ផ្ទះ / / ព័ត៍មាន & សេចក្តីប្រកាស / ប្រភេទនៃរចនាសម្ព័ន្ធដែក ក្នុងវិស័យសំណង់ដែកនៅកម្ពុជា

ប្រភេទនៃរចនាសម្ព័ន្ធដែក ក្នុងវិស័យសំណង់ដែកនៅកម្ពុជា

ព័ត៍មាន & សេចក្តីប្រកាស - 16/10/2024

រចនាសម្ព័ន្ធដែក និងគ្រឿងបង្គុំដែកត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងគម្រោងសាងសង់ជាមួយនឹងការចំណាយថ្លៃដើម និងប្រសិទ្ធភាពយូរអង្វែង។ តម្រូវការសម្រាប់ការសាងសង់អគារដែកកំពុងកើនឡើងជាបន្តបន្ទាប់ ដូច្នេះការយល់ដឹងអំពីរចនាសម្ព័ន្ធដែកគឺជាការចាំបាច់សម្រាប់ជាចំណេះដឹងទូទៅក្នុងការសាងសង់សំណង់ស្របតាមតម្រូវការ។ នៅក្នុងអត្ថបទខាងក្រោមនេះ Pebsteel នឹងលើកយកប្រភេទទូទៅនៃរចនាសម្ព័ន្ធដែកក្នុងការសាងសង់សំណង់អគារទូទៅ និងគុណសម្បត្តិ ។

1. ព័ត៌មានទូទៅអំពីរចនាសម្ព័ន្ធដែក

រចនាសម្ព័ន្ធដែក គឺជាគ្រោងដែកត្រូវបានដំឡើង និងបង្កើតឡើងពីសមាសធាតុនៃគ្រឿងបង្គុំដែក ដែលមានទំនាក់ទំនងបន្ទុកគ្នាទៅវិញទៅមក និងមានសមត្ថភាពផ្ទុកបន្ទុកនៃសំណង់ទាំងមូល។ នាពេលបច្ចុប្បន្នសំណង់អគារដែក ផ្តល់នូវគុណសម្បត្តិជាច្រើនដូចជា សមត្ថភាពផ្ទុកបន្ទុកបានធ្ងន់ ភាពបត់បែនតាមរចនាបថសំណង់ និងភាពយូរអង្វែងនៃអាយុកាលប្រើប្រាស់ រចនាសម្ព័ន្ធដែកកំពុងក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់អ្នកវិនិយោគជាច្រើនក្នុងការសាងសង់រោចក្រ ឃ្លាំង សាលផលិតកម្ម រោងម៉ាស៊ីន ផ្សារ ចំណតយានយន្ត -ល- ។

អានបន្ត៖ ការដំឡើងគ្រោងដែកនៅកម្ពុជា

រចនាសម្ព័ន្ធដែកសាងសង់រោចក្រ ឃ្លាំង សាលផលិតកម្ម រោងម៉ាស៊ីន ផ្សារ ចំណតយានយន្ត

2. ប្រភេទទូទៅនៃរចនាសម្ព័ន្ធដែក

សព្វថ្ងៃនេះរចនាសម្ព័ន្ធដែកជាច្រើនប្រភេទត្រូវបានបង្កើតឡើងសម្រាប់ផ្តត់ផ្គង់លើទីផ្សារសំណង់។ ប្រភេទនៃរចនាសម្ព័ន្ធនីមួយៗត្រូវបានរចនាឡើងដោយបំពេញតម្រូវការចម្រុះរបស់អ្នកវិនិយោគ។ ខាងក្រោមនេះគឺជាប្រភេទសំណង់ដែកទូទៅមួយចំនួន ដែលប្រើក្នុងការសាងសង់៖

2.1 រចនាសម្ព័ន្ធគ្រោងដែក frame structures

នេះគឺជាប្រភេទសំណង់ដែកទូទៅ ហើយត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅក្នុងប្រភេទផ្សេងៗនៃគម្រោង ចាប់ពីអគារការិយាល័យរហូតដល់សំណង់អគារឧស្សាហកម្ម។ រចនាសម្ព័ន្ធគ្រោងដែកគោលរួមមាន សសរដែកជួរឈរ ធ្នឹមដែក និងការផ្សាភ្ជាប់គ្រឿងបង្គុំដែកទំាងអស់។ ធ្នឹម និងសសរទាំងនេះត្រូវបានភ្ជាប់ទៅគ្នាទៅវិញទៅមកដោយប្រើប្រភេទផ្សេងៗនៃការតភ្ជាប់នៅក្នុងរចនាសម្ព័ន្ធដែក ដូចជាការភ្ជាប់ welding ឬ bolted បង្កើតជារចនាសម្ព័ន្ធដែករឹងមាំ និងមានស្ថេរភាព។

