្ត៖ ហេតុអ្វីគួរជ្រើសយកការសាងសង់ឃ្លាំងដែលមានគុណភាពខ្ពស់
សរុបមក រចនាសម្ព័ន្ធឃ្លាំងដែក prefabricated គឺជាជម្រើសដ៏ល្អសម្រាប់ដំណោះស្រាយសំណង់ឧស្សាហកម្មនាសម័យទំនើប។ ជាមួយនឹងប្រសិទ្ធភាពចំណាយ ការសាងសង់ឆាប់រហ័ស និងធន់រឹងមាំ រចនាសម្ព័ន្ធអាចបំពេញតម្រូវការអាជីវកម្មនាពេលបច្ចុប្បន្ននេះ។ ការរចនាផ្ទៃខាងក្នុងធំលាយ Clear សSpan បានផ្តល់នូវទីតាំងផលិតកម្ម ខណៈពេលដែលការសាងសង់មិនប៉ះពាល់ដល់បរិស្ថានគាំទ្រការអនុវត្តប្រកបដោយនិរន្តរភាពបៃតង។
សម្រាប់ការសិក្សាប្លង់ និងប្រឹក្សាយោបល់ដោយឥតគិតថ្លៃ សូមទំនាក់ទំនងមកាន់ Pebsteel តាមរយៈអ៊ីមែល [email protected] ឬទូរស័ព្ទលេខ 023 988 878 សម្រាប់ព័ត៍មានលម្អិត៕