ការសាងសង់រចនាសម្ព័ន្ធដែក ដើម្បីធានាបាននូវភាពរឹងមាំ ស្ថេរភាព និងភាពធន់រឹងមាំនៃសំណង់អគារទាំងមូល ប្រព័ន្ធពង្រឹង Bracing គឺជាធាតុផ្សំដ៏សំខាន់មួយនៅក្នុងដំណើរការសាងសង់។ ថ្ងៃនេះ យើងនឹងស្វែងយល់ទាំងអស់គ្នាពីការប្រើប្រាស់ និងគោលការណ៍គណនា រចនានៃប្រព័ន្ធប្រព័ន្ធពង្រឹង Bracing នៅក្នុងរចនាសម្ព័ន្ធដែក តាមរយៈអត្ថបទខាងក្រោមជាមួយ Pebsteel ។
អានបន្ត៖ តម្លៃសាងសង់ឃ្លាំង រោងចក្រ អគារដែកនៅកម្ពុជា
1. តើប្រព័ន្ធពង្រឹង Bracing ជាអ្វី?
ប្រព័ន្ធពង្រឹង Bracing នៅក្នុងរចនាសម្ព័ន្ធដែក ជាផ្នែកមួយសំខាន់នៃរចនាសម្ព័ន្ធ និងជាគ្រឿងបង្គុំសំខាន់ ដែលមិនអាចខ្វះបានផងដែរនៅក្នុងសំណង់អគារដែក។ ជាពិសេសនៅក្នុងរចនាសម្ព័ន្ធដែកខ្នាតធំ តួនាទីនៃប្រព័ន្ធពង្រឹង Bracing កាន់តែមានសារៈសំខាន់។
ប្រព័ន្ធពង្រឹង Bracing ធានានូវស្ថេរភាពនៃរចនាសម្ព័ន្ធទាំងមូល និងធាតុផ្សំនីមួយៗ បញ្ជូនកម្លាំងទប់ ទៅកាន់គ្រឹះខាងក្រោមសម្រាប់តុល្យភាពនៃសំណង់ទាំងមូល និងជួយដល់ការងារដំឡើង។
2. ប្រភេទនៃប្រព័ន្ធពង្រឹង Bracing នៅក្នុងរចនាសម្ព័ន្ធដែក
2.1 ប្រព័ន្ធពង្រឹង Bracing សម្រាប់ដំបូល
ប្រព័ន្ធពង្រឹង Bracing សម្រាប់ដំបូលនៅក្នុងរោងចក្រឧស្សាហកម្មជាធម្មតា ត្រូវបានប្រើប្រាស់គ្រោងដែក ដែលមានទម្ងន់ស្រាល។ ជាទូទៅ ប្រព័ន្ធពង្រឹង Bracing ត្រូវបានដំឡើងនូវជួរផ្តេក រហូតដល់ចុងបញ្ចប់នៃដំបូល ហើយក៏អាចដាក់នៅកន្លែងខ្លះនៃផ្នែកណាមួយនៃដំបូលផងដែរ។ ទីតាំងដំឡើងអាស្រ័យលើប្រវែងរបស់រោងចក្រដោយធានាថាចម្ងាយរវាងប្រព័ន្ធពង្រឹង Bracing មិនលើសពីប្រាំជួរ។
របារប្រព័ន្ធពង្រឹង Bracing ក្នុងទម្រង់ខ្វែងភ្ជាប់គែមខាងក្រោមជាប់គ្នានៅក្នុងប្រព័ន្ធពង្រឹង Bracing ជួរផ្តេកនៃដំបូល។ របារប្រព័ន្ធពង្រឹង Bracing អង្កត់ទ្រូងអាចត្រូវបានធ្វើពីដែកមុំ ដែកមូល ឬខ្សែដែកស័ង្កសីដែលមានអង្កត់ផ្ចិតតិចជាង 12 ម។ លើសពីនេះ នៅពេលដំឡើងប្រព័ន្ធពង្រឹង Bracing ជួរផ្តេកដំបូល របារជំនួយបញ្ឈរបន្ថែមដែលធ្វើពីដែក ត្រូវដាក់នៅចំណុចដូចជាកំពូលដំបូល ផ្លាន និងជើងដំបូល។