អានបន្ត៖ ការភ្ជាប់ Bolt In Steel Structure

រចនាសម្ព័ន្ធគ្រោងដែកមាន សសរដែកជួរឈរ ធ្នឹមដែក និងការភ្ជាប់គ្រឿងបង្គុំដែក។

2.2 គ្រោងដែក​ truss structures

គ្រោងដែក Truss ប្រើជាស៊េរីនៃត្រីកោណដែលមានទំនាក់ទំនងគ្នាដើម្បីបែងចែកទម្ងន់ស្មើៗគ្នាអោយរចនាសម្ព័ន្ធទាំងមូល។ ជាធម្មតា គ្រោងដែកត្រូវបានអនុវត្ត សម្រាប់ការសាងសង់ដំបូល ស្ពាន ឬរចនាសម្ព័ន្ធផ្សេងទៀត។

អានបន្ត៖ ប្រភេទ លក្ខណៈសម្បត្តិ និងទម្រង់​នៃដែក

គ្រោងដែក Truss ត្រូវបានអនុវត្ត សម្រាប់ការសាងសង់ដំបូល ស្ពាន ឬរចនាសម្ព័ន្ធផ្សេងទៀត

2.3 គ្រោងដែកកោង arch structures

គ្រោងដែកកោង គឺជាប្រភេទរចនាសម្ព័ន្ធដំបូលដែកមានរាងកោង។ រចនាសម្ព័ន្ធដែកប្រភេទនេះ ជួយសន្សំសំចៃសម្ភារៈគ្រឿងបង្គុំដែកធ្នឹម និងសសរគ្រោងដែកផងដែក។ រចនាសម្ព័ន្ធគ្រោងដែកកោងប្រភេទនេះផ្តល់នូវសោភ័ណភាពខ្ពស់ និងភាពធន់ល្អសម្រាប់គម្រោងឧស្សាហកម្មដូចជា សាលតាំងពិពណ៌ អគារមជ្ឈមណ្ឌល សាលអាងហែលទឹក កីឡាដ្ឋាន ឃ្លាំងយន្តហោះ និងសំណង់អគារជាច្រើនទៀត។

គ្រោងដែកកោងសម្រាប់ការសាងសង់ សាលតាំងពិពណ៌ អគារមជ្ឈមណ្ឌល អាងហែលទឹក កីឡាដ្ឋាន ឃ្លាំងយន្តហោះ និងសំណង់អគារឧស្សាហកម្ម

2.4 គ្រោងដែកបើកលំហរ space structures

គ្រោងដែកបើកលំហរ space structures ប្រើនូវវិមាត្រនៃដែកដើម្បីផ្តល់ការគាំទ្រសម្រាប់រចនាសម្ព័ន្ធទាំងមូល។ រចនាសម្ព័ន្ធប្រភេទនេះជារឿយៗត្រូវបានអនុវត្តចំពោះគម្រោងខ្នាតធំនៃផ្នែកដំបូល ដូចជា ព្រលានយន្តហោះ ឬកីឡាដ្ឋានបាល់ទាត់។ បង្កើតឡើងដោយការផ្សារភ្ជាប់បំពង់ដែកចូលទៅក្នុងក្របខ័ណ្ឌវិមាត្រទាំងបី គ្រោងដែកបើកលំហរត្រូវបានគ្របដណ្ដប់ដោយកញ្ចក់ ឬគ្រឿងបង្គុំផ្សេងទៀត ដើម្បីសំណង់មានភាពពេញលេញ ព្រមទាំងសោភណភាព។

2.5 រចនាសម្ព័ន្ធខ្សែកាបដែក cable structures

រចនាសម្ព័ន្ធខ្សែកាបដែកគឺដើម្បីផ្តល់ការគាំទ្រ បង្កើតបានជាប្រព័ន្ធពង្រឹង ដែលជារឿយៗ ត្រូវបានអនុវត្តនៅក្នុងការសាងសង់ស្ពាន ឬដំបូល។ វាពាក់ព័ន្ធនឹងការភ្ជាប់ខ្សែដែកចូលទៅក្នុងសំណង់ ឬសសរនៅចុងទាំងពីរនៃរចនាសម្ព័ន្ធ។ បន្ទាប់មករឹតបន្តឹងខ្សែឆ្លងកាត់ផ្នែកនៃការសាងសង់ដើម្បីបង្កើតប្រព័ន្ធពង្រឹងដ៏រឹងមាំមួយ។ លើសពីនេះ ខ្សែកាបដែកក៏អាចភ្ជាប់ចូលទៅក្នុងដី ឬប្លុកបេតុងដើម្បីបង្កើនស្ថេរភាពសំណង់។

