នៅពេលដែលក្រុមហ៊ុនអន្តរជាតិកាន់តែយកចិត្តទុកដាក់ទៅលើលក្ខណៈវិនិច្ឆ័យ ESG (បរិស្ថាន សង្គម និងអភិបាលកិច្ច) ក្នុងការជ្រើសរើសដៃគូផ្គត់ផ្គង់។ការដែលរោងចក្រ Pebsteel ទទួលបានវិញ្ញាបនបត្រ LEED Gold មិនមែនគ្រាន់តែជាសមិទ្ធផលក្នុងការសាងសង់អគារបៃតងប៉ុណ្ណោះទេវាក៏បង្ហាញពីការផ្លាស់ប្តូរផ្នត់គំនិតក្នុងការគ្រប់គ្រងអាជីវកម្ម ដោយចាត់ទុកការអភិវឌ្ឍប្រកបដោយចីរភាពជាកត្តាសំខាន់ ដែលជួយឱ្យក្រុមហ៊ុនរក្សាបាននូវភាពប្រកួតប្រជែង និងរីកចម្រើនក្នុងរយៈពេលវែង។
កត្តាសំខាន់ក្នុងការប្រកួតប្រជែងក្នុងទីផ្សារសកល
ក្នុងពាណិជ្ជកម្មអន្តរជាតិស្តង់ដារ ESG កំពុងមានឥទ្ធិពលកាន់តែខ្លាំងលើរបៀបដែលក្រុមហ៊ុនធំៗនៅលើពិភពលោកវាយតម្លៃ និងជ្រើសរើសដៃគូផ្គត់ផ្គង់។សម្រាប់វិស័យឧស្សាហកម្ម និងសំណង់ ការផ្លាស់ប្តូរទៅរកការផលិត និងប្រតិបត្តិការដោយមិនប៉ះពាល់ដល់បរិស្ថានមិនមែនគ្រាន់តែជាការបង្ហាញរូបភាពល្អរបស់ក្រុមហ៊ុននោះទេ។ វាបានក្លាយជាកត្តាសំខាន់ក្នុងការចូលទៅកាន់ទីផ្សារធំៗ និងត្រៀមខ្លួនទប់ទល់នឹងវិធានការថ្មីៗស្តីពីការគ្រប់គ្រងពន្ធលើការបំភាយឧស្ម័នកាបូនផងដែរ។
ថ្មីៗនេះរោងចក្រផលិតរបស់ Pebsteel ដែលមានទីតាំងនៅតំបន់ឧស្សាហកម្ម Dong Xuyen ទីក្រុងហូជីមិញ បានទទួលវិញ្ញាបនបត្រ LEED Gold ជាផ្លូវការពីក្រុមប្រឹក្សាអគារបៃតងសហរដ្ឋអាមេរិក (USGBC)។ LEED គឺជាប្រព័ន្ធវាយតម្លៃអគារបៃតងមួយក្នុងចំណោមប្រព័ន្ធដែលមានស្តង់ដារតឹងរ៉ឹង និងត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយបំផុតនៅលើពិភពលោក។ ប្រព័ន្ធនេះវាយតម្លៃលើដំណើរការរបស់អគារទៅលើផ្នែកជាច្រើនរួមមាន ការសន្សំសំចៃថាមពល ការគ្រប់គ្រងធនធាន និងគុណភាពបរិយាកាសក្នុងអគារ។
សម្រាប់ក្រុមហ៊ុនដែលស្ថិតក្នុងវិស័យអគារដែក Pre-Engineered Building សមិទ្ធផលនេះបង្ហាញពីយុទ្ធសាស្ត្ររយៈពេលវែងរបស់ Pebsteel ក្នុងការអភិវឌ្ឍប្រកបដោយចីរភាពទៅក្នុងគោលការណ៍ស្នូលរបស់ក្រុមហ៊ុន ជាជាងការដោះស្រាយបញ្ហាត្រឹមរយៈពេលខ្លី។
លោកបណ្ឌិត Nguyen Quoc Tuan អគ្គនាយកក្រុមហ៊ុន Pebsteel Vietnam បានមានប្រសាសន៍ថា៖
«ការអភិវឌ្ឍប្រកបដោយចីរភាព គឺជាមូលដ្ឋានគ្រឹះដែលជួយឱ្យអាជីវកម្មរក្សាបាននូវភាពប្រកួតប្រជែងនាពេលអនាគត។ ការទទួលបានវិញ្ញាបនបត្រ LEED Gold គឺជាការទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែងរបស់យើង និងបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការផ្តល់តម្លៃជាក់ស្តែងដល់អតិថិជន បុគ្គលិក និងសហគមន៍»។