នៅក្នុងអគារឧស្សាហកម្មដែលមានប្រព័ន្ធស្ទូច ការបន្ថែមរបារប្រព័ន្ធពង្រឹង Bracing អង្កត់ទ្រូងតាមបណ្តោយចុងជួរឈរជួយបង្កើនភាពរឹងមាំ នៃទិសដៅបញ្ឈរក្នុងគ្រោងដែក ដោយផ្ទេរបន្ទុកកំឡុងពេល ឬ ក្រោយពីប្រតិបត្តិការស្ទូចនៅក្នុងអគារ។
ប្រព័ន្ធប្រព័ន្ធពង្រឹង Bracing ផ្តេកលើដំបូលនៃវិស្វកម្មសំណង់អគារដែក ជាធម្មតាមានផ្នែកសំខាន់ៗចំនួនបី៖
1. ប្រព័ន្ធពង្រឹង Bracing ផ្ទៃខាងមុខ
2. ប្រព័ន្ធពង្រឹង Bracing ផ្នែកខាងក្រោម
3. ប្រព័ន្ធពង្រឹង Bracing បញ្ឈរ
ប្រព័ន្ធពង្រឹង Bracing ទាំងនេះត្រូវតែត្រូវបានរចនាឡើងដោយអនុលោមតាមស្តង់ដារ និងគម្លាតជាក់លាក់។
អានបន្ថែម៖ ប្រភេទនៃការតភ្ជាប់នៅក្នុងរចនាសម្ព័ន្ធដែក
2.2. ប្រព័ន្ធពង្រឹង Bracing ជួរឈរ
នៅក្នុងរចនាសម្ព័ន្ធដែក ប្រព័ន្ធពង្រឹង Bracing ជួរឈរទទួលខុសត្រូវក្នុងការបង្កើតជាប្លុករឹង ដែលធ្វើឲ្យប្រាកដថារចនាសម្ព័ន្ធទាំងមូលឈរយ៉ាងរឹងមាំ និងអាចទប់ទល់នឹងកម្លាំងខាងក្រៅបាន។ ភាពរឹងមាំនៃគ្រោងដែករបស់រោងចក្រគឺត្រូវបានរចនាឡើងជាចម្បងក្នុងទិសផ្ដេក។ ប្រព័ន្ធពង្រឹង Bracing ជួរឈរមានសារៈសំខាន់ក្នុងការផ្តល់នូវតុល្យភាពសម្រាប់គ្រោងដែកនៃសំណង់អគារទំាងមូល។
ប្រព័ន្ធពង្រឹង Bracing ជួរឈរ រួមជាមួយនឹងឧបករណ៍ស្ទូច និងសសរពីររួមបញ្ចូលគ្នា ជួយបង្កើនភាពរឹងមាំនៃជួរឈររបស់សំណង់ដែក។ នៅពេលដែលមានកម្លាំងប៉ះទង្គិចណាមួយ ដូចជាការរញ្ជួយដី ខ្យល់ ឬកម្លាំងពីការស្ទូចក្នុងអគារ កម្លាំងទាំងនេះនឹងត្រូវប៉ះទៅលើគ្រោងដែក បន្ទាប់មកបញ្ជូលទៅកាន់ប្រព័ន្ធពង្រឹង Bracing ជួរឈរ ហើយចុងក្រោយចុះទៅដល់គ្រឹះសំណង់។ ដំណើរការនេះផ្តល់អោយសំណង់នូវតុល្យភាព និងរឹងមាំ នៅពេលមានកម្លាំងប៉ះទង្គិចណាមួយ។
ជាលទ្ធផលកម្លាំងទង្គិចទាំងនេះនឹងមានឥទ្ធិពលតិចតួចមកលើរចនាសម្ព័ន្ធដែកសំណង់។ ប្រព័ន្ធពង្រឹង Bracing នៃគ្រោងដែកមានរបារអង្កត់ទ្រូងដាក់ក្នុងជួរឈរខាងលើ និងខាងក្រោម ជាពិសេសនៅក្នុងទីតាំងដែលមានប្រព័ន្ធពង្រឹង Bracing ដំបូល។