3. គុណសម្បត្តិលេចធ្លោនៃរចនាសម្ព័ន្ធដែក ប្រៀបធៀបទៅនឹងបេតុង

បើប្រៀបធៀបទៅនឹងរចនាសម្ព័ន្ធដែលប្រើប្រាស់បេតុង រចនាសម្ព័ន្ធដែកផ្តល់នូវគុណសម្បត្តិល្អ សម្រាប់គម្រោងសាងសង់។ គុណសម្បត្តិមួយចំនួននៃរចនាសម្ព័ន្ធដែករួមមាន:

  • រចនាសម្ព័ន្ធស៊ុមដែកមានសមត្ថភាពផ្ទុកលើសទម្ងន់បើប្រៀបធៀបទៅនឹងបេតុង ស័ក្តិសមសម្រាប់គម្រោងដែលត្រូវការសមត្ថភាពផ្ទុកបន្ទុកខ្ពស់។
  • រចនាសម្ព័ន្ធដែកជួយសន្សំសំចៃការចំណាយនៅពេលសាងសង់គម្រោងខ្នាតធំ។
  • រចនាសម្ព័ន្ធដែកអាចដំឡើង ឬផ្សំជាមួយសម្ភារៈទម្ងន់ស្រាលផ្សេងទៀត ហើយដែក អាចកែច្នៃឡើងវិញបាន ដែលធ្វើឱ្យវាមិនប៉ះពាល់ដល់បរិស្ថាន។
  • ភាពធន់នៃរចនាសម្ព័ន្ធដែកមានសមត្ថភាពលើសពីបេតុង។
  • រចនាសម្ព័ន្ធដែកអាចពង្រីក ជួសជុល និងកែលម្អយ៉ាងងាយស្រួល។

ដើម្បីធានាគុណភាពនៃគម្រោងនៅពេលប្រើប្រាស់រចនាសម្ព័ន្ធដែកក្នុងការសាងសង់ វាជារឿងសំខាន់ក្នុងការជ្រើសរើសធ្វើការជាមួយក្រុមហ៊ុនសំណង់ដែលមានកេរ្តិ៍ឈ្មោះ និងមានបទពិសោធយូរឆ្នាំ Pebsteel គឺជាក្រុមហ៊ុនសំណង់ដែក ដែលមានឯកទេសក្នុងការផ្តល់នូវដំណោះស្រាយដែលមានគុណភាពខ្ពស់សម្រាប់អគារមុនវិស្វកម្ម និងរចនាសម្ព័ន្ធដែក។ ជាមួយនឹងក្រុមវិស្វករ ផ្តល់អោយអតិថិជន Pebsteel នូវការប្តេជ្ញានាំមកនូវសេវាកម្មប្រកបដោយវិជ្ជាជីវៈ ហ្មត់ចត់ និងផ្តល់ការគាំទ្រដល់អតិថិជន។

Pebsteel គឺជាក្រុមហ៊ុនសំណង់ដែក ដែលមានឯកទេសក្នុងការផ្តល់នូវដំណោះស្រាយគុណភាពខ្ពស់សម្រាប់អគារមុនវិស្វកម្ម និងរចនាសម្ព័ន្ធដែក

4. ព័ត៍មានបន្ថែម

ខាងលើគឺជាព័ត៌មានអំពីប្រភេទទូទៅនៃរចនាសម្ព័ន្ធដែកក្នុងការសាងសង់ រួមជាមួយនឹងគុណសម្បត្តិលេចធ្លោរបស់ពួកគេ។ សូមទំនាក់ទំនងមកកាន់ Pebsteel Cambodia តាមរយៈទូរស័ព្ទ +855 23 988 878 , Telegram: https://t.me/pebsteel_cambodia ឬអ៊ីមែល [email protected]

logo-switcher

គេហទំព័រសកល

ស្វែងយល់អំពី Pebsteel ដំណោះស្រាយ និង​​គម្រោងជុំវិញពិភពលោក

គេហទំព័រសកល
logo

គេហទំព័រសកល

ស្វែងយល់អំពី Pebsteel ដំណោះស្រាយ និង​​គម្រោងជុំវិញពិភពលោក

គេហទំព័រសកល