និន្នាការនៃសាងសង់សំណង់អគារដែកសម្រាប់ឧស្សាហកម្មធុនមធ្យម ធុនធ្ងន់ កំពុងរីកដុះដាលខ្លាំង នៅក្នុងប្រទេសកម្ពុជា ជាពិសេសវិសេសកាត់ដេរ កសិដ្ឋាន ផលិតកម្ម ចំណតអគារដែក និងការសាងសង់សំណង់ទូទៅនាពេលបច្ចុប្បន្ន។ ដូចម្តេចដែលហៅថាវិស្វកម្មសំណង់ដែក ដែលត្រូវផលិតនៅរោងចក្រ និងយកមកដំឡើងនៅការដ្ឋាន Pre-Fabricated warehouse ? តើអ្វីដែលធ្វើអោយសំណង់ប្រភេទនេះទទួលបានទុកចិត្តពីអ្នកវិនិយោគក្នុងការសាងសង់? ថ្ងៃនេះ Pebsteel លើកយកលម្អិតនូវដំណើរការ ការសិក្សា ការគណនា និងមូលដ្ឋាននៃសំណង់អគារដែក ដែលគួរដឹងមុននឹងសម្រេចចិត្តសាងសង់ឃ្លាំង ឬអគារដែក នានា។
1. ដូចម្តេចដែលហៅថាវិស្វកម្មសំណង់អគារឃ្លាំង?
ការសាងសង់ឃ្លាំង ស្របតាមវិស្វកម្មសំណង់ដែក ឬអគារដែក ត្រូវធ្វើឡើងពីគ្រឿងបង្គុំដែក ដែលត្រូវបានផលិតយ៉ាងត្រឹមត្រូវនៅរោងចក្រស្របតាមប្លង់លម្លិតបច្ចេកទេស ដែលសិក្សា និងគណនា ដោយវិស្វករជំនាញ។ ដំណើរនៃវិស្វកម្មសំណង់អគារឃ្លាំង មាន 3 ដំណាក់កាលសំខាន់ៗ៖
1. ការសិក្សាគណនាគម្រោង
2. ការផលិតដែក
3. ការដំឡើងអគារដែកនៅការដ្ឋានសំណង់
2. គុណសម្បត្តិនៃវិស្វកម្មសំណង់អគារឃ្លាំង
គុណសម្បត្តិនៃការជ្រើសរើសការសាងសង់ឃ្លាំងដោយប្រើប្រាស់គ្រោងដែក និងគ្រឿងបង្គុំសំណង់ដែកមានដូចជា៖
សន្សំសំចៃពេលវេលា និងកម្លាំងពលកម្មក្នុងការដំឡើង៖ រចនាសម្ព័ន្ធដែកនៃគម្រោង ត្រូវបានផលិតស្របតាមទំហំ និងបរិមាណត្រឹមត្រូវនៅរោងចក្រដោយផ្អែកលើប្លង់លម្អិតបច្ចេកទេស។ ដូច្នេះ សាងស់ឃ្លាំងមានភាពច្បាស់លាស់ និងកាលវិភាគសាងសង់លឿនជាងការងារបេតុង ដែលត្រូវធ្វើឡើងទាំងស្រុងនៅការដ្ឋានផ្ទាល់។ តម្លៃនៃការដំឡើងនៃឃ្លាំងដែក មានតម្លៃតិចជាងបេតុង និងការងារលឿនជាង លើសពីនេះអ្នកវិនិយោគក៏អាចសន្សំសំចៃថ្លៃថែទាំ និងប្រតិបត្តិការ ដោយសារភាពធន់រឹងមាំនៃសំណង់ និងការគណនា ស្របតាមតំរូវការផលិតកម្ម ម៉ាស៊ីន គ្រឿងចក្រ ឬទីតាំងនៅក្នងអគារ។
មុខងារនៃប្រើប្រាស់សំណង់អគារ៖ ឃ្លាំងសង់ឡើងពីគ្រោងដែកមានភាពធំទូលាយ ដោយសារការប្រើប្រាស់គ្រោងដែកគ្មានសសរឈរកណ្តាល ដែលជួយបង្កើតភាពងាយស្រួលជាអតិបរមាក្នុងប្រតិបត្តិការគ្រឿងចក្រខាងក្នុង និងការរក្សារទុក និងដឹកជញ្ជូនទំនិញ។
ផ្តល់ភាពងាយស្រួលនៅពេលពង្រីកសំណង់បន្ថែម៖ ឃ្លាំងសាងសង់ពីគ្រោងដែក និងគ្រឿងបង្គុំដែក នាំមកនូវភាពងាយស្រួលដល់អាជីវកម្មនៅពេលមានតម្រូវការពង្រីកទំហំផលិតកម្មនាពេលអនាគត នេះដោយសារការតភ្ជាប់ដែកត្រូវបានសិក្សា និងកំណត់នៅក្នុងការគណនា សម្រាប់ការពង្រីកទំហំអគារ និងសាងសង់ឃ្លាំងថ្មីជាប់គ្នា។