3. គោលការណ៍សម្រាប់គណនាប្រព័ន្ធពង្រឹង Bracing នៅក្នុងរចនាសម្ព័ន្ធដែក
នៅពេលប្រព័ន្ធពង្រឹង Bracing សម្រាប់រចនាសម្ព័ន្ធដែក ត្រូវយកចិត្តទុកដាក់លើគោលការណ៍ដូចខាងក្រោមៈ
● ការបញ្ជូនបន្ទុកក្នុងលក្ខណៈសមស្រប និងកាត់បន្ថយការបញ្ជូនបន្ទុកតាម ដែលអាចធ្វើបាន។
● ការធានានូវស្ថេរភាពនៃប្រព័ន្ធរចនាសម្ព័ន្ធដែកនៅខាងក្រៅ និងការផ្តល់នូវភាពងាយស្រួលដល់ការជួសជុលរចនាសម្ព័ន្ធទាំងមូល និងគ្រឿងបង្គុំនានា
● ការសម្របសម្រួលភាពងាយស្រួលនៃការដំឡើងរចនាសម្ព័ន្ធដែក។
● បំពេញតាមតម្រូវការសម្រាប់កម្លាំងចាំបាច់ ភាពរឹងមាំ និងការតភ្ជាប់ប្រកបដោយសុវត្ថិភាព។
Bracing គឺជាធាតុផ្សំដ៏សំខាន់នៅក្នុងរចនាសម្ព័ន្ធដែក ជាពិសេសនៅក្នុងវិស្វកម្មសំណង់ដែក។ ដើម្បីធានាបាននូវគុណភាព និងភាពជាប់បានយូរសម្រាប់ការសាងសង់ រួមជាមួយនឹងការប្រកាន់ខ្ជាប់នូវគោលការណ៍គណនា រចនា។ ការជ្រើសរើសក្រុមហ៊ុនសំណង់ដែក ដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យនេះគឺមានសារៈសំខាន់ណាស់។
Pebsteel ក្រុមហ៊ុនសាងសង់សំណង់ដែក ដែលមានឯកទេសលើដំណោះស្រាយរចនាសម្ព័ន្ធដែក និង មានគុណភាពខ្ពស់ ជាមួយនឹងក្រុមវិស្វករជំនាញ និង ការប្រើប្រាស់គ្រឿងបង្គុំដែកស្របតាមស្តង់ដា សម្រាប់ការសាងសង់។ Pebsteel ប្តេជ្ញាផ្តល់នូវសេវាកម្មប្រកបដោយវិជ្ជាជីវៈ និងការគាំទ្រយ៉ាងយកចិត្តទុកដាក់សម្រាប់អាជីវកម្មរបស់អ្នក។
4. សរុបសេចក្តី
ខាងលើគឺជាព័ត៍មានលម្អិតនៃប្រព័ន្ធពង្រឹងក្នុងវិស្វកម្មសំណង់ដែក និងរចនាសម្ព័ន្ធដែក និងគោលការណ៍ក្នុងការគណនា រចនា និងការដំឡើង។ សម្រាប់ការសាងសង់រោងចក្រ ឃ្លាំង សាលផលិតកម្ម កសិដ្ឋាន និងអគារដែក អនុលោមតាមស្តង់ដា ជាពិសេសគម្រោងសាងសង់ក្នុងតំបន់សេដ្ឋកិច្ច និងសួនឧស្សាហកម្ម នៅកម្ពុជា គឺទាមទារនូវដំណោះស្រាយប្រកបដោយច្មៃប្រឌិតនៃមុខងារនៃប្រើប្រាស់សំណង់អគារ ដើម្បីឆ្លើយតបនឹងតំរូវការនៃផលិតកម្ម ឬអាជីវកម្មទំាងមូល។
សម្រាប់ការប្រឹក្សាយោបល់ និងសិក្សាគម្រោងដោយឥតគិតថ្លៃ សូមទំនាក់ទំនងមកកាន់ Email: [email protected] និងទូរស័ព្ទលេខ 023 988 878 ៕