ការតភ្ជាប់នៅក្នុងរចនាសម្ព័ន្ធដែកមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងដំណើរការសាងសង់។ ដូច្នេះការជ្រើសរើសវិធីសាស្រ្តសមស្របសម្រាប់ការតភ្ជាប់ដែកនឹងជួយធានាសុវត្ថិភាពនៃគម្រោងក៏ដូចជាការបង្កើនប្រសិទ្ធភាពការចំណាយ និងវត្ថុធាតុដើមនៃការសាងសង់។ ស្វែងយល់ពីប្រភេទនៃការតភ្ជាប់មួយចំនួននៅក្នុងរចនាសម្ព័ន្ធដែក និងគុណសម្បត្តិ និងគុណវិបត្តិ ជាមួយ Pebsteel ។
អានបន្ថែម៖ ការដំឡើងគ្រោងអគារដែក នៅកម្ពុជា
1. តើអ្វីជាការតំណភ្ជាប់នៅក្នុងរចនាសម្ព័ន្ធដែក?
តំណភ្ជាប់នៅក្នុងរចនាសម្ព័ន្ធដែកគឺជាធាតុសំខាន់នៅក្នុងសំណង់អគារដែក ។ ការភ្ជាប់ដែករួមមានផ្នែកដូចជា ប៊ូឡុង និងការផ្សារ ដែលភ្ជាប់សមាសធាតុដែកពីរ ឬច្រើន។ វាត្រូវបានប្រើដើម្បីភ្ជាប់អាគារដែកទៅនឹងសំណង់ប្រភេទផ្សេងទៀតដូចជាឥដ្ឋ ឬបេតុង។ សមត្ថភាពផ្ទុក និងកម្លាំងនៃការភ្ជាប់ដែក អាស្រ័យលើវិធីសាស្រ្តដំឡើង។ ការដំឡើងត្រឹមត្រូវគឺជាកត្តាសំខាន់ក្នុងការធានាថាការតភ្ជាប់ដំណើរការប្រកបដោយប្រសិទ្ធភាព។
2. ចំណាត់ថ្នាក់នៃការតភ្ជាប់នៅក្នុងរចនាសម្ព័ន្ធដែក
មានការតភ្ជាប់ក្នុងរចនាសម្ព័ន្ធដែកមានបី ប្រភេទធំៗ: ការតភ្ជាប់ដោយការបន្សារ welded, ការតភ្ជាប់ប៊ូឡុង bolted និងការតភ្ជាប់គ្រាប់មិន ឬគ្រាប់គឹប riveted ។ ក្នុងចំណោមការតភ្ជាប់ គ្រាប់មិន ឬគ្រាប់គឹប riveted ត្រូវបានគេប្រើតិច ដោយសារការចំណាយខ្ពស់ នឹងជំនាញខ្ពស់ក្នុងការដំឡើង។
2.1 តំណភ្ជាប់ដោយការបន្សារ
ការផ្សារដែកគឺជាវិធីសាស្រ្តដែលប្រើជាទូទៅក្នុងការផលិតរចនាសម្ព័ន្ធដែក។ វិធីសាស្រ្តនេះប្រើកំដៅ (តាមរយៈអណ្តាតភ្លើង ឬអគ្គិសនី) ដើម្បីបង្កើនកំដៅលោហៈនៅកន្លែងភ្ជាប់មុខកាត់ រហូតដល់វារលាយចូលគ្នាបន្តិចម្តងៗ បន្ទាប់ពីត្រជាក់ ផ្នែកដែកនេះនឹងរឹងបន្តិចម្តងៗ បង្កើតបានជាការបន្សារភ្ជាប់គ្នា។
ការចាត់ថ្នាក់នៃតំណភ្ជាប់ដោយការបន្សារ:
• ការផ្សារដែកអគ្គិសនីដោយដៃ
• ការផ្សារដែកអគ្គិសនីដោយស្វ័យប្រវត្តិ
• ការផ្សារដែកពាក់កណ្តាលស្វ័យប្រវត្តិ