រោងចក្រ Pebsteel នៅតំបន់ឧស្សាហកម្ម Dong Xuyen ទទួលបានវិញ្ញាបនបត្រ LEED Gold ពីក្រុមប្រឹក្សាអគារបៃតងសហរដ្ឋអាមេរិក (USGBC) ដោយមោទនភាព។
ការផ្លាស់ប្តូរនេះកើតឡើងក្នុងពេលដែលវិនិយោគិនបរទេស និងអ្នកអភិវឌ្ឍគម្រោង ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាទំនើប ភស្តុភារ និងផលិតកម្មខ្នាតធំ កំពុងរឹតបន្តឹងការគ្រប់គ្រងការបំភាយកាបូន។ ដូច្នេះការវិនិយោគលើអគារបៃតងត្រូវបានចាត់ទុកថាជាវិធីសាស្ត្រសម្រាប់កាត់បន្ថយចំណាយ និងបង្កើនប្រសិទ្ធភាព ជាជាងការចំណាយបន្ថែម។
ពេញមួយអាយុកាលប្រើប្រាស់របស់អគារ ដំណោះស្រាយប្រកបដោយចីរភាពអាចជួយកាត់បន្ថយការប្រើប្រាស់ថាមពល ទឹក និងលើកកម្ពស់ផលិតភាពរបស់បុគ្គលិក តាមរយៈការបង្កើតបរិយាកាសការងារដែលមានសុខភាពល្អ និងផាសុកភាពជាងមុន។
ដើម្បីបំពេញតាមលក្ខខណ្ឌតឹងរ៉ឹងរបស់ស្តង់ដារ LEED Gold រោងចក្រ Pebsteel បានអនុវត្តដំណោះស្រាយជាច្រើនដែលមានការសម្របសម្រួលគ្នា ទាំងផ្នែកគូរប្លង់ និងប្រតិបត្តិការ។ ដំណោះស្រាយទាំងនេះរួមមាន ការបង្កើនការប្រើប្រាស់ពន្លឺធម្មជាតិ ការប្រើប្រាស់ឧបករណ៍សន្សំសំចៃថាមពល ការកែលម្អការគ្រប់គ្រងធនធានទឹក និងការត្រួតពិនិត្យគុណភាពខ្យល់ក្នុងអគារ។ ការកែលម្អទាំងនេះបានជួយបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងបង្កើតលក្ខខណ្ឌការងារឱ្យកាន់តែល្អប្រសើរសម្រាប់បុគ្គលិក។
បង្កើនសមត្ថភាពប្រកួតប្រជែងតាមរយៈដំណោះស្រាយបៃតង
បច្ចុប្បន្នវិស័យសំណង់ និងការប្រើប្រាស់អគារគឺជាវិស័យមួយដែលបញ្ចេញឧស្ម័នកាបូនក្នុងបរិយាកាសក្នុងបរិមាណច្រើននៅទូទាំងពិភពលោក។
ដូច្នេះ យើងចាំបាច់ត្រូវមានការផ្លាស់ប្តូររបៀបគិត និងការអនុវត្តចាប់តាំងពីដំណាក់កាលគូរប្លង់ដំបូង ការជ្រើសរើសសម្ភារៈ រហូតដល់ការសាងសង់ជាក់ស្តែង។
ក្នុងនាមជាក្រុមហ៊ុនសាងសង់អគារគ្រោងដែកផលិតស្រាប់ឈានមុខគេមួយ Pebsteel យល់ថា ប្រព័ន្ធសំណង់ប្រភេទនេះមានអត្ថប្រយោជន៍ជាច្រើនក្នុងការជួយជំរុញការផ្លាស់ប្តូរទៅរកការសាងសង់បៃតង។ ប្រព័ន្ធអគារដែកត្រូវបានរចនាឡើងដើម្បីប្រើប្រាស់គ្រឿងបង្គុំរចនាសម្ព័ន្ធឱ្យមានប្រសិទ្ធភាព កាត់បន្ថយកាកសំណល់នៅការដ្ឋានសាងសង់ និងអាចកែច្នៃដែកឡើងវិញនៅពេលអគារបញ្ចប់អាយុកាលប្រើប្រាស់។