3. ចំណុចសំខាន់អ្នកគួរដឹងមុនចាប់ផ្តើមសាងសង់ ឃ្លាំង រោងចក្រ សាលផលិតកម្ម
គ្រឹះ៖ សំណង់ឃ្លាំងប្រើនូវប្រព័ន្ធគ្រឹះ ដែលធ្វើពីបេតុងរឹងមាំ ដែលបញ្ជូនគ្នាពីបន្ទុក គាំទ្រដោយដីខាក្រោមដើម្បី បង្កើតស្ថេរភាពសម្រាប់អគារទាំងមូល។ គ្រឹះសំណង់ឃ្លាំងត្រូវកំណង់តាមទីតាំងដែលបានកំណត់ ទីតាំងប្រតិបត្តិការ កត្តាអាកាសធាតុ និងបរិស្ថាន។ ប្រសិនបើអាគារដែកមានកំពស់ខ្ពស់ និងធំ គ្រឹះសំណង់អគារត្រូវបុកទៅក្រោមកាន់តែជ្រៅដោយមានវាយតម្លៃត្រឹមត្រូវ ដើម្បីធានាបាននូវស្ថេរភាព និងសុវត្ថិភាព។
ប្រព័ន្ធគ្រោងអគារ៖ មានគ្រោងសសរដែក ប្រព័ន្ធពង្រឹងគ្រោង និង ផ្លាន ។ ដែលក្នុងនោះ គ្រោងដែកសំខាន់ត្រូវបានបែងចែកទៅជា truss frames ស្តង់ដារដូចជា truss with middle column, rafter without middle column, truss with curved combination…. ដែកផ្លានត្រូវបានភ្ជាប់ទៅនឹងគ្រោងដែកមេដើម្បីទ្រទ្រង់ដំបូលដែក និងស័ង្កសី ខណៈពេលដែលប្រព័ន្ធពង្រឹង bracing មានមុខងាររក្សាតុល្យភាព និងទ្រទ្រង់អគារ ដែលជួយបង្កើនស្ថេរភាពនៃដល់គ្រោងដែកទំាងមូល។
ប្រព័ន្ធដំបូល៖ ជាធម្មតា ដំបូលស័ង្កសី សម្រាប់សំណង់ឃ្លាំងខ្នាតធំ ត្រូវប្រើប្រាស់ស័ង្កសី Lokseam និងប្រើប្រាស់អ៊ីសូឡង់ ដើម្បីធានាបាននូវបរិយាកាសខាងក្នុងត្រជាក់ ខណៈពេលដែលជួយអ្នកប្រើប្រាស់សន្សំសំចៃអគ្គិសនីផងដែរ។
ប្រព័ន្ធ និងគ្រឿងបរិក្ខារបន្ថែមរួមមាន ដំបូល RV ខ្យល់ចេញចូល ទ្វារ បង្អួច ដំបូល ជណ្តើរ ស្លាបព្រិល ប្រព័ន្ធបង្ហូរទឹក ប៊ូឡុងភ្ជាប់… ផ្តល់អោយអគារនូវមុខងារប្រើប្រាស់ និងបង្កើនសោភ័ណភាពនៃអគារឃ្លាំង។
4. រោងចក្រឧស្សាហកម្ម និងឃ្លាំងសន្និធិ ខ្នាតធំសាងសង់ដោយ Pebsteel
Pebsteel – ឈានមុខពោរពេញដោយបទពិសោធសាងសង់គម្រោង រោងចក្រ សាលផលិតកម្ម ឃ្លាំងសន្និធិធំៗ នៅកម្ពុជា
ដែលកំពុងប្រតិបត្តិការនៅក្នុងទីផ្សារអាស៊ីចាប់តាំងពីឆ្នាំ 1994។ ក្នុងអំឡុងពេលប្រតិបត្តិការ 30 ឆ្នាំរបស់ខ្លួន ក្រុមហ៊ុនបានបញ្ចប់គម្រោងជាង 6000 ផ្សេងៗគ្នានៅក្នុងប្រទេសជាច្រើនដូចជា កម្ពុជា ថៃ ឡាវ វៀតណាម ជប៉ុន នូវែលសេឡង់ បង់ក្លាដែស… ជាមួយនឹងបទពិសោធន៍ដ៏សម្បូរបែប និងសេវាកម្ម អតិថិជនជ្រើសរើស Pebsteel ដោយពេញចិត្តចាប់តាំងពីដំណាក់កាលនៃការប្រឹក្សា និងដំឡើង។ សម្រាប់ព័ត៍មានបន្ថែម សូមទាក់ទងតាមអ៊ីមែលខាងក្រោម [email protected] ឬលេខទូរស័ព្ទ +855 23 788 878 ៕