• ការផ្សារដែកដោយឧស្ម័ន
ការតភ្ជាប់ដោយការផ្សារដែក មានគុណសម្បត្តិដូចខាងក្រោម:
• ប្រសិទ្ធភាពនៃការជាប់រហូតដល់ 100% ។
• ប្រើប្រាស់សម្រាប់រចនាសម្ព័ន្ធដែកធំៗ ។
• ការបង្កើតសំលេងរំខានទាប។
• ចំណេញពេលវេលា និងចំណាយតិច។
• ទម្ងន់ស្រាល ផ្តល់អោយនូវទម្ងន់បន្ទុកទាបលើរចនាសម្ព័ន្ធដែក។
គុណវិបត្តិមួយចំនួននៃការតភ្ជាប់ ដោយការផ្សារដែក:
• ហានិភ័យក្នុងការខូចទ្រង់ទ្រាយនៃរចនាសម្ព័ន្ធដែក ដោយសារកំដៅខ្លាំង។
• មុខកាត់ផ្សារដែក អាចងាយនឹងប្រេះ បើមិនមានបច្ចេកទេស។
• ការផ្សារដែកស្របតាមស្តង់ដា ទាមទាកម្លាំងពលកម្មជំនាញ។
• ការត្រួតពិនិត្យគុណភាពអោយបានត្រឹមត្រូវនៃការផ្សារដែក។
2.2 ការតភ្ជាប់ដែកដោយ ប៊ូឡុង
ការភ្ជាប់ប៊ូឡុង Bolt នៅក្នុងរចនាសម្ព័ន្ធដែកត្រូវប្រើប្រាស់យ៉ាងទូលំទូលាយនាពេលបច្ចុប្បន្ន។ ប្រភេទនៃការតភ្ជាប់នេះត្រូវបានបង្កើតឡើងដោយការភ្ជាប់សមាសធាតុពីររួមគ្នាដោយប្រើប៊ូឡុង។ ការភ្ជាប់ដោយប៊ូឡុង Bolted អាចត្រូវបានផ្គុំ ឬរុះរើបានយ៉ាងងាយស្រួល ដែលជួយសម្រួលដល់ការត្រួតពិនិត្យ និងការថែទាំជាទៀងទាត់។ វាអាចត្រូវបានអនុវត្តចំពោះសមាសធាតុដែលទទួលរងនូវភាពសម្ពាធខ្លាំង។
ការសំយោគនៃកម្លាំងតភ្ជាប់ប៊ូឡុង bolted ត្រូវបានបែងចែកជាបីប្រភេទ៖
• ការតភ្ជាប់ប៊ូឡុង Concentric
• ការតភ្ជាប់ប៊ូឡុងដោយ Eccentric
• ការតភ្ជាប់ប៊ូឡុងដោយ Moment resisting
កម្លាំងការតភ្ជាប់ប៊ូឡុង bolted ត្រូវបានបែងចែកជាបីប្រភេទ:
• ការតភ្ជាប់ប៊ូឡុងដោយ Shear
• ការតភ្ជាប់ប៊ូឡុង Tension
• ការតភ្ជាប់ប៊ូឡុងដោយ Shear និង Tension
យន្តការកម្លាំង ការតភ្ជាប់ប៊ូឡុង bolted ត្រូវបានបែងចែកជាពីរប្រភេទ៖
• ការតភ្ជាប់ប្រភេទ Bearing
• ការតភ្ជាប់ប្រភេទកកិត
គុណសម្បត្តិមួយចំនួននៃការតភ្ជាប់ប៊ូឡុង bolted:
• ដំណើរការដំឡើងរចនាសម្ព័ន្ធគឺលឿន។
• មិនត្រូវការកម្លាំងពលកម្មជំនាញខ្ពស់ទេ។
• មិនបង្កើតសំលេងរំខានច្រើនក្នុងអំឡុងពេលអនុវត្ត។
• រចនាសម្ព័ន្ធអាចត្រូវបានប្រើភ្លាមៗ បន្ទាប់ពីការភ្ជាប់ bolted ត្រូវបានធ្វើឡើង។