នៅពេលរួមបញ្ចូលជាមួយដំណោះស្រាយថាមពលកកើតឡើងវិញដូចជា ប្រព័ន្ធសូឡាលើដំបូល ការរចនាឱ្យមានខ្យល់ចេញចូលតាមធម្មជាតិ និងការអនុវត្តតាមស្តង់ដារអគារបៃតងដែលទទួលស្គាល់ជាអន្តរជាតិ អត្ថប្រយោជន៍ទាំងនេះអាចជួយឱ្យម្ចាស់គម្រោងអាចកាត់បន្ថយការបំភាយកាបូនបានយ៉ាងច្រើន ចាប់តាំងពីដំណាក់កាលដំបូងនៃការសាងសង់គម្រោង។
ដំបូលបញ្ជូនពន្លឺធម្មជាតិរបស់ Pebsteel ជួយបង្កើតពន្លឺធម្មជាតិក្នុងអគារដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពលធម្មជាតិ និងដំណើរការរបស់អគារទាំងមូល។ និន្នាការនេះក៏បង្ហាញយ៉ាងច្បាស់តាមរយៈតម្រូវការទីផ្សារបច្ចុប្បន្នផងដែរ។
ក្រុមហ៊ុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលចូលមកវិនិយោគនៅប្រទេសវៀតណាមកាន់តែច្រើន កំពុងដាក់បញ្ចូលលក្ខណៈវិនិច្ឆ័យ ESG ទៅក្នុងលក្ខខណ្ឌនៃការដាក់សំណើដេញថ្លៃ។ក្រុមហ៊ុនទាំងនេះតម្រូវឱ្យអ្នកម៉ៅការ និងអ្នកផ្គត់ផ្គង់ដែកបង្ហាញភស្តុតាងជាក់ស្តែង និងវិញ្ញាបនបត្រដែលបញ្ជាក់ពីសមត្ថភាពក្នុងការអនុវត្តការងារប្រកបដោយចីរភាព។
ខណៈដែលប្រទេសវៀតណាមកំពុងខិតខំសម្រេចគោលដៅ កាត់បន្ថយការបំភាយឧស្ម័នកាបូនឱ្យដល់សូន្យនៅឆ្នាំ 2050 (Net-Zero) ក្រុមហ៊ុនដែលចាប់ផ្តើមធ្វើឱ្យដំណើរការផលិតកម្មរបស់ខ្លួនឱ្យមានលក្ខណះបៃតងតាំងពីដំបូង នឹងមានអត្ថប្រយោជន៍កាន់តែច្រើនក្នុងការទាក់ទាញទុនវិនិយោគពីបរទេស និងចូលរួមកាន់តែងាយស្រួលក្នុងទីផ្សារសកល។
លោកបណ្ឌិត Nguyen Quoc Tuan បានសង្កត់ធ្ងន់អំពីជំហានបន្ទាប់របស់ក្រុមហ៊ុនថា៖
«នេះមិនមែនជាគោលដៅចុងក្រោយរបស់យើងទេ។ Pebsteel នឹងបន្តវិនិយោគលើដំណោះស្រាយកាត់បន្ថយការបំភាយឧស្ម័ន ពន្លឿនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការកូរប្លង់ និងផលិត ដើម្បីបង្កើនប្រសិទ្ធភាពការងារ ព្រមទាំងផ្តល់ដំណោះស្រាយអគារបៃតងឱ្យកាន់តែទូលំទូលាយដល់អតិថិជនរបស់យើង»។
អគារដែក Pre-Engineered Building ដែលសាងសង់ដោយ Pebsteel រួមចំណែកដល់ការសាងសង់ប្រកបដោយចីរភាព និងគាំទ្រគោលដៅអភិវឌ្ឍន៍បៃតង។
សមិទ្ធផលនៃការទទួលបានវិញ្ញាបនបត្រ LEED Gold របស់ Pebsteel បង្ហាញពីការផ្លាស់ប្តូរដ៏ទូលំទូលាយដែលកំពុងកើតឡើងក្នុងសហគមន៍អាជីវកម្ម។ការអភិវឌ្ឍប្រកបដោយចីរភាពលែងជាជម្រើសបន្ថែមទៀតហើយ ប៉ុន្តែបានក្លាយជាកត្តាចាំបាច់សម្រាប់ការកសាងសមត្ថភាពប្រកួតប្រជែងឱ្យបានរឹងមាំ និងយូរអង្វែង ក្នុងសេដ្ឋកិច្ចបៃតងនាពេលអនាគត។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់ Pebsteel Cambodia ៖ kh.pebsteel.com
ឬទាក់ទងក្រុមហ៊ុនតាមរយៈអ៊ីមែល៖ cambodia@pebsteel.com


