ក្រុមហ៊ុន Pebsteel មានមោទនភាពក្នុងការប្រកាសថា រោងចក្ររបស់យើងដែលមានទីតាំងនៅតំបន់សហគ្រាសឧស្សាហកម្ម Dong Xuyen ក្នុងទីក្រុងហូជីមិញ បានទទួលបានវិញ្ញាបនបត្រ LEED កម្រិតមាស (Leadership in Energy and Environmental Design) ជាផ្លូវការពីក្រុមប្រឹក្សាអគារបៃតងសហរដ្ឋអាមេរិក (U.S. Green Building Council)។ នេះគឺជាស្តង់ដារមួយក្នុងចំណោមស្តង់ដារដ៏តឹងរ៉ឹងបំផុត និងត្រូវបានទទួលស្គាល់ទូទាំងពិភពលោកសម្រាប់ការសាងសងប្រកបដោយនិរន្តរភាព។

ការទទួលបានវិញ្ញាបនបត្រ LEED កម្រិតមាសនេះ គឺបង្ហាញគោលជំហររបស់ Pebsteel ក្នុងការប្រើប្រាស់ថាមពលឱ្យមានប្រសិទ្ធិភាពខ្ពស់ ជួយកាត់បន្ថយផលប៉ះពាល់លើបរិស្ថាន និង បង្កើតកន្លែងធ្វើការដែលផ្តោតលើសុខភាពរបស់បុគ្គលិកជាចម្បង។ លើសពីសមិទ្ធផលដ៏អស្ចារ្យ LEED កម្រិតមាសនេះ គឺជាជំហានដ៏មានន័យ នៅក្នុងដំណើរឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនិង ទំនួលខុសត្រូវខ្ពស់។
ជោគជ័យមួយនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រុមការងារផ្នែកគូរប្លង់ ផ្នែកសាងសង់ និងក្រុមការងារទាំងអស់របស់យើង ក្នុងការប្តេជ្ញាចិត្តឆ្ពោះទៅរកការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យ (Net Zero)។ លើសពីការទទួលបានវិញ្ញាបនបត្រធម្មតាមួយ LEED កម្រិតមាសនេះ គឺតំណាងឱ្យការទទួលខុសត្រូវរយៈពេលវែងរបស់យើងចំពោះ បរិស្ថាន សហគមន៍ និងមនុស្សជំនាន់ក្រោយ។
ក្រុមហ៊ុន Pebsteel យើងជឿជាក់ថា អនាគតនៃការសាងសង់សំណង់ Pre-engineered steel ត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងនិរន្តរភាព។ សមិទ្ធផលដ៏សំខាន់នេះ នឹងក្លាយជាគោលជំហរ ក្នុងការបន្តផ្តល់ជូននូវដំណោះស្រាយដ៏មាន ប្រសិទ្ធភាព និងមានគុណភាពខ្ពស់ ជូនដល់អតិថិជននៅជុំវិញពិភពលោក។