• វាអនុញ្ញាតឱ្យមានការរៀបចំ និងជំនួសធាតុផ្សំនៃរចនាសម្ព័ន្ធប្រសិនបើចាំបាច់។
គុណវិបត្តិមួយចំនួននៃការតភ្ជាប់ប៊ូឡុង bolted:
• តម្លៃនៃសម្ភារៈមានតម្លៃខ្ពស់ជាងការផ្សារដែក
• ប៊ូឡុងអាចរលុងនៅពេលដែលមានផលប៉ះពាល់ខ្លាំងពីកម្លាំងខាងក្រៅ
2.3 ការតភ្ជាប់ដោយគ្រាប់មិន ឬគ្រាប់គឹប riveted
ការភ្ជាប់ដោយគ្រាប់មិន ឬគ្រាប់គឹប Riveted គឺស្រដៀងគ្នាទៅនឹងការតភ្ជាប់ bolted ដែលទាំងពីរនេះ ប្រើប្រភេទនៃសមាសភាគដើម្បីភ្ជាប់ធាតុផ្សេងគ្នា។ បច្ចេកទេសនេះពាក់ព័ន្ធនឹងការដាក់គ្រាប់មិន ឬគ្រាប់គឹប rivets ចូលទៅក្នុងទីតាំងចំហ រួចភ្ជាប់នឹង fastening ចុងបញ្ចប់នៃ rivet គឺដើម្បីធានាថាសមាសធាតុជាប់រឹងមាំ។ ទោះជាយ៉ាងណាក៏ដោយ ការតភ្ជាប់គ្រាប់មិន ឬគ្រាប់គឹប riveted គឺជាវិធីសាស្ត្រចាស់ ហើយមិនត្រូវបានគេប្រើក្នុងការអនុវត្តនាពេលបច្ចុប្បន្ន។
គ្រាប់មិន ឬគ្រាប់គឹប Rivets ត្រូវបានបែងចែកជាបួនប្រភេទ៖
• Hot-driven rivets
• Shop rivets
• Field rivets
• Cold-driven rivets
គុណសម្បត្តិនៃការតភ្ជាប់គ្រាប់មិន ឬគ្រាប់គឹប rivet:
• ការតភ្ជាប់គ្រាប់មិន ឬគ្រាប់គឹប Rivet មានភាពរឹងមាំ
• ភាពធន់នៃការតភ្ជាប់គ្រាប់មិន ឬគ្រាប់គឹប rivet សមស្របសម្រាប់គម្រោងខ្នាតធំ។
គុណវិបត្តិនៃការតភ្ជាប់ rivet:
• ពួកវាបង្កើតសំលេងរំខានជាច្រើនកំឡុងពេលដំឡើង។
• ការត្រួតពិនិត្យគុណភាពនៃការតភ្ជាប់តម្រូវឱ្យមានកម្លាំងពលកម្មជំនាញខ្ពស់។
• ទាំងដំណើរការដំឡើង និងការរុះរើ ប្រើប្រាស់ពេលវេលា និងការចំណាយយ៉ាងច្រើន
3. សេចក្តីសន្និដ្ឋាន
ខាងលើគឺជាព័ត៌មានអំពីប្រភេទផ្សេងៗ នៃការតភ្ជាប់នៅក្នុងរចនាសម្ព័ន្ធដែក ក៏ដូចជាគុណសម្បត្តិ និងគុណវិបត្តិ។ ប្រសិនបើអតិថិជនត្រូវការដំណោះស្រាយ សម្រាប់ការសាងសង់សំណង់ដែក និងរចនាសម្ព័ន្ធដែកមុនវិស្វកម្ម សូមទំនាក់ទំនងមកកាន់ Pebsteel តាមរយៈអ៊ីមែល [email protected] ឬលេខទូរស័ព្ទ +855 23 988 878 សម្រាប់ការពិគ្រោះយោបល់ភ្លាមៗ។