ទីតាំងផលិតកម្មធំទូលាយត្រូវបានធានាដល់ដំណើការរលូននៃខ្សែសង្វាក់ផលិតកម្ម។ នេះមូលហេតុដែលវិនិយោគិនយកចិត្តទុកដាក់ខ្លាំងក្នុងការជ្រើសរើសក្រុមហ៊ុនកសាងរោងចក្ររបស់ខ្លួន ស្របតាមបទដ្ឋាន និងគុណភាព ដែលគាំទ្រដល់ដំណើរការផលិតកម្ម។
បទពិសោធន៍សាងសង់ជិត 30 ឆ្នាំនៅក្នុងឧស្សាហកម្មសំណង់ដែក Pebsteel បានក្លាយជាដៃគូមុតមាំ ក្នុងការសាងសង់រោងចក្រឧស្សាកម្ម នៅប្រទេសកម្ពុជា និងថ្នាក់តំបន់ ជាមួយ គ្រឿងបង្គុំដែក និងផលិតផល ដែលអាចបំពេញតាមស្តង់ដារ និងការរំពឹងទុករបស់អតិថិជន ដូចជា៖
![](https://kh.pebsteel.com/wp-content/uploads/2023/08/SOCIAL-POTS-1024x1024.jpg)
គុណភាពនៃគ្រឿងបង្គុំដែក ដែលមានសមត្ថភាពទ្របន្ទុកអតិរមា ជាមួយថ្នាំលាបការពារ ឬថ្នាំកូត Al-Zn ធានានូវអាយុកាលប្រើប្រាស់បានយូរសម្រាប់រចនាសម្ព័ន្ធដែក។
![](https://kh.pebsteel.com/wp-content/uploads/2023/08/MACHINERY-AUTOMOBILE-AND-SPARE-PARTS-FACTORY-PROJECT-6-edited-1024x640.jpg)
សាងសង់ និងដំឡើងរយៈពេលខ្លី អាចបត់បែនបានតាមស្ថានភាព និងពង្រីកវិសាលភាពនៅពេលក្រោយ។ គ្រោងដែកគ្មានសសរកណ្តាល មានប្រសិទ្ធភាពផ្តល់នៅភាពធំទូលាយ ដែលរចនាឡើងមានភាពងាយស្រួលក្នុងការកែតម្រូវ ឬពង្រីកទៅតាមតម្រូវការប្រតិបត្តិការ និងសន្សំសំចៃពេលវេលាសម្រាប់ការដំឡើង។
![Clear Span](https://kh.pebsteel.com/wp-content/uploads/2023/08/ClearSpan1_0.jpg)
វិស្វកម្មសំណង់ដែក ត្រូវបានគណនា និងរចនាឡើងសម្រាប់ទាំងសោភ័ណភាព និងគុណភាព ផ្តលឲ្យវិនិយោគិននូវប្រសិទ្ធភាពប្រតិបត្តិការ និងដំឡើងរយៈពេលខ្លី។
![Toyota Project](https://kh.pebsteel.com/wp-content/uploads/2023/08/vlcsnap-2023-07-11-10h37m30s263-1024x576.jpg)
៤. វិស្វកម្មសំណង់ដែក ផ្តល់នូវការគិតគូរដល់បរិស្ថាន និងដំណោះស្រាយ ដែលជួយអាជីវកម្មសម្រេចបាននូវគោលដៅប្រកបដោយនិរន្តរភាពរយៈពេលវែង ក្នុងការបង្កើនបរិយាកាសការងារ និងផលិតកម្ម ដែលសន្សំសំចៃថាមពល ក៏ដូចជាការរួមចំណែកកាត់បន្ថយការបំពុល និងការបំភាយឧស្ម័នផ្ទះកញ្ចក់។
![Commercial Project](https://kh.pebsteel.com/wp-content/uploads/2023/08/slide-1-1024x427.jpg